Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖ស​មត្ថ​កិច្ច​​ខណ្ឌ​ឫ​ស្សី​កែវបាន​ធ្វើ​ការ​​ឡោម​ព័ទ្ធ​​ចាប់​មុខ​ស​ញ្ញា​​ចោរ​ប្លន់យ៉ាង​​ក​ក្រើ​ក​​រាជ​ធា​នី​​ភ្នំ​ពេញ​​ម្នាក់ផ្អើល​​ប្រ​ជា​ពល​រដ្ឋនាំ​គ្នា​​ចោម​រោម​​មើល

​រាជធានី​ភ្នំពេញ ៖ ស​មត្ថ​កិច្ច​​ខណ្ឌ​ឫ​ស្សី​កែវ បាន​ធ្វើ​ការ​​ឡោម​ព័ទ្ធ​​ ចាប់​មុខ​ស​ញ្ញា​​ចោរ​ប្លន់ យ៉ាង​​ក​ក្រើ​ក​​រាជ​ធា​នី​​ភ្នំ​ពេញ​​ម្នាក់ ផ្អើល​​ប្រ​ជា​ពល​រដ្ឋ នាំ​គ្នា​​ចោម​រោម​​មើល និង​​ជួយ​​ដេញ​ចាប់ កាល​ពី​​វេ​លា​​ម៉ោង ៤​និង​​៤០ ​នា​ទី រសៀល​​ថ្ងៃ​ទី​​១០ ខែ​ធ្នូឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះជួល មួយកន្លែង​ស្ថិតក្នុង ភូមិ​ទី​៤ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ ខណៈដែល​មុខសញ្ញា ជនសង្ស័យ​រត់​ចូល​ទឹក ហើយ​ឈានដល់ ការឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់ទៀត យកទៅ​សួរនាំ​ផងដែរ​។​

មុនពេល​កើតហេតុ សមត្ថកិច្ច​ខណ្ឌឫស្សីកែវ បាន​ល្បាត​ក្នុង​មូលដ្ឋាន ក៏​ប្រទះឃើញ​មុខសញ្ញា ជនសង្ស័យ​ឈ្មោះ ទូច ឡុង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ដែលជា​មុខសញ្ញា​ចាស់ ធ្លាប់​ចោរប្លន់​យ៉ាងសកម្ម ក្នុង​ក្រុងភ្នំពេញ និង​ធ្លាប់​បាញ់សម្លាប់​ជនរងគ្រោះ ក្នុង​ខណ្ឌ​សែន​សុខ ក៏បាន​ប្រដេញ​តាម​ចាប់ តែ​ជនសង្ស័យ​បាន​រត់​ចូល ផ្ទះជួល​មួយកន្លែង រួច​លោត​ចូល ក្នុង​ស្រះ​ទឹក​បាត់​។ ប្រជាពលរដ្ឋ​ច្រាំង​ចំរេះ រាប់រយ​នាក់ បានមក​ជួយ​ឡោម​ព័ន្ធ ហើយ​សមត្ថកិច្ច​ចេញ​ទូក​ទៅ​ចាប់ ដល់​កណ្ដាល​ស្រះ​ទឹក ដោយ​ក្នុង​ប្រតិបត្តិការ​នេះ ប្រើ​រយៈពេល​ប្រមាណ​ជាង ១​ម៉ោង ទើប​ចាប់​ជនសង្ស័យ​បាន​។​

​សមត្ថកិច្ច​មិនបាន​ផ្ទុះអាវុធ ក្នុង​ប្រតិបត្តិការ គួរ​ឲ្យ​រំជើបរំជួល​នេះ​ទេ ព្រោះ​មាន​កិច្ចសហការ ពី​ប្រជាពលរដ្ឋ ហើយ​ដកហូត​បាន​ម៉ូតូ​ស្កុប​ពី ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ កណ្តាល 1V-5678 ជា របស់​ជនសង្ស័យ កាំភ្លើងខ្លី​ក្លែងក្លាយ ១​ដើម កាំភ្លើង​បាញ់​សត្វ ១​ដើម រថយន្ត ១​គ្រឿង​។ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន ម្ចាស់​ផ្ទះជួល​ម្នាក់​ឈ្មោះ សុខ ចំរើន ហៅ​ជ័យ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ដើម្បី​នាំទៅ​សាកសួរ ផងដែរ ដោរ​សារ​តែ​ជនសង្ស័យ បាន​រត់​ចូល​ក្នុងផ្ទះ​នេះ ខណៈដែល​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ តាម​ឡោមព័ទ្ធ​៕

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item