ប្រទសមីយ៉ាន់ម៉ា៖យោងតាមសេចក្ដីប្រកាសរបស់ទីប្រឹក្សាប្រធានាធិបតីភូមាបានឲ្យដឹងថាទីក្រុងរ៉ង់ហ្គូនបានដោះលែងអ្នកទោសបន្ថែមទៀតចំនួន៤៤នាក់កាលពីថ្ងៃពុធម្សិលមិញប្រទសមីយ៉ាន់ម៉ា ៖ យោងតាមសេចក្ដីប្រកាស របស់ទីប្រឹក្សាប្រធានាធិបតីភូមា បានឲ្យដឹងថា ទីក្រុងរ៉ង់ហ្គូនបានដោះលែង អ្នកទោសបន្ថែមទៀតចំនួន ៤៤នាក់កាលពីថ្ងៃពុធម្សិលមិញ ។ នេះជាការលើកលែងទោសថ្មីបំផុត ក្នុងចំណោមទង្វើ នៃរបបកែទម្រង់របស់ប្រទេសនេះ។
រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចាប់ផ្ដើមមានការផ្លាស់ប្ដូរ គួរឲ្យកត់សម្គាល់ លើគោលនយោបាយ កំណែទម្រង់របបដឹកនាំ តាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងរយៈពេល៣ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការដាក់ទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរពីស្ថាប័នអន្តរជាតិ។
ទោះជាយ៉ាងនេះក្តី នៅមានសកម្មជនរាប់សិបនាក់ទៀត ដែលនៅតែជាប់គុក នៅមីយ៉ាន់ម៉ា ដែលបានទទួលការសរសើរ ជាអន្តរជាតិសម្រាប់ការផ្លាស់ប្តូរ គួរឲ្យចាប់អាម្មរណ៍ ចាប់តាំងពីការបញ្ចប់នៃការ គ្រប់គ្រងបែបយោធាដាច់ខាត ជិតបីឆ្នាំមុន។
លោក Hla Maung Shwe បានប្រាប់ AFP ថា សរុបទាំងអស់អ្នកទោសនយោបាយ ៤៤នាក់ ត្រូវបានដោះលែងនៅ ទូទាំងប្រទេសថ្ងៃនេះ ។ ក្រុមជនប្រឆាំងរាប់រយនាក់ ត្រូវបានគេដោះលែងតាំងពីឆ្នាំ២០១១ នៅពេលដែលប្រធានាធិបតី ថេន សេន បានសន្យាដោះលែងអ្នកទោស នយោបាយទាំងអស់ ត្រឹមដំណាច់ឆ្នាំនេះ៕
Source from: watphnom-news.com

























Loading...




Post a Comment