ខេត្តបន្ទាយមានជ័យ៖ក្រុមអាជីវករដែលរកស៊ីដឹកជញ្ជូនទំនិញមកពីព្រំដែនប៉ោយប៉ែតយកមកលក់នៅរាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាខេត្ដនានាខេត្តបន្ទាយមានជ័យ ៖ ក្រុមអាជីវករដែល រកស៊ីដឹកជញ្ជូនទំនិញ មកពីព្រំដែនប៉ោយប៉ែត យកមកលក់នៅ រាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្ដនានា កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ បាននាំគ្នាតវ៉ាដោយយក រថយន្ដជាច្រើនគ្រឿង ទៅបិទផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកូនដំរី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ពាក់ព័ន្ធករណីដែលមន្ដ្រីគយ ឃាត់រថយន្ដរបស់ពួកគេ ហើយទារឱ្យបង់ពន្ធចំនួន ៥០០ដុល្លារ ក្នុងមួយគ្រឿង។
ក្រុមអាជីវកររកស៊ីដឹកទំនិញ ពីជាយដែនប៉ោយប៉ែត បាននិយាយថាកាលពី ៤ថ្ងៃមុនសមត្ថកិច្ចគយ បានឃាត់រថយន្ដមួយគ្រឿង ដែលរកស៊ីដឹកម្ទេសក្រៀម និងកំរាលពូកពីជាយដែនប៉ោយប៉ែត ហើយកោសរូសឱ្យ ម្ចាស់ទំនិញបង់ពន្ធចូលរដ្ឋចំនួន ៥០០ដុល្លារ ក្នុងមួយរថយន្ដ ។ ការទាមទារឱ្យម្ចាស់ទំនិញ បង់ពន្ធចូលរដ្ឋរហូតដល់ ៥០០ដុល្លារ ក្នុងមួយគ្រឿងបែបនេះ ម្ចាស់ទំនិញពុំមានលទ្ធភាពទេ បើទោះបីជា ខិតខំសម្របសម្រួល ច្រើនថ្ងៃមកហើយក៏ដោយ ក៏ជំនាញគយមិនយោគយល់ ទើបចុងក្រោយនេះ ពួកគេបានហៅគ្នីគ្នា យករថយន្ដមកបិទផ្លូវជាតិលេខ៥ បណ្ដាលឱ្យកកស្ទះចរាចរ ដើម្បីទាមទាររកដំណោះស្រាយ។
ក្រោយពីផ្ទុះការតវ៉ា ដោយយករថយន្ដបិទផ្លូវ បានបង្ខំឱ្យមន្ដ្រីគយ ចេញមកដោះស្រាយ និងសម្របសម្រួលសារជាថ្មី ទើបពួកគេទទួលយក ហើយឈានទៅដល់ ការបើកចរាចរជាបណ្ដើរៗ កាលពីវេលា ម៉ោង ១២រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ។ យ៉ាងណាក៏ដោយ ចំពោះការទារឱ្យបង់ពន្ធ លើមុខទំនិញមួយចំនួន ពីសំណាក់មន្ដ្រីគយនិងរដ្ឋាករ នៅតាមបណ្ដាគោលដៅ ធ្វើឡើងដោយយោងទៅតាម ការសម្រេចជាថ្មីរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដែលតម្រូវឱ្យអ្នករកស៊ី នាំចូលទំនិញបង់ពន្ធ ១០០ភាគរយ ខុសពីពេលកន្លងទៅ ការបង់ពន្ធធ្វើឡើង ដោយមានការយោគយល់ និងឃុបឃិតគ្នា រវាងមន្ត្រីគយមួយចំនួន និងអ្នករកស៊ីនាំចូលទំនិញ៕
Source from: watphnom-news.com

























Loading...




Post a Comment