Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ប្រទេស​អេ​ហ្ស៊ី​ប៖បើ​​យោង​តាម​​ប្​រភព​ព័ត៌​មាន​​ពីcolle​ctive កាល​ពី​​ថ្ងៃ​ទី​​៥ខែ​ធ្នូ​​នេះបាន​​ប្រាប់​​ឲ្យ​​ដឹង​ថាទី​ក្រុង​​បុរា​ណ​​បាត​ស​មុទ្រ

​ប្រទេស​អេ​ហ្ស៊ី​ប ៖ បើ​​យោង​តាម​​ប្​រភព​ព័ត៌​មាន​​ពី colle​ctive  កាល​ពី​​ថ្ងៃ​ទី​​៥ ខែ​ធ្នូ​​នេះ បាន​​ប្រាប់​​ឲ្យ​​ដឹង​ថា ទី​ក្រុង​​បុរា​ណ​​បាត​ស​មុទ្រ អា​យុ​កាល ១.៥០០ ឆ្នាំ​ដែល​បាន​​កប់​​បាត់ ក្នុង​​បាត​ស​មុទ្រ ត្រូវ​បាន​​ក្រុម​​អ្នក បុរា​ណ​វត្ថុ​វិទ្យា របស់​​បា​រាំង​រុករក​ឃើញ​បង្ក​ឲ្យ​មាន ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ក្រុម​អ្នកស្រាវជ្រាវ​បារាំង បាន​និយាយថា ទីក្រុង​បុរាណ​នេះ មាន​ឈ្មោះថា Heracleion ស្ថិតនៅ​ឆ្នេរសមុទ្រ ភាគ​ខាងជើង​ប្រទេស​អេ​ហ្ស៊ី​ប ជាប់​នឹង​ដែនសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។​

​នេះ​អាច​ចាត់ទុកជា​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​ថ្មី​មួយ នា​សតវត្ស​ទី​២១​នេះ ដែល​ក្រុម​អ្នកស្រាវជ្រាវ រកឃើញ​សម្បត្តិ​វប្បធម៌ ដ៏​មានតម្លៃ​ធំធេង របស់​ប្រទេស​អេ​ហ្ស៊ី​ប​។ ក្រុម​អ្នកស្រាវជ្រាវ បាន​ប្រទះឃើញ​រូបចម្លាក់ អាទិទេព​អេ​ហ្ស៊ី​ប​បុរាណ​ដ៏​ធំ រួមទាំង​រូបចម្លាក់​តូចៗ រាប់រយ​ផ្សេងទៀត ដែល​បាន​សាងសង់ឡើង ជា​រូបចម្លាក់​របស់​មហាក្សត្រិយានី មួយអង្គ​ដែល​សោយរាជ្យ នៅជាប់​ទន្លេ​នី​ល រាប់រយ​ឆ្នាំមុន​គ្រិស្តសករាជ​។

ក្រៅពីនេះ​នៅមាន​ចម្លាក់​សត្វ ម៉ា​មមី​បុរាណ ដែល​ត្រូវគេ​សម្លាប់ ដើម្បី​បូជាយញ្ញ ដល់​អាទិទេព​ម្យ៉ាង របស់​អេ​ហ្ស៊ី​ប នា​សម័យ​នោះ​។ ក្រុម​អ្នកស្រាវជ្រាវ មិន​បានដឹង​ជាមុន​ថា មាន​ទីក្រុង​បែបនេះ កប់​នៅ​បាតសមុទ្រ​នោះទេ តាមពិត​ពួកគេ​បាននាំគ្នា​ទៅ​រុករក​កប៉ាល់ ដែល​បាន​លិច​នៅក្នុង សង្គ្រាម​របស់​មេទ័ព​បារាំង Napoleon នា​ឆ្នាំ​១៧៩៨ តែ​ជា​លទ្ធផល​ពួកគេ បាន​រកឃើញ​ទីក្រុង​បុរាណ ដែល​ពិភពលោក​ស្ទើរតែ មិន​នឹកស្មាន​ដល់​បែបនេះ​ទៅវិញ​៕

Wat ezypt Wat sunken_city_found1 Wat underwater-city6 Wat underwater-city8 Wat underwater-city-discovered Wat underwater-statues5

 

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item