Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​សហរដ្ឋអាមេរិក៖អ្នកគ្រូ​ម្នាក់​ត្រូវ​ជាប់គុក៣៨ឆ្នាំព្រោះ​ឆ្លៀត​ល្បោ​ង​កូនសិស្ស​ជា​អា​និតិ​ជន​សម្រេច​កាមតណ្ហាក្នុង​ម៉ោង​បង្រៀន​ម្តងៗ​អតីត​អ្នកគ្រូ​ម្នាក់​ឈ្មោះ

​សហរដ្ឋអាមេរិក ៖ អ្នកគ្រូ​ម្នាក់​ត្រូវ​ជាប់គុក ៣៨ ឆ្នាំ ព្រោះ​ឆ្លៀត​ល្បោ​ង​កូនសិស្ស​ជា​អា​និតិ​ជន​សម្រេច​កាមតណ្ហា ក្នុង​ម៉ោង​បង្រៀន​ម្តងៗ ​អតីត​អ្នកគ្រូ​ម្នាក់​ឈ្មោះ Ethel Anderson អាយុ ៣១ ឆ្នាំ ដែល​ត្រូវបាន​រកឃើញ​ទោសកំហុសក្នុងករណី​រួមភេទ​ជាមួយ​កូនសិស្ស​អាយុ ១២ ឆ្នាំ ឥឡូវនេះ​ត្រូវបាន​តុលាការ​សម្រេច​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ៣៨ ឆ្នាំ នៅ Tampa រដ្ឋ Florida (​អាមេរិក​) ។ ចៅក្រម Chet Tharpe បាន Anderson នៅក្នុង​តុលាការ​ថា នាង​បាន​និយាយ​យ៉ាង​ប៉ិនប្រសប់​ធ្វើ​ឲ្យ​ឪពុកម្តាយ​របស់​ក្មេងប្រុស​រងគ្រោះ ជឿជាក់ថា​កូន​របស់​ពួកគេ​នឹង​សុវត្ថិភាព ។ ប៉ុន្តែ​បែរជា​នាង​ហ្វឹកហ្វឺន​កុមារ​សម្រាប់​សិច​ទៅវិញ ។ នេះ​បើ​យោងតាម​គេហទំព័រ​ដាយ​លី​ម៉ែ​ល​ដែល​ចុះផ្សាយ​កន្លងទៅ​ថ្មីៗ​នេះ​។​

Anderson ត្រូវ​ចោទប្រកាន់​ក្នុងករណី​រំលោភបំពាន​ផ្លូវភេទ​កូនសិស្ស ៩ ករណី បន្ទាប់​រឿងនេះ ត្រូវបាន​រកឃើញថា នាង​បាន​កំពុង​រួមភេទ​ជាមួយ​ក្មេងប្រុស​អាយុ ១២ ឆ្នាំ ។ នាង​បាន បដិសេធ​រាល់​ការចោទប្រកាន់​ទាំងនោះ ប៉ុន្តែ ជនរងគ្រោះ​របស់​នាង ដែល​ឥឡូវនេះ មាន​អាយុ ១៤ ឆ្នាំ លើកយក​ភ័ស្តុតាង​នៅក្នុង​ខែកញ្ញា ដើម្បី​បញ្ជាក់ថា ការរំលោភបំពាន​ផ្លូវភេទ បានចាប់ផ្តើម ៤ ឬ ៥ សប្តាហ៍ នៅក្នុង​វគ្គ​បង្រៀន​របស់​ពួកគេ ដែល​នៅពេលនោះ អ្នកគ្រូ​ស្រី​ល្មោភកាម​រូបនេះ បាន​ថើ​ម​គេ (​សិស្ស​) និង​ធ្វើ​ឱ​រ៉ា​ល់​សិច​នៅលើ​ខ្លួនគេ នៅក្នុង​ផ្ទះ​របស់​នាង ។​

​ក្មេងប្រុស​រូបនោះ បាន​ប្រាប់​តុលាការ​ថាៈ “​ខ្ញុំ​មាន​អារម្មណ៍​ចូលចិត្ត​គាត់ ក្នុងនាម​ជា​មិត្តស្រី​ម្នាក់​, ខ្ញុំ​ស្រឡាញ់​គាត់ ហើយ​គាត់​បាន​និយាយថា ខ្ញុំ​គឺជា​មិត្ត​ប្រុស​របស់គាត់ ហើយ​គាត់​ស្រឡាញ់​ខ្ញុំ ។ គាត់​បាន​ត្រដុស​ជើង​ទាំងពីរ​របស់ខ្ញុំ​, លិច​ស្លឹកត្រចៀក​, ក បឺត​មាត់ ញាត់​… តែម្តង​” ។​

​យោងតាម Fox អ្នកគ្រូ​ដែលមាន​ស្រុកកំណើត​នៅ Riversise, Florida រូបនេះ មានកូន​អាយុ ៦ ឆ្នាំ​ម្នាក់ បាន​ប្រាប់​តុលាការ​ថា នាង​មិនមែនជា​អ្នកធ្វើអាជីវកម្ម​ផ្លូវភេទ​ទេ ហើយក៏​មាន​ធ្វើ​រឿង​បែបនេះ ឲ្យ​ខូច​សង្គម​ដែរ ។ Anderson ដែលជា​អ្នកគ្រូ​សិល្បៈ​ភាសា​ម្នាក់ នៅ​សាលាបឋមសិក្សា Mango បាន​ទ្រ​ហ៊ោ​យំ ខណៈ​នាង​បាន​ស្តាប់​ការផ្តល់​ភ​ស​ត្តុ​តាង​របស់​ក្មេងប្រុស​ជំទង់ ៕

W_12-12-2013 (1) W_12-12-2013 (3)


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item