Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តក្រចេះ៖ក្រុម​​អ្នក​រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ទំ​និញនិង​​អ្នក​រត់​​តាក់​ស៊ី​​បាន​​និ​យា​យអំពី​​ការ​គ្រប់​គ្រង​​តាម​បែប​​គ្រួ​សាររបស់​លោកម៉ុ​ត

​ខេត្តក្រចេះ ៖ ក្រុម​​អ្នក​រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ទំ​និញ និង​​អ្នក​រត់​​តាក់​ស៊ី​​បាន​​និ​យា​យ អំពី​​ការ​គ្រប់​គ្រង​​ តាម​បែប​​គ្រួ​សារ របស់​លោក ម៉ុ​ត វណ្ណៈ ដែល​​កំ​ពុង​​យក​​ស្នាក់​ការ សន្តិ​សុខ​​លេខ​៧០៨ ស្ថិត​នៅ​​ចំ​ណុច​​ភូមិ​​ស្រែ​​ស្បូវ ឃុំ​​ក្បាល​ដំរី ស្រុក​​សំបូរខេត្តក្រចេះ ទៅធ្វើជា​ទីតាំង​អាជីវកម្ម ប្រមូល​លុយ​យកទៅ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន មិនដែល​ឃើញ​បង្ក្រាប សកម្មភាព​ដឹកជញ្ជូន​ឈើ ខុសច្បាប់​នោះទេ ឃើញតែ​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន យកលុយ​យ៉ាង​រំភើយ ហើយ​គេ​ចាំបាន​ថា ឈ្មួញ​ម្នាក់​ធ្លាប់បាន ដាក់ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​ខេត្តក្រចេះ ករណី​ដែល​លោក ម៉ុ​ត វណ្ណៈ បង្ខំ​ឲ្យ​បង់លុយ​តាមតែ​អំពើ​ចិត្ត ជា​ថ្នូរ​នៃ​ដោះលែង​រថយន្ត​ដឹកឈើ ប៉ុន្តែ​ពាក្យបណ្តឹង​នោះ មិនអាច​ធ្វើ​អ្វី​លោក ម៉ុ​ត វណ្ណៈ បានទេ​ទើប​គាត់​នៅតែ ក្រអឺតក្រទម ប្រមូល​លុយ​ពី​ឡាន​ដឹកឈើ យ៉ាង​អនាធិបតេយ្យ​។​

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ មួយចំនួន​បាន​ឲ្យ​ដឹងថា តាម​ការកែទម្រង់​ថ្មី ស្នាក់ការ​សន្តិសុខ​លេខ ៧០៨ ស្ថិតក្រោម​ការគ្រប់គ្រង ដោយផ្ទាល់​របស់លោក ម៉ុ​ត វណ្ណៈ ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ដើម្បី​កុំ​ឲ្យ​មានរឿង​អាស្រូវ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ លោក ម៉ុ​ត វណ្ណៈ ក៏បាន​រៀបចំ​អូស​សណ្តោង សាច់ញាតិ​របស់គាត់ ឲ្យ​ចូល​បម្រើ​ក្របខ័ណ្ឌ អាវុធហត្ថ​ខេត្តក្រចេះ ហើយ​ក៏បាន​រត់ការ​ឲ្យ​លោក ចាន់  រដ្ឋា ដែលជា​ប្អូនថ្លៃ បាន​ឡើង​ធ្វើជា​ប្រធាន​ស្នាក់ការ សន្តិសុខ​លេខ​៧០៨ ហើយ​លោក ម៉ុ​ត វណ្ណៈ ក៏បាន​ជួយ​អន្តរាគមន៍​ឲ្យ​លោក កែវ សុផល ដែលជា​ឪពុកក្មេក បាន​ឡើង​ធ្វើជា​អនុប្រធាន ស្នាក់ការ​ផងដែរ​។ គ្រប់​រថយន្ត​ដែល​ដឹកជញ្ជូន​ទំនិញ ឬ​ដឹកឈើ​ខុសច្បាប់  ឆ្លងកាត់​ទីតាំង​ស្នាក់ការ សន្តិសុខ​លេខ​៧០៨ នេះ​មិនដែល​ចៀសផុត ពី​ការចូល​បង់លុយ​ឲ្យ មន្ត្រី​អាវុធហត្ថ​ដែល​ប្រចាំការ នៅ​ទីនោះ​ម្តងណា​ឡើយ​។​

​រាល់​ការដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទីតាំង​នោះ ត្រូវតែ​រាយការណ៍​ជូនដំណឹង​ជាមុន បើ​មិន​ដូច្នេះ​ទេ​នឹងត្រូវ​កូនចៅ​របស់លោក ម៉ុ​ត វណ្ណៈ តាម​ប្រដេញ​ចាប់​ស្ទាក់់ ឡាន​ដឹកឈើ​យកទៅ​បង់ពិន័យ ហើយ​ដោះលែង​ស្ងាត់ៗ មិនដែល​ខ្វល់​ពី​ការបញ្ជូន ឲ្យ​ទៅ​មន្ត្រី​ជំនាញ​នោះទេ​។ ក្រុម​អ្នករត់​តាក់ស៊ី​មួយចំនួន ដែល​ធ្លាប់​ឃើញ​សកម្មភាព របស់​មន្ត្រី​អាវុធហត្ថ ប្រចាំ​ស្នាក់ការ សន្តិសុខ​លេខ​៧០៨ បាន​អះអាងថា លោក ចាន់ រដ្ឋា ដែលជា​ប្រធាន​ស្នាក់ការ មិនសូវ​មានអំណាច​ប៉ុន្មាន​ទេ ព្រោះ​តួនាទី​ប្រមូល​លុយ​ស្ថិតក្រោម ការចាត់ចែង​ផ្តាច់មុខ របស់លោក កែវ សុផល ជា​ឪពុកក្មេក​របស់លោក ម៉ុ​ត វណ្ណៈ​។ ជាធម្មតា​លោក កែវ សុផល បាន​ប្រើប្រាស់​រថយន្ត​ម៉ាក ហាយ​ឡេ​ន​ឌ័​រ ដ៏​ទំនើប​របស់គាត់​ល្បាត ប្រដេញ​តាម​ឡាន​ដឹកទំនិញ ឬ​ឡាន​របស់​ប្រជាពលរដ្ឋ ដែល​បើកបរ​ឆ្លងកាត់ ទីតាំង​ស្នាក់ការ​របស់គាត់​។​

​ករណីខ្លះ​ក៏មាន​ការឃាត់ ឆែកឆេរ​ឡាន​របស់​ប្រជាពលរដ្ឋ ដែល​មិនមាន​ដឹក​អ្វី​សោះ បង្ក​ឲ្យ​មាន​ភាព​ប្រទាំង​ប្រទើស និង​ធ្លាប់មាន​ការក្តៅក្រហាយ ប្តឹងផ្តល់​ទៅ​កាន់​​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តក្រចេះ លោក កែវ ជា សឹង​រាប់​ភ្លេច​ទៅហើយ​។ ប៉ុន្តែ​សិទ្ធិអំណាច របស់លោក ម៉ុ​ត វណ្ណៈ ធំ​ណាស់​អាច​អន្តរាគមន៍ និង​ការពារ​ឪពុកក្មេក ព្រមទាំង​ប្អូនថ្លៃ ឲ្យ​រួច​ផុតពី​ការដាក់ពិន័យ ឬ​ការដក​បញ្ឈរជើង ហើយ​រូបភាព​នេះ គឺជា​ការលើកទឹកចិត្ត​ឲ្យ​លោក ចាន់ រដ្ឋា និង​លោក កែវ សុផល ប្រព្រឹត្ត​អំពើ​ខុសច្បាប់​កាន់តែខ្លាំង​ឡើងៗ គ្មាន​ក្រែង​ញញើត ពី​ច្បាប់ទម្លាប់​នោះទេ​។ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន ទំនិញ​មួយចំនួន ដែល​បង់ពន្ធ​ស្របច្បាប់ ក៏​រង​នូវ​ការ​កោសរូស បង្ខំ​ឲ្យ​បង់លុយ ពី​សំណាក់​លោក កែវ សុផល ផងដែរ​មិន​ខ្វល់​ថា រាជរដ្ឋាភិបាល​បាន​កែទម្រង់ លុបបំបាត់​ភាព​អសកម្ម​នោះទេ​។​

សម្រាប់​រថយន្ត​យី​ឌុប​ដឹកឈើ​ធំៗ ជា​របស់​ក្រុមហ៊ុន ឬ​របស់​ឈ្មួញ​មានអំណាច ក៏​មិនដែល​ហ៊ាន​មើលរំលង ពី​ទីតាំង​ស្នាក់ការ សន្តិសុខ​លេខ​៧០៨ របស់លោក ម៉ុ​ត វណ្ណៈ នោះដែរ បើ​មិន​បង់លុយ​ឬ​ជូនដំណឹង​ទេ ច្បាស់​ជា​ជួប​រឿង​ស៊យ​ធំ​ជាមិនខាន ម្ល៉ោះហើយ​មេការ​របស់​ក្រុមហ៊ុន ដឹកឈើ​ខុសច្បាប់​ទាំងនោះ តែងតែ​ទំនាក់ទំនង យកចិត្តយកថ្លើម​លោក កែវ សុផល និង​លោក ម៉ុ​ត វណ្ណៈ មិនដែល​ឲ្យ​ចម្រូងចម្រាស​នោះទេ​។ លោក កែវ ជា ហាក់ដូចជា​ស្ងៀមស្ងាត់ ពី​ភាពអនា​ធិបតេយ្យ ដែល​លោក ម៉ុ​ត វណ្ណៈ បាន​យក​ទីស្នាក់ការ សន្តិសុខ​លេខ​៧០៨ ទៅធ្វើ​អាជីវកម្ម​ប្រមូល​លុយ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ទើប​សកម្មភាព​របស់​កងកម្លាំង ក្នុង​ស្នាក់ការ​សន្តិសុខ​លេខ​៧០៨ ទោះជា​បង្ក​ភាព​ក្តៅក្រហាយ ដល់​ប្រជាពលរដ្ឋ​និង​អ្នករកស៊ី​ដឹកទំនិញ ក៏​មិនទាន់​ឃើញ​មានការ​កែទម្រង់​៕

Wat 121212

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item