Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្ត​ព្រះសីហនុ៖នគរ​បាល​​កា​រិ​យា​ល័យព្រ​ហ្ម​ទ​ណ្ឌ​​កំ​រិត​ធ្ងន់នៃ​​ស្នង​ការ​ដ្ឋា​ន​​នគរ​បាលខេត្ត​​ព្រះ​សី​ហ​នុបាន​​ឃាត់​ខ្លួន​​បុរ​ស​​ម្នាក់ពី​បទ​​រំ​លោភ​​សេ​ព​ស​ន្ថវៈ

​ខេត្ត​ព្រះសីហនុ ៖ នគរ​បាល​​កា​រិ​យា​ល័យ ព្រ​ហ្ម​ទ​ណ្ឌ​​កំ​រិត​ធ្ងន់ នៃ​​ស្នង​ការ​ដ្ឋា​ន​​នគរ​បាល ខេត្ត​​ព្រះ​សី​ហ​នុ បាន​​ឃាត់​ខ្លួន​​បុរ​ស​​ម្នាក់ ពី​បទ​​រំ​លោភ​​សេ​ព​ស​ន្ថវៈ ក្មេង​ស្រី​​អា​យុ ៨​​ឆ្នាំ ដែល​ជា​​កូន​ចិ​ញ្ចឹម កាល​​វេ​លា​​ម៉ោង ៤​​និង​​៣០​ នាទី​​រសៀល​​ថ្ងៃ​ទី​​១១​ ខែធ្នូ​ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ បន្ទាប់ពី​មាន​ពាក្យបណ្តឹង ពី​អ៊ុំ​ស្រី​កុមារ​រងគ្រោះ តាមរយៈ​អង្គការ​ម្លប់​តាប៉ាង​។

ជនសង្ស័យ​មានឈ្មោះ ងួន ពៅ អាយុ ៤៣​ឆ្នាំ មាន​ទីលំនៅ​ក្រុម​១២ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ជា​ពេទ្យសត្វ ចាក់​ថ្នាំ​តាម​ភូមិ ត្រូវជា​ឪពុកចិញ្ចឹម​កុមារ​រី​រងគ្រោះ ព្រោះ​បន្ទាប់ពី​ឪពុក​កុមារី​រងគ្រោះ​ស្លាប់ ជននេះ​ក៏បាន​ហៅ​ម្តាយ និង​កូន​មក​នៅ​ជាមួយ ហើយ​កុមារី​រងគ្រោះ មានឈ្មោះ ស​.​ស​.​ល អាយុ​៨​ឆ្នាំ ជា​សិស្សសាលា​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រឿងរ៉ាវ​នៃ​ការ រំលោភ​សេពសន្ថវៈ​នេះ បាន​កើតឡើង​តាំងពី​យប់​ថ្ងៃទី​៨ ខែធ្នូ ប៉ុន្តែ​ដោយមាន​ការ គំរាមកំហែង​សម្លាប់ ពី​សំណាក់​ជនសង្ស័យ ទើប​កុមារី​រងគ្រោះ បាន​លាក់​រឿងនេះ​រហូតដល់​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ទើប​ទម្លាយ​ប្រាប់​អ៊ុំ​ស្រី និង​ទៅប្តឹង​អង្គការ​ម្លប់​តាប៉ាង ឈានដល់​ការចាប់ខ្លួន ជនសង្ស័យ​នៅវេលា​ម៉ោង ៤​និង​៣០ នាទី​រសៀល​ថ្ងៃ​ដដែល យកមក​សួរនាំ​និង​កសាង​សំណុំរឿង​។​

​ស្ត្រី​ឈ្មោះ សឿន ជិន​សេង ត្រូវជា​អ៊ុំ​ស្រី​កុមារី​រងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​៨ ខែធ្នូ គាត់​មិន​ចាំ​ម៉ោង ជនសង្ស័យ​បាន​ចាក់សោរ​កូនស្រី អោយនៅ​ម្នាក់ឯង ដោយ​ជនសង្ស័យ បាន​ទៅ​ដេក​ជាមួយ​ប្រពន្ធ នៅមុខ​រោងចក្រ​ញូ​ស្តារ នៅពេលនោះ​គាត់​ក៏​ពុំបាន ចាប់អារម្មណ៍​ទេ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៩ ខែធ្នូ គាត់​បានឃើញ ក្មួយ​ស្រី​មានដំណើរ​ខុសពី​ធម្មតា គាត់​ក៏​សួរ​តែ​ក្មួយ​ស្រី​បាន​ឆ្លើយថា ដើរ​ដួល​ពេល​ឆ្លងស្ពាន​។ រហូតដល់​ថ្ងៃទី​១១ ខែធ្នូ ដោយ​ពុំ​អស់ចិត្ត គាត់​ក៏បាន​សម្រេចចិត្ត យក​ក្មួយ​យមក​កាន់ មន្ទីរ បង្អែក​ដើម្បី​ពិនិត្យ តែ​ពេលនោះ​ក្មេងស្រី​រងគ្រោះ  បាន​សារភាពថា អ៊ុំ ពៅ ចាប់រំលោភ​នាង​តាំងពី​យប់​ថ្ងៃទី​៨ ខែធ្នូ​មកម្ល៉េះ​៕

Wat 12123

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item