រាជធានីភ្នំពេញ៖មន្ដ្រីរដ្ឋបាលព្រៃឈើក្រោមការដឹកនាំរបស់លោកសុខរឿនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញរាជធានីភ្នំពេញ ៖ មន្ដ្រីរដ្ឋបាលព្រៃឈើ ក្រោមការដឹកនាំរបស់លោក សុខ រឿន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងលោក យ៉ុន យុវរិទ្ធ នាយផ្នែករដ្ឋបាល ព្រៃឈើកណ្ដាល បានឆ្មក់ចូលចាប់ឈើគ្រញូងជាង ៧តោន កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ៥៦៦ ផ្លូវលេខ១៩៨០ ស្ថិតនៅខាងក្រោយ សាកលវិទ្យាល័យអន្ដរជាតិ ក្នុងភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
លោក យ៉ុន យុវរិទ្ធ បានឱ្យដឹងថា មុននឹងបង្ក្រាបរឹបអូស ឈើគ្រញូងជាង ៧តោននេះ គឺបណ្ដាញរបស់លោកបានរាយការណ៍ អំពីករណីដឹកជញ្ជូនឈើ តាមផ្លូវជាតិលេខ៥ ហើយក៏ចាត់ចែងបញ្ជាកម្លាំង ឱ្យចុះពិនិត្យទីតាំងខាងលើ ឈានដល់ការរឹបអូសឈើ ល្មើសច្បាប់ទាំងនេះតែម្ដង។ ឈើគ្រញូងដែលបង្ក្រាបបាន គឺឈ្មួញបានដឹកតាម រថយន្ដម៉ាកនីសាន់ធុនធំ មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ធំ ៣A-៩១៦៨ និងឆែកឆេរឃើញឈើ បង្កប់នៅក្រោមគ្រែដែក ជម្រៅប្រហែល ១ម៉ែត្រកន្លះ ។
ឈើគ្រញូងដែលរឹបអូសបាន មានចំនួន ៦៥កំណាត់ ស្មើទម្ងន់ ១.៨៥៧គីឡូក្រាម ត្រូវជា ១,៥៤៧ម៉ែត្រគូប និងឈើគ្រញូងគ្រាក់ ១.៤២៤ កំណាត់មានទម្ងន់ ៥.៨៣០ គីឡូក្រាម ត្រូវជា ៤,៨៥៨ម៉ែត្រគូប សរុបជាង ៧តោន ស្មើនឹង ៦,៤០៥ម៉ែត្រគូប។ ក្រោយពីធ្វើការបង្ក្រាប សមត្ថកិច្ចបានរឹបអូសរថយន្ដ និងឈើគ្រញូង យកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ ប៉ុន្តែមិនឃើញមានចាប់ឃាត់ខ្លួន ជនណាម្នាក់ឡើយ៕
Source from: watphnom-news.com























Loading...




Post a Comment