Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបន្ទាយមានជ័យ៖កង​រាជ​អាវុ​ធ​ហត្ថខេត្ត​ប​ន្ទា​យ​មាន​ជ័យបាន​​ចុះ​​ធ្វើ​ការ​​ស្រាវ​ជ្រាវនិង​​ចាប់​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យ​​បាន៣​​នាក់ក្នុង​ចំ​ណោម

ខេត្តបន្ទាយមានជ័យ ៖ កង​រាជ​អាវុ​ធ​ហត្ថ ខេត្ត​ប​ន្ទា​យ​មាន​ជ័យ បាន​​ចុះ​​ធ្វើ​ការ​​ស្រាវ​ជ្រាវ និង​​ចាប់​​ឃាត់​ខ្លួន​​ជន​ស​ង្ស័យ​​បាន ៣​​នាក់ ក្នុង​ចំ​ណោម ១០​​នាក់ កាល​ពី​វេ​លា​​ម៉ោង ៩​​និង​​៣០ នា​ទី​ព្រឹក​​ថ្ងៃ​ទី​​៣ ខែ​ធ្នូ ឆ្នាំ​​២០​១៣ នៅ​​ភូមិ​​ប៉ោយ​ចារ​ឃុំ​គុ​ត្ត​សត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ទាក់ទិន​ករណី ចាប់រំលោភ​នារី​អាយុ ១៨​ឆ្នាំ​ម្នាក់ រហូត​បានសំរេច​គ្រប់ៗ​គ្នា ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​។​

​ជនសង្ស័យ​ទាំង ៣ នាក់​នោះ​រួមមាន ១-​ឈ្មោះ រិ​ទ្ធ សុភាព ហៅ​ធា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​ជា​ជនដៃដល់ និង​ជា​អ្នក​ដែល​ចាប់រំលោភ ស្ត្រី​រងគ្រោះ​មុនគេ ២-​ឈ្មោះ ឃួន វុទ្ធី​សែន ហៅ​ក្រឹម ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ៣-​ឈ្មោះ ញឹម ធ្នូ ហៅ​នូ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ទាំង ៣​នាក់​នោះ​សុទ្ធតែជា​សិស្សសាលា​ទាំងអស់ ហើយ​បច្ចុប្បន្ន​រស់នៅ​ភូមិ រស្មី​មានជ័យ​ឃុំ ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

​ចំណែក​នារី​រងគ្រោះ ដែល​ត្រូវ​ជន​ក្មេង​ទំនើង ចំនួន ១០​នាក់ ចាប់រំលោភ​បានសំរេច ទាំងអស់គ្នា​នោះ​មានឈ្មោះ ពី​វ ណា​ង អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​រស្មី​មានជ័យ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈដែល​នាង​ត្រលប់​មកពី មើល​គេ​បញ្ចាំង​កុន ក្នុង​វត្ត​រស្មី​មានជ័យ តែម្នាក់ឯង​នៅ​ម៉ោង ១០​និង​៣០ នាទី​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្រាប់តែ​ម៉ូតូ​ដាច់​ច្រវាក់  ក៏ត្រូវ​ក្មេង​ទំនើង​ទាំង ១០​នាក់​បាន​ចាប់​អូស​នាង យក​រំលោភ​ម្ដងម្នាក់ៗ​អស់ចិត្ត​រៀងៗ​ខ្លួន ក៏​គេចខ្លួន​បាត់អស់​។​

​ក្មេង​ទំនើង​ទាំង ៣​នោះបាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​ចាប់រំលោភ ស្ត្រី​រងគ្រោះ​ពិតប្រាកដ​មែន ហើយដោយ​យោងតាម ចម្លើយសារភាព​របស់​ជនសង្ស័យ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ​ដើម្បី​ដាក់ទោស ទៅតាម​ផ្លូវច្បាប់​។​ចំណែក​បក្ខពួក​ទាំង ៧​នាក់​ដែល​រត់​រួច​នោះ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ កំពុង​តាម​ស្វែងរក​ចាប់ខ្លួន ដើម្បី​នាំមក​ដាក់ទោស អោយ​ទាល់តែ​បាន បើទោះបីជា​ពួកគេ បាន​រត់គេចខ្លួន​យ៉ាងណាក៏ដោយ​៕

Wat 041241


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item