ខេត្តកំពង់ឆ្នាំង៖យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ពីបានបើកម៉ូតូក្នុងល្បឿនលឿនដល់ផ្លូវកោងយកចង្កូតមិនទាន់ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីបានបើកម៉ូតូ ក្នុងល្បឿនលឿន ដល់ផ្លូវកោងយកចង្កូតមិនទាន់ ជ្រុលទៅបុករថយន្ត យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នៅមុខមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយក្រោយពេលកើតហេតុ រថយន្តបានដាក់មេប្រូច បាត់ស្រមោលតែម្តង។
នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់ស្រវឹងស្រាជោកជាំ បានជិះម៉ូតូម៉ាកស៊ុយស៊ុយគី ស្មាស់រីវ៉ូ ពណ៌ខ្មៅ អត់ពាក់ស្លាកលេខ បើកបរយ៉ាងលឿន ពេលមកដល់ចំណុច កើតហេតុ ដែលជាផ្លូវកោងបត់មិនទាន់ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿង ដែលធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើងយ៉ាងពេញទំហឹង បណ្តាលអោយយុវជនម្នាក់ឈ្មោះ ពែក អាយុ ២៥ឆ្នាំ រស់នៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់ភ្លាមៗនៅកន្លែង ហើយយុវជនម្នាក់ទៀតឈ្មោះ រិទ្ធ អាយុ ២២ឆ្នាំ រស់នៅភូមិមុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលជិះម៉ូតូជាមួយគ្នា បានរងរបួសធ្ងន់ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តតែម្តង៕
Source from: watphnom-news.com
























Loading...




Post a Comment