Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​ដែល​មាន​​ជំ​នាញប្រ​ព្រឹត្ត​​អំ​ពើ​​ឆ​បោក​​ប្រ​ជា​ពល​រដ្ឋត្រូវ​បាន​​ជន​រង​គ្រោះ​​ជា​ម្ចា​ស់​​រថ​យន្តឃាត់​ខ្លួន​​បញ្ជូន​មក​​ឲ្យកង​រាជ​អាវុធ​ហត្ថ​​រាជ​ធា​នី​ភ្នំ​ពេញកាល​ពី​​ថ្ងៃ​ទី​​១២

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ដែល​មាន​​ជំ​នាញ ប្រ​ព្រឹត្ត​​អំ​ពើ​​ឆ​បោក​​ប្រ​ជា​ពល​រដ្ឋ ត្រូវ​បាន​​ជន​រង​គ្រោះ​​ជា​ម្ចា​ស់​​រថ​យន្ត ឃាត់​ខ្លួន​​បញ្ជូន​មក​​ឲ្យ កង​រាជ​អាវុធ​ហត្ថ​​រាជ​ធា​នី​ភ្នំ​ពេញ កាល​ពី​​ថ្ងៃ​ទី​​១២ ខែ​ធ្នូ ឆ្នាំ​​២០​១៣ ដោយ​​ចោទ​ប្រកាន់ ពី​ករ​ណី​ជួលឡាន​លុច​ស៊ី​ស RX300 មួយគ្រឿង រួច​យកទៅ​បញ្ចាំ​នៅ​កុងស៊ី ហើយ​គេចវេះ មិន​ព្រម​ជួប​ជាមួយ​ម្ចាស់​រថយន្ត ដើម្បី​ដោះស្រាយ​គ្នា រយៈពេល ៤​ខែ​មកហើយ​។​

​ជនសង្ស័យ​មានឈ្មោះ ភឿ​ក ឡង់ឌី ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៥៤B  ផ្លូវ​៥០៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ហើយ​រថយន្ត​នោះ បាន​ដាក់​បញ្ចាំ​ក្នុងតម្លៃ ៤.៥០០ ដុល្លារ នៅ​កុងស៊ី​មួយកន្លែង ដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​ធ្វើការ​ឆែកឆេរ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ដើមខែ​សីហា ឆ្នាំ​២០១៣ ឈ្មោះ ភឿ​ក ឡង់ឌី បាន​ទៅ​ជួល​រថយន្ត របស់​ជនរងគ្រោះ ហៃ សម្បត្តិ អាយុ ៣៧​ឆ្នាំ ដោយ​សន្យា​បង់ មួយខែ​ម្តង​តម្លៃ ៦៥០​ដុល្លារ ទៅតាម​ការ​ត្រូវរ៉ូវ​គ្នា ហើយ​រយៈពេល​នៃ​ការជួល​មាន ២​ខែ​ប៉ុណ្ណោះ​។

​ប៉ុន្តែ​ចាប់តាំងពី​បាន រថយន្ត​នោះ​ហើយ ឈ្មោះ ភឿ​ក ឡង់ឌី ពុំបាន​គោរព​តាម​កិច្ចសន្យា​ឡើយ និង​បាន​យក​រថយន្ត​របស់​ជន​រងគ្រោះ ទៅ​បញ្ចាំ​នៅ​កុងស៊ី​មួយ​កន្លែង ក្នុងតម្លៃ ៤,៥០០ ដុល្លារ ហើយ​ចេះតែ​គេចវេះ​រហូត​។ នៅ​ចំពោះមុខ​សមត្ថកិច្ច កងរាជអាវុធហត្ថ​រាជធានី ឈ្មោះ ភឿ​ក ឡង់ឌី បាន​សារភាពថា ខ្លួន​ពិតជា​បាន​ជួល រថយន្ត​របស់​ជនរ​ង​គ្រោះ រួច​យកទៅ​បញ្ចាំ​មែន ក្នុងតម្លៃ ៤,៥០០ ដុល្លារ តែ​ខ្លួន​ពុំបាន​ស្គាល់ កុងស៊ី​នោះទេ ដោយ​អោយ​មិត្តភក្ដិ យកទៅ​បញ្ចាំ​បន្ត​៕

Wat 13125

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item