ខេត្តកំពត៖ប្រជានេសាទខ្មែរក្រីក្រដែលមានទូកតូចៗមិនអាចចេញទៅនេសាទរកប្រាក់មកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានដោយសុខស្រួលនោះទេព្រោះដែនសមុទ្រខ្មែរបច្ចុប្បន្ននេះខេត្តកំពត ៖ ប្រជានេសាទខ្មែរក្រីក្រ ដែលមានទូកតូចៗ មិនអាចចេញទៅនេសាទ រកប្រាក់មកផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃបានដោយសុខស្រួលនោះទេ ព្រោះដែនសមុទ្រខ្មែរបច្ចុប្បន្ននេះ មានទូកនេសាទយួនធំៗ ប្រើប្រាស់ឧបករណ៍ នេសាទល្មើសច្បាប់ មកចាប់ត្រីយ៉ាងអនាធិបតេយ្យបំផុត។ គេមិនដែលឃើញលោក សរ សារិន នាយខណ្ឌរដ្ឋបាល ជលផលខេត្តកំពត ក៏ដូចជាលោក ទូច ពលៈ ជាអនុប្រធាននាយកដ្ឋាន នគរបាលព្រំដែនទឹក ទទួលបន្ទុកវរៈសេនាតូចលេខ២៤១ ការពារព្រំដែនសមុទ្រ នៅខេត្តកំពត យកចិត្តទុកដាក់ទប់ស្កាត់ ម្តងណាឡើយ ដូចដែលប្រជាពលរដ្ឋ មួយចំនួនបានលើកឡើងថា ទាំងលោក សរ សារិន និងលោក ទូច ពលៈ កំពុងស្មើដៃគ្នា ក្នុងការឃុបឃិត ឲ្យជនជាតិយួន ចូលមកនេសាទ យ៉ាងអនាធិបតេយ្យលើផ្ទៃសមុទ្រខ្មែរ ហើយប្រមូលលុយយកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងរំភើយ។
សេចក្តីរាយការណ៍ព័ត៌មានពីខេត្តកំពត បានឲ្យដឹងថា ទូកយួនធំៗដែលមានគ្រែង ២ជាន់ បានចូលមកនេសាទ ក្នុងដែនសមុទ្រខ្មែរដោយប្រើប្រាស់ ឧបករណ៍នេសាទល្មើសច្បាប់ មានឆក់ជាដើម ហើយទូកយួនមួយក្រុមៗមាន ៤ទៅ៦ គ្រឿង ចូលមកនេសាទក្នុង ដែនសមុទ្រខ្មែរ យ៉ាងអនាធិបតេយ្យបំផុត ជាងនេះទៅទៀតទូកទាំងនោះ មានកម្លាំងប្រដាប់អាវុធ តាមហែហមការពារផងដែរ។ គេមិនច្បាស់ទេថា ទូកនេសាទយួនទាំងនោះ អាចចូលមកធ្វើសកម្មភាពបំផ្លាញធនធាន មច្ឆជាតិក្នុងផ្ទៃសមុទ្រខ្មែរ ទទួលបានអាជ្ញាប័ណ្ណពិសេស មកពីខាងណាទេ គ្រាន់តែដឹងថា ក្នុងចំណោមទូកយួនទាំងនោះ សុទ្ធតែមានការបង់លុយ ប្រចាំខែឲ្យមន្ត្រីនគរបាលព្រំដែនទឹក វរៈសេនាតូចលេខ២៤១ របស់លោក ទូច ពលៈ ហើយក៏មានអ្នករត់ការបង់លុយ ឲ្យទៅជំនាញជលផល របស់លោក សរ សារិន ផងដែរ។
ពេលខ្លះប្រជាពលរដ្ឋខ្មែរ ដែលមានទូកនេសាទតូចៗ ជាលក្ខណៈប្រពៃណី ចេញទៅរកត្រីត្រូវមន្ត្រីនគ របាលព្រំដែនទឹក របស់លោក ទូច ពលៈ ប្រដេញតាមគាបជំរិត ឲ្យចូលបង់លុយទៅតាមតម្លៃដែលបានកំណត់ ដូចជាទូកនេសាទតូចៗ មួយគ្រឿង តិចបំផុតក៏ត្រូវបង់លុយ ជូននគរបាលព្រំដែនទឹក និងជំនាញជលផល ១០ម៉ឺនរៀល ទៅ១៥ម៉ឺនរៀល។ សម្រាប់ទូកអូសគូធំៗ មិនប្រើឧបករណ៍ល្មើសច្បាប់ ត្រូវជំនាញជលផល និងនគរបាលព្រំដែនទឹក កោសរូសឲ្យបង់លុយចាប់ពី ២០ម៉ឺនរៀល ដល់៤០ ម៉ឺនរៀល ក្នុងមួយខែទើបគេអនុញ្ញាត ឲ្យធ្វើការនេសាទ ហើយគេមានរៀបចំ ចុះបញ្ជីយ៉ាងត្រឹមត្រូវ ដើម្បីត្រួតពិនិត្យការបង់លុយ ដែលបញ្ហានេះបង្កឲ្យមានផលប៉ះពាល់ខ្លាំងណាស់ ដល់ប្រជានេសាទក្រីក្រនៅខេត្តកំពត។
ប្រជាពលរដ្ឋបានលើកឡើងផងដែរថា ទូកនេសាទរបស់ជនជាតិខ្មែរ ដែលមានទំហំតូចៗមិនហ៊ានទៅក្បែរតំបន់ ដែលសម្បូរត្រី ដែលទូកនេសាទយួន បានចូលទៅនេសាទនៅតំបន់នោះ ព្រោះខ្លាចរងនូវ ការបាញ់ប្រហារពីទូកនេសាទ របស់ជនជាតិយួន គេមិនដែលឃើញលោក ទូច ពលៈ និងលោក សរ សារិន បើកភ្នែកមើល ពីបញ្ហានេះឡើយ។ ពេលខ្លះទៀតឧបករណ៍នេសាទ ជាលក្ខណៈគ្រួសាររបស់ ប្រជាពលរដ្ឋខ្មែរ សម្រាប់ចាប់ត្រីនៅដែនសមុទ្រ ក៏ត្រូវទូកអូសគូ របស់ជនជាតិយួន អូសដាច់ និងនាំយកឧបករណ៍ នេសាទទាំងនោះទៅជាមួយ យ៉ាងអយុត្តិធម៌បំផុត ហើយនៅពេលប្រជាពលរដ្ឋ ទៅរកអន្តរាគមន៍ពីជំនាញជលផល និងអាជ្ញាធរពាក់ព័ន្ធ ក៏គ្មាននរណាអើពើ មិនដឹងជាមានអាថ៌កំបាំងអ្វី គ្រាន់តែដឹងថាទូកយួន ដែលចូលមកនេសាទក្នុង ដែនសមុទ្រខ្មែរទាំងនោះ មានបុព្វសិទ្ធិធំធេងណាស់ តាមរយៈការចាយលុយបិទភ្នែក បិទមាត់ មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ។
ប្រជានេសាទខ្មែរមួយចំនួន បានចំអកថា តួនាទីរបស់លោក ទូច ពលៈ ដែលមកការពារដែនសមុទ្រ នៅខេត្តកំពត មិនត្រូវបានអនុវត្តន៍ ឲ្យត្រឹមត្រូវនោះទេ ហើយជាញឹកញាប់ គេសង្កេតឃើញលោក ទូច ពលៈ បានប្រើប្រាស់ តួនាទីរបស់ខ្លួនទៅ ប្រមូលលុយពីការដឹកជញ្ជូនទំនិញគេចពន្ធ និងការឃុបឃិតឲ្យ ជនជាតិយួនចូលមកនេសាទ ក្នុងដែនសមុទ្រខ្មែរយ៉ាងអនាធិបតេយ្យ។ អាចបញ្ជាក់បានថា វត្តមាននៃទូកនេសាទ របស់យួននៅលើផ្ទៃសមុទ្រខ្មែរ បានបង្ហាញយ៉ាងច្បាស់ថា លោក ទូច ពលៈ គ្មានសមត្ថភាពការពារ ដែនសមុទ្រឲ្យស្របតាមតួនាទី ភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យនោះទេ បែរជាទៅបង្កើតឲ្យមាន អំពើពុករលួយឃុបឃិតឲ្យជនជាតិយួន ចូលមកនេសាទ ប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ បំផ្លាញធនធានមច្ឆជាតិខ្មែរ គួរឲ្យសោកស្តាយជាទីបំផុត គឺទាមទារឲ្យថ្នាក់លើត្រួតពិនិត្យមើល នូវភាពអសកម្មរបស់លោក ទូច ពលៈ ឡើងវិញផងដែរ។
ដោយឡែកលោក សរ សារិន បានកាន់តំណែងជា ប្រធានរដ្ឋបាលជលផល ខេត្តកំពតឡើងដុះស្លែទៅហើយ គឺជាមនុស្សឆ្អិនឆ្អៅក្នុង អំពើពុករលួយ ឃុបឃិតឲ្យជនជាតិយួន ចូលមកនេសាទល្មើសច្បាប់ ក្នុងដែនសមុទ្រខ្មែរ ដោយគ្មានក្រែងញញើត ពីច្បាប់ទម្លាប់សូម្បីតែបន្តិច ។ លោក សរ សារិន មិនទទួលខុសត្រូវចំពោះ សកម្មភាពទូកយួន ដែលចូលមកនេសាទ លើផ្ទៃសមុទ្រខ្មែ រយ៉ាងអនាធិបតេយ្យនោះទេ ក្រោមលេសថា គាត់ជាប់មករៀននៅភ្នំពេញ ប៉ុន្តែគេដឹងថា គ្រប់ការងារជំនាញពាក់ព័ន្ធ អង្គភាពជលផលខេត្តកំពត ក្រុមមន្ត្រីតែងតែសុំយោបល់ ឬគោលការណ៍ពីលោក សរ សារិន។ ដូច្នេះហើយបានជាមន្ត្រីមួយចំនួនលើកជាសំណួរថា បើមិនទទួលខុសត្រូវចំពោះ ភាពអនាធិបតេយ្យនៃការ ចូលមកនេសាទលើផ្ទៃសមុទ្រខ្មែររបស់ទូកយួន លោក សរ សារិន គួរតែសុំច្បាប់ថ្នាក់លើមករៀន ហើយឲ្យថ្នាក់លើតែងតាំងមន្ត្រីណាម្នាក់ទៅកាន់តួនាទីជំនួសទើបជារឿងសមស្រប ៕
Source from: watphnom-news.com
























Loading...




Post a Comment