Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ក្រុង​ប៉ោយប៉ែត៖សំ​ណង់​​ខុស​ច្បាប់រីក​ដុះ​ដាល​​គ្រប់​​ទី​ក​ន្លែងដែល​​​ភាគ​ច្រើន​​មិន​បានបង់​​ពន្ធ​​​ជូន​​រដ្ឋហើយ​​ប្រ​ជា​ពល​រដ្ឋ​រាប់​រយ​​គ្រួ​សាររស់​នៅ​លើ​​ទឹក​ដី​​ជាយ​ដែនក្រុងប៉ោយប៉ែត

ក្រុង​ប៉ោយប៉ែត ៖ សំ​ណង់​​ខុស​ច្បាប់ រីក​ដុះ​ដាល​​គ្រប់​​ទី​ក​ន្លែង ដែល​​​ភាគ​ច្រើន​​មិន​បាន បង់​​ពន្ធ​​​ជូន​​រដ្ឋ ហើយ​​ប្រ​ជា​ពល​រដ្ឋ​រាប់​រយ​​គ្រួ​សារ រស់​នៅ​លើ​​ទឹក​ដី​​ជាយ​ដែនក្រុងប៉ោយប៉ែត កំ​ពុង​​រង​ទុក្ខ​វេទ​នា ដោយ​សារ​​បញ្ហា​​ជ​ម្លោះ​ដី​ធ្លី​ សូ​ម្បី​តែ​​ក្រុម​ឈ្មួញ​មួយចំនួន ក៏​ឈឺក្បាល​វិលមុខ ដោយសារតែ​បញ្ហា​ជម្លោះដីធ្លី ដែល​ផ្តើមចេញពី​ការចេញ ប័ណ្ណកម្មសិទ្ធិ​ជាន់​លើ​គ្នា កើត​ទៅជា​ជម្លោះ​ប្តឹងផ្តល់ តាម​ផ្លូវ​​តុលាការ​អស់​លុយ ច្រើនសន្ធឹក​សន្ធាប់ និង​ប្រើ​ពេលវេលា​រាប់សិប​ឆ្នាំ នៅតែ​ដោះស្រាយ​មិន​ចេញ​។ បញ្ហា​ទាំងនេះ​កើតឡើង ដោយសារតែ​លោក ប្រាក់ ប៉ូ​លី ជា​ប្រធាន​សុរិយោដី​ក្រុង​ប៉ោយប៉ែត ដែលមាន ជំនាញ​ប្រមូល​លុយ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិនដែល​ក្រែង​ញញើត ពី​ច្បាប់ទម្លាប់​នោះទេ​។

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ បាន​សម្តែង​ភាព​ក្តៅក្រហាយ​យ៉ាងខ្លាំង នៅពេលដែល​ពួកគាត់ ទៅសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ កាន់កាប់​ដីធ្លី​ស្របច្បាប់ បែរជា​រង​នូវ​ការ​កោស​រូស បង្ខំ​ឲ្យ​បង់លុយ​ចាប់ពី ៥០០​ទៅ​១៥០០ ដុល្លារ​អាមេរិក អាស្រ័យ​ទៅតាម​ទំហំ​ដី​ធំ​ឬ​តូច ហើយ​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្លះ សឹង​ថា​មួយជីវិត មិនអាច​សុំ​ប័ណ្ណកម្មសិទ្ធិ កាន់កាប់​ដីធ្លី​បានទេ ក៏​ព្រោះតែ​ពួកគាត់​គ្មាន​លុយ បង់​ឲ្យ​មន្ត្រី​សុរិយោដី របស់លោក ប្រាក់ ប៉ូ​លី​។ បញ្ហា​នេះ​បានក្លាយ​ជាដើម​ហេតុ នាំ​ឲ្យ​មានការ​ទន្ទ្រាន​រឹបអូស យក​ដីធ្លី​ពី​ប្រជាពលរដ្ឋ​ក្រីក្រ នៅលើ​ទឹកដី​ក្រុង​ប៉ោយប៉ែត បង្ក​ទៅជា​វិបត្តិ​និង​ជម្លោះ ដីធ្លី​ដ៏​រាលដាល ហើយ​នៅ​ទីបំផុត មានតែ​ប្រជារាស្ត្រ​ក្រីក្រ​ទន់ខ្សោយ​ប៉ុណ្ណោះ ត្រូវ​បាត់បង់​ដីធ្លី​ផ្ទះសម្បែង យ៉ាង​អយុត្តិធម៌​។​

​ក្នុងនាម​ជា​ប្រធាន ការិយាល័យ​សុរិយោដី និង​សំណង់ ប្រចាំ​ក្រុង​ប៉ោយប៉ែត លោក ប្រាក់ ប៉ូ​លី បាន​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​គ្មាន​សេចក្តី​អៀនខ្មាស តាមរយៈ​ការឃុបឃិត​ជាមួយ​ឈ្មួញ ទន្ទ្រាន​យក​ដីធ្លី​ស្រែចំការ របស់​ប្រជាពលរដ្ឋ​ទន់ខ្សោយ ហើយក៏​មានការ​ឃុបឃិត ចេញ​ប័ណ្ណកម្មសិទ្ធិ​ជាន់​លើ​គ្នា ជាច្រើន​ករណី​កើត​ទៅជា ជម្លោះ​ប្តឹងផ្តល់​តាមផ្លូវ​តុលាការ គេ​មិនដែល​ឃើញ​លោក ប្រាក់ ប៉ូ​លី ឈឺក្បាល​វិលមុខ ពី​បញ្ហា​នេះ​ម្តងណា​ឡើយ​។ បើ​ពិនិត្យ​តាមផ្លូវ​ច្បាប់​លោក ប្រាក់ ប៉ូ​លី ក៏​ជាប់​ពាក់ព័ន្ធ ក្នុងការ​ប្រព្រឹត្ត​អំពើ​ល្មើស​មួយចំនួន ដូចជា​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ជាន់​លើ​គ្នា និង​ការឃុបឃិត​ជាមួយ អ្នកមាន​លុយ​មានអំណាច ក្នុងការ​ទន្ទ្រាន​យក​ដីធ្លី​ប្រជារាស្ត្រ ក្រីក្រ​ទន់ខ្សោយ​សឹង​រាប់​ភ្លេច​ទៅហើយ​។​

លោក គោ ស៊ុំ​សារឿ​ត ជា​អភិបាលខេត្ត បន្ទាយមានជ័យ ទើប​ឡើង​តំណែង​ថ្មី ហាក់​កំពុង​ល្វីងមុខ​ដោយសារតែ បញ្ហា​ជម្លោះដីធ្លី​ដ៏​រាលដាល នៅ​ក្រុង​ប៉ោយប៉ែត ព្រោះ​ប្រជាពលរដ្ឋ រាប់រយ​នាក់​បាននាំគ្នា​តវ៉ា​ទាមទារ​ដំណោះស្រាយ និង​យុត្តិធម៌ នៅមុខ​សាលាខេត្ត ច្រើនលើកច្រើនសា រួចមកហើយ ពាក់ព័ន្ធ​ករណី​ដែល​លោក ហង្ស ម៉ៅ ជា​មន្ត្រី​យោធា​នៅ កងពលតូច​លេខ​៧០ បាន​នាំ​សមត្ថកិច្ច​ចម្រុះ ចុះទៅពិនិត្យ​លើ​ទីតាំង ព្រំដី​មួយកន្លែង​ដែលមាន​ទំនាស់ ជាមួយ​ប្រជាពលរដ្ឋ​ជាង ៥០​គ្រួសារ ផ្តើមចេញពី​រឿងអាស្រូវ ដែល​លោក ប្រាក់ ប៉ូ​លី មិន​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ឲ្យ​ប្រជាពលរដ្ឋ កាន់កាប់​ដីធ្លី​ស្របច្បាប់ ក៏​កើត​ទៅជា​រឿង ទំនាស់​ដីធ្លី​ដ៏​រាលដាល មានការ​ប្តឹងផ្តល់​តាម​ផ្លូវ​តុលាការ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្រីក្រ​បានក្លាយ​ជា​ជនរងគ្រោះ​យ៉ាង​អយុត្តិធម៌​បំផុត គ្មាន​នរណា​ជួយ​រក​ខុសត្រូវ​ឲ្យ​ទេ​។​

លោក ប្រាក់ ប៉ូ​លី ក៏បាន​ឃុបឃិត ឲ្យ​អ្នកមាន​លុយ មានអំណាច​មួយចំនួន សាងសង់​ផ្ទះ​និង​អគារ​ធំៗ តាមតែ​ទំនើងចិត្ត មិន​គោរព​ច្បាប់ទម្លាប់ ធ្វើ​ខាតបង់​ចំណូល​ពន្ធ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដូចជា​ករណីខ្លះ​ប្រជាពលរដ្ឋ​សង់ផ្ទះ នៅ​លើដី​ចំណីផ្លូវ ឬ​ដី​ប្រឡាយ ឲ្យ​តែមាន​លុយ​បង់​ជូន មន្ត្រី​ជំនិតៗ​របស់លោក ប្រាក់ ប៉ូ​លី ។ សូម្បីតែ​ផ្ទះ​របស់លោក ប្រាក់ ប៉ូ​លី ដ៏​ធំ​ស្កឹមស្កៃ​នៅក្បែរ​ផ្សារ​អគ្គ​ថ្មី ដែល​សង់​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ ក៏​គ្មាន​ច្បាប់ទម្លាប់​ដែរ នាំ​ឲ្យ​មានការ​រិះគន់​ជាទូទៅ ។  នៅពេលដែល​ប្រជាពលរដ្ឋ បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ​ទាំងនោះ ទៅតាម​ការទាមទារ​អា​ច​ធ្វើ​អ្វី​ក៏បាន គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ របស់លោក ប្រាក់ ប៉ូ​លី ចុះទៅ​ត្រួតពិនិត្យ ឬ​ហាមឃាត់​ចំពោះ សំណង់​ទាំងឡាយណា ដែល​សង់​នៅលើ​ដី​ចំណីផ្លូវ ដី​បម្រុង​សម្រាប់​ការអភិវឌ្ឍ​នោះទេ​៕

Wat Sareut

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item