Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តបន្ទាយមានជ័យ៖បុរស​​ម្នាក់​​រួម​ជា​មួយ​​កូន​តូចបាន​​ស្លាប់​​យ៉ាង​​អា​ណោច​អា​ធ័មដោយ​រយះ​ក្បាល​​ដាច់​​រហែក​​សាច់​​ទាំង​​ដុំៗក្នុង​ករ​ណី​​គ្រោះ​ថ្នាក់​​ចរា​ចរគួរ​​ឲ្យ​​រន្ធត់​​មួយ

​ខេត្តបន្ទាយមានជ័យ ៖ បុរស​​ម្នាក់​​រួម​ជា​មួយ​​កូន​តូច បាន​​ស្លាប់​​យ៉ាង​​អា​ណោច​អា​ធ័ម ដោយ​រយះ​ក្បាល ​​ដាច់​​រហែក​​សាច់​​ទាំង​​ដុំៗ ក្នុង​ករ​ណី​​គ្រោះ​ថ្នាក់​​ចរា​ចរ គួរ​​ឲ្យ​​រន្ធត់​​មួយ ដែល​​បាន​​កើត​ឡើង កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​៣០ នា​ទី​​យប់​​ថ្ងៃ​ទី​​១២ ខែ​ធ្នូ ឆ្នាំ​២០១៣ នៅលើ​កំណា​ត​ផ្លូវជាតិ​លេខ​៦ ក្នុង​ឃុំ​លាប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​មុនពេល​កើតហេតុ ឪពុក​បាន​ដឹក​កូនប្រុស​តូច នៅមុខ​ហើយ​ជិះ​ម៉ូតូ ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ស៊េរី​ចាស់ លឿន​ដូច​ហោះ ក៏​ជ្រុល​ចង្កូត​ទៅបុក គូទ​រថយន្ត ដឹកស្រូវ​ចំណុះ ៥​តោន ទាំង​កំរោល​ចំ​ពីក្រោយ យ៉ាង​ពេញទំហឹង​តែម្តង ខណ​:​ដែល​រថយន្ត​ចត​ចោល នៅលើ​ចិញ្ចើមផ្លូវ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ជនរងគ្រោះ​ទាំង ២​នាក់​ស្លាប់​ភ្លាមៗ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកស្រូវ​នោះ ទំនងជា​ខូច​ទើប​ចត​ចោល​លើ​ចិញ្ចើមផ្លូវ ហើយ​បាន​បើកភ្លើង​ក្រោយ ភ្លើង​ក្រហម​ជា​សញ្ញា​ផងដែរ ។ ជនរងគ្រោះ​ទាំង ២​នាក់​បាន​ដួល​បោក​ក្បាល ខ្ទាតចូល​ក្រោម​រថយន្ត​រយះ​សាច់ និង​រយះ​ក្បាល ទាំង​២​នាក់​មើលទៅ គួរ​ឲ្យ​រន្ធត់​បំផុត ហើយ​ម៉ូតូ​បាន​រង​នូវ ការខូចខាត​ទាំងស្រុង​៕

Wat 121230 Wat 121231

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item