រាជធានីភ្នំពេញ៖គ្រូផ្សំឱសថបុរាណដ៍ល្បីម្នាក់ឈ្មោះលីប៊ុនណារិទ្ធបានបើករថយន្តទៅប៉ះជាមួយម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ស្រាលរាជធានីភ្នំពេញ ៖ គ្រូផ្សំឱសថបុរាណ ដ៍ល្បីម្នាក់ឈ្មោះ លី ប៊ុនណារិទ្ធ បានបើករថយន្តទៅប៉ះជាមួយម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់ កាលពីម៉ោង ៧ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ តាមបណ្តោយផ្លូវ១០១៩ ហៅផ្លូវហាណូយកែងនឹងផ្លូវបេតុង ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះរួមមានឈ្មោះ យ៉េង ពៅ ភេទប្រុស អាយុ ២១ឆ្នាំ ឈ្មោះ ហ៊ុល សុខរឿន ភេទប្រុស អាយុ ២១ ឆ្នាំ និងឈ្មោះ ចន ពីទូ ភេទប្រុស អាយុ ២១ឆ្នាំ បានជិះម៉ូតូ Plu ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CA-3071។ ជនរងគ្រោះទាំង ៣នាក់សុទ្ធសឹងជា ជាងពិដាន ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជនភ្លាមៗ។
មុនពេលកើតហេតុ គេបានឃើញយុវជន ៣នាក់ជិះម៉ូតូឌុបគ្នា តាមបណ្តោយហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ហើយរថយន្តបង្ក ម៉ាកនីសាន់ ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2k-4332 បើកក្នុងទិសដៅ ពីជើងទៅត្បូងយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេង ក៏ជ្រុលទៅប៉ះជាមួយម៉ូតូ យ៉ាងពេញទំហឹង បណ្តាលឲ្យយុវជន ៣នាក់ រងរបួសធ្ងន់ស្រាល ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តបង្ក គឺលោក លី ប៊ុនណារិទ្ធ គ្រូផ្សំឱសថបុរាណខ្មែរ ក្រោយពេលបង្កហេតុ បានព្យាយាមបើកគេចខ្លួន តែត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាឃាត់ បានទាំងរថយន្ត និងអ្នកបើកបរ នាំទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយ ជាមួយក្រុមគ្រួសារជនេងគ្រោះ៕
Source from: watphnom-news.com























Loading...




Post a Comment