ឧបទ្វីបកូរ៉េ៖ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង(KCNA)បានរាយការណ៍មកថាប្រទេសកូរ៉េខាងជើងបានប្រហារជីវិតលោកJangឧបទ្វីបកូរ៉េ ៖ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង (KCNA) បានរាយការណ៍មកថា ប្រទេសកូរ៉េខាងជើងបានប្រហារជីវិត លោក Jang Song Thaek ជាពូសាច់ថ្លៃរបស់លោក ប្រធានាធិបតី គីម ជុងអ៊ុន (Kim Jong Un) នៅព្រឹកថ្ងៃសុក្រនេះពីបទ«ក្បត់ជាតិ» ហើយលោក Jang ត្រូវគេដឹងថា ជាមនុស្សសំខាន់ទី២ នៃប្រទេសកូរ៉េខាងជើង ដែលមានទំនាក់ទំនងជាមួយចិន និងកូរ៉េខាងត្បូង យ៉ាងជិតដិតបំផុត។
លោក Jang ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ ពីបទល្មើសជាច្រើន រួមទាំង ស្រី ស្រា និងថ្នាំញៀន។ កាលពីថ្ងៃថ្ងៃចន្ទកន្លងទៅនេះ ប្រទេសកូរ៉េខាងជើង បានអះអាងថា លោក Jang Song Thaek ដែលត្រូវជាឪពុកមាថ្លៃ របស់ប្រធានាធិបតី គីម ជុងអ៊ុន ត្រូវបានគេបោសសម្អាត ដោយចោទគាត់ថា បានការកសាងមូលដ្ឋាន ក្រុម ប្រឆាំងបដិវត្តន៍ និងប្រព្រឹត្តអំពើរពុករលួយ ។
ក្រុមអ្នកវិភាគបាននិយាយថា តួនាទីដ៏សំខាន់របស់ លោក Jang បាន ផ្តើមចេញពីការធានាបាន នូវការផ្លាស់ប្តូរយ៉ាងរលូន បន្ទាប់ពីការខ្វះបទពិសោធន៍ របស់ លោក គីម ជុងអ៊ុន ដែលទំនោរជោគជ័យ ពីឪពុករបស់លោកក្នុងឆ្នាំ ២០១១ ហើយបានក្លាយទៅជា ការអាក់អន់ចិត្ត កាន់តែខ្លាំងឡើង ដោយមេដឹកនាំដែលមានអាយុប្រហែល ៣០ ឆ្នាំនោះ។ លោក Jang ត្រូវបានបណ្តេញចេញ ពីតួនាទី និងសហការីពីរនាក់ទៀត ត្រូវបានសម្លាប់នៅក្នុងចលាចលនយោបាយ ដ៏ធំបំផុតរបស់ប្រទេស ចាប់តាំងពីការណ៍សម្ងាត់ នៃការស្លាប់របស់លោក គីម ជុងអ៊ីល នោះ៕
Source from: watphnom-news.com


























Loading...




Post a Comment