Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​ដែល​​ថ្លើម​ធំហ៊ាន​​ក្លែង​​ត្រា​​ចៅ​ស​ង្កាត់ទៅ​​ខ្ចី​លុយ​​ធ​នា​គារ​​បាន៨​​ពាន់​​ដុ​ល្លារម្តង​​ហើយព្យា​យាម​​សាក​ល្ប​ង​​ម្តង​ទៀត

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ដែល​​ថ្លើម​ធំ ហ៊ាន​​ក្លែង​​ត្រា​​ចៅ​ស​ង្កាត់ ទៅ​​ខ្ចី​លុយ​​ធ​នា​គារ​​បាន ៨​​ពាន់​​ដុ​ល្លារ ម្តង​​ហើយ ព្យា​យាម​​សាក​ល្ប​ង​​ម្តង​ទៀត ក៏​ត្រូវ​​ស​មត្ថ​កិច្ច​ឃាត់​ខ្លួន កាល​ពី​​ថ្ងៃ​ទី​​១២ ខែ​ធ្នូ ឆ្នាំ​​២០​១៣ វេ​លា​​ម៉ោង​​២ រសៀល​​នៅ​ក្នុងសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ម្ចាស់​ធនាគារ បាន​សហការ​ជាមួយ​សមត្ថកិច្ច ចាប់​ជនសង្ស័យ​ខណៈដែល ចូលទៅ​ខ្ចីលុយ​ពី​ធនាគារ ។​

​ជនសង្ស័យ​ឈ្មោះ ខន គឹម​ហេង ហៅ​ឆន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មានមុខរ​បរជា អ្នកម៉ៅការ​សំណង់ ស្នាក់នៅ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃ ទទឹង ឃុំ​ច​ន្ដ្រី ស្រុក​រមាស ខេត្ដ​ស្វាយរៀង ត្រូវ​ចោទប្រកាន់ ពី​ការបន្លំ​និង​ក្លែង​ត្រា មេភូមិ​និង​ចៅសង្កាត់​ចោមចៅ ដើម្បី​យកទៅ ប្រើប្រាស់​ដោយ​ខុសផ្លូវ​ច្បាប់ ។

​សមត្ថកិច្ច​បានឱ្យដឹង​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ ជនសង្ស័យ​បាន ធ្វើលិខិត​មួយច្បាប់ ស្នើសុំ​ខ្ចីលុយ​ពី​ធនាគារ​ចំនួន ៨.០០០​ដុល្លារ ។ លុះ​មកដល់​ថ្ងៃទី​៦ ខែធ្នូ  ជនសង្ស័យ​បានធ្វើ​លិខិត ស្នើសុំ​ខ្ចីលុយ​ម្ដងទៀត បន្ទាប់មក​ខាង​ធនាគារ បានឃើញ​ឈ្មោះ​ធ្លាប់​មក​ខ្ចី​ម្តង​ហើយ តែ​ត្រា​ខុសប្លែកគ្នា ក៏មាន​ការសង្ស័យ រួច​ក៏​ចុះទៅពិនិត្យ​ដល់ កន្លែង​ស្នាក់នៅ និង​ប្ដឹង​សមត្ថកិច្ច ឱ្យ​ឃាត់ខ្លួន​តែម្ដង ។​

​ត្រា​ដែល​ជនសង្ស័យ យកមក​ក្លែងបន្លំ ដើម្បី​បោះ​នៅលើ​លិខិត​ស្នើសុំ ខ្ចីលុយ​ពី​ធនាគារ​នោះ គឺមាន​ត្រា របស់លោក រ៉ុង សាន ប្រធានភូមិ​ព្រៃទា លោក វ៉ា ញ៉ ប្រធានភូមិ​ព្រៃ​ព្រីង​ខាងជើង  និង​ត្រា​លោក សុទ្ធ សាត ចៅសង្កាត់ ចោមចៅ ។ នេះ​អាច​ចាត់ទុកជា​រឿង ប្លែក​ថ្មី​មួយទៀត ដែល​ជនខិលខូច ប្រើ​ស្ទីល ក្លែងបន្លំ​ត្រា តាំងពី​ថ្នាក់ភូមិ រហូតដល់​ថ្នាក់​សង្កាត់ ដើម្បី​បោក​លុយ​ពី​ធនាគារ តែ​ទង្វើ​បែបនេះ​មិនមាន​លទ្ធផល​ល្អ​នោះទេ​៕

Wat 121211

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item