 
 ខេត្តកណ្តាល៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកអ៊ីថាវរៈបានចេញដីកាបង្គាប់
	ខេត្តកណ្តាល៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកអ៊ីថាវរៈបានចេញដីកាបង្គាប់ខេត្តកណ្តាល ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ថាវរៈ បានចេញដីកាបង្គាប់ ឲ្យស្ត្រីមេខ្យល់ម្នាក់ ដែលនាំស្ត្រីខ្មែរឆ្លងដែន ទៅរៀបការ ជាមួយបុរសជនជាតិចិន ដោយចោទប្រកាន់ពីបទ ការនាំមនុស្សចេញ មិនស្របច្បាប់ កាលអំឡុងខែឧសភា ឆ្នាំ២០១៣ តាមមាត្រា ១០នៃច្បាប់ ស្តីពីការបង្ក្រាប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានបង្គាប់ឲ្យស្ត្រី ឈ្មោះ រស់ សឹង អាយុ ៦៣ រស់នៅ ភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ចូលខ្លួននៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៣ នេះ តាមបណ្តឹង របស់នារីរងគ្រោះជាច្រើននាក់។ យោងតាមប្រភព ពីស្ត្រីរងគ្រោះឈ្មោះ កងម អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិពពាលខែ ឃុំដីឥដ្ឋ បានឲ្យដឹងថា នាងបានលង់ខ្លួន តាមមេខ្យល់ឈ្មោះ រស់ សឹង ទៅយកប្តីជនជាតិចិនអស់រយៈ ៥ទៅ៦ខែ។
ស្ត្រីរងគ្រោះឈ្មោះ កងម បានបន្តថា នៅពេលទៅដល់ប្រទេសចិន ពួកបុរសជនជាតិចិនទាំងនោះ វាយធ្វើបាប ហើយទ្រាំមិនបាន ទើបត្រឡប់មកស្រុកកំណើតវិញ ។ តាមប្រភពបានឲ្យដឹងថា ស្រី្តខ្មែរប្រហែល ១០នាក់នៅ ឃុំដីឥដ្ឋ ដែលបានចាញ់បោកទៅ យកប្តីជនជាតិចិន ហើយក៏បានត្រឡប់មកស្រុកកំណើតវិញ និងមានអ្នកខ្លះទៀត បង់លុយអស់រាប់ពាន់ដុល្លារ ឲ្យមេខ្យល់ដើម្បីបានមកស្រុកវិញ ៕
Source from: watphnom-news.com
 



 




















 Loading...
  Loading...





Post a Comment