Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​ថ្វី​ដ្បិត​មិន​ទាន់​ទទួល​បាន​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តពោធិ៍សាត់​ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រីក្រសួង​ថ្មី​មួយ​ឈ្មោះ​ក្រសួង​រ៉ែ​ និង​ថាមពល​ ដែល​បំបែក​ចេញពី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ក៏​ដោយ​ ក៏​គេ​អាច​សន្និដ្ឋាន​ទុកជា​មុន​រួច​ហើយ​ថា​ ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ នឹង​ត្រូវ​មក​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ថ្មី​ឈ្មោះ​ ក្រសួង​រ៉ែ​ និង​ថាមពល​ នេះ​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​ ។​

​ប្រសិនបើ​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ បច្ចុប្បន្ន​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តពោធិ៍សាត់​ បាន​មក​កាន់​មុខ​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​រ៉ែ​ និង​ថាមពល​វិញ​ពិតប្រាកដ​មែន​នោះ​ គឺ​មាន​ន័យ​ថា​ ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ "​ទៅ​ហើយ​មក​វិញ​"​ ក៏​ព្រោះតែ​ស្តាយស្រណោះ​នឹង​ផ្នែក​រ៉ែ​ និង​ថាមពល​ ដែល​ឯកឧត្តម​ធ្លាប់​គ្រប់គ្រង​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ ជា​ពិសេស​ផ្នែក​ថាមពល​ គឺ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ "EDC"​ មាន​ឯកឧត្តម​ កែវ​ រតនៈ​ ជា​សាច់ញាតិ​របស់​ឯកឧត្តម​ កាន់កាប់​អំណាច​នៅ​ទី​នេះ​ស្រេច​ ក្នុង​នាម​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​

​ដោយឡែក​ លោក​ជំទាវ​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ម៉ែ​ន​ សំ​អន​ ធ្លាប់​កាន់កាប់​មុខ​តំណែង​ជា​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ហៅ​កាត់​ថា​ "​ក្រសួង​អធិការកិច្ច​"​ តែ​ក្រោយមក​ពេល​បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ត្រូវ​បាន​ដកហូត​មុខ​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​នេះ​វិញ​ ដោយ​ឲ្យ​មក​កាន់​តួនាទី​ត្រឹម​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ "​ឧបនាយករដ្ឋមន្ត្រី​គ្មាន​ក្រសួង​កាន់​"​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៨/១០៥៥​ ចុះ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០០៨​ ។​ បន្ត​មក​ទៀត​ នៅ​ក្នុង​រយៈពេល​ចុង​អាណត្តិ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​ដដែល​វិញ​ ។​

​បច្ចុប្បន្ន​ សម្រាប់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​នេះ​ លោក​ជំទាវ​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ម៉ែ​ន​ សំ​អន​ ដែល​មាន​ឋានៈ​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង​ផង​នោះ​ ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច​បន្ត​ទៀត​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ពោល​គឺ​ "​ទៅ​ហើយ​មក​វិញ​"​ ចំពោះ​មុខ​តំណែង​របស់​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ទាក់ទង​នឹង​ការ​ដឹកនាំ​ក្រសួង​អធិការកិច្ច​ និង​ក្រសួង​រ៉ែ​ និង​ថាមពល​ ទំនងជា​រាជរដ្ឋាភិបាល​ខ្វះ​ធនធានមនុស្ស​ជា​អ្នកចេះ​ធ្វើ​រដ្ឋមន្ត្រី​ ដូច​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ និង​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ឬ​ ទើប​តែងតាំង​ឲ្យ​លោក​ជំទាវ​ និង​ឯកឧត្តម​ ទាំង​២​រូប​នេះ​ចេញ​-​ចូល​សម្តែង​រឿង​កាន់កាប់​មុខ​តំណែង​របៀប​ "​ទៅ​ហើយ​មក​វិញ​"​ ដូច្នេះ​ ឬ​ក៏​ក្រសួង​ទាំង​២​នេះ​ជា​ក្រសួង​ប៉ុស្តិ៍​ខ្លាញ់​ច្រើន​ ទើប​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​២​រូប​មិន​អាច​ដាច់​ចិត្ត​ចាកចេញ​ចោល​បាន​ ?​ ៕​

Suy​-Sem


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item