រាជធានីភ្នំពេញ៖បុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំបានបើករថយន្តកូរ៉ូឡាក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកហាងខារ៉ាអូខេហ៊េវិនរាជធានីភ្នំពេញ ៖ បុរសម្នាក់ស្ថិតក្នុង ស្ថានភាពស្រវឹងជោកជាំ បានបើករថយន្តកូរ៉ូឡា ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកហាងខារ៉ាអូខេ ហ៊េវិន ដែលកំពុងរៀបចំបើកសម្ពោធ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចហាងខារ៉ាអូខេ យីហោហ៊េវិន ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
រថយន្តបង្កហេតុម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-2917 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណទេ មានអាយុជាង ២០ឆ្នាំ។ មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉ូឡា ដែលបើកបរដោយ យុវជនស្រវឹងជោកជាំម្នាក់ ជ្រុលចង្កូតបុកចូល ហាងខារ៉ាអូខេយីហោ ហ៊េវិន បណ្តាលឲ្យខូចខាតរថយន្ត ផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ ប៉ុន្តែគេជឿថា នេះជាប្រផ្នូមិនល្អ សម្រាប់ហាងខារ៉ាអូខេ ខាងលើនេះ ៕
Source from: watphnom-news.com























Loading...




Post a Comment