Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​កាលពី​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៣​ម្សិលមិញ​នេះ​ យុវជន​អ្នកលេង​ Facebook​ បាន​ធ្វើការ​ប្រកាស​ជូនដំណឹង​ផ្ញើ​សារ​មួយ​ជូន​ទៅ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ប្រាក់​ សុ​ខុន​ ជា​រដ្ឋមន្ត្រី​ ដោយ​បាន​ចោទប្រកាន់​ថា​ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ធ្វើការ​លូកដៃ​ចូល​ទៅ​ក្នុង​មុខរបរ​ការ​ប្រកប​អាជីវកម្ម​របស់​ក្រុមហ៊ុនទូរស័ព្ទ​ឯកជន​ ប៉ះពាល់​ដល់​ទីផ្សារសេរី​ និង​ជីវភាព​ប្រជារាស្ត្រ​ ។​ លើស​ពី​នេះ​ ក្រុម​យុវជន​អ្នកលេង​ Facebook​ បាន​ប្រកាស​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​ខាង​មុខ​ឆាប់ៗ​ ពួក​គេ​នឹង​រួបរួម​គ្នា​ធ្វើការ​តវ៉ា​ទៅ​នឹង​ការ​កំណត់​ថ្លៃ​សេវា​ទូរស័ព្ទ​របស់​ក្រុមហ៊ុនទូរស័ព្ទ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ប្រសិនបើ​ក្រសួង​មិន​ព្រម​ធ្វើការ​ដោះស្រាយ​ឲ្យ​មាន​ភាព​សម​ស្រប​ទេ​នោះ​ ។​

​ប្រតិកម្ម​របស់​អតិថិជន​អ្នក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ ជា​ពិសេស​ក្រុម​អ្នកលេង​ Facebook​ បាន​ចាប់ផ្តើម​កើត​មាន​ឡើង​ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​តាម​ស្មារតី​លិខិត​លេខ​១៨៨៨​ស​ជ​ណ​ ចុះ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ បង្គាប់​ឲ្យ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​អនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ ដែល​បាន​កំណត់​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​គិតថ្លៃ​សេវា​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ហៅ​ក្នុង​បណ្តា​តែ​មួយ​មិន​ឲ្យ​ទាប​ជាង​៤,៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​ "​ដោយ​ពុំ​ទាន់​គិត​អាករ​លើ​តម្លៃបន្ថែម​និង​អាករ​ពិសេស​"​ និង​បាន​កំណត់​ការ​ឃោសនា​ពាណិជ្ជកម្ម​អំពី​ថ្លៃ​ត​ភ្ជាប់​ទូរស័ព្ទ​ចល័ត​ក្នុង​បណ្តាញ​តែ​មួយ​ មិន​ត្រូវ​ឲ្យ​ជាប​ជាង​៥០%​នៃ​ថ្លៃ​សេវា​អប្បបរមា​ចំនួន​៤,៥​សេន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​នាទី​ ។​

​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​រាជរដ្ឋាភិបាល​ត្រូវ​បាន​ក្រុម​យុវជន​អ្នកលេង​ Facebook​ ចោទប្រកាន់​ថា​ ជា​ការ​លូកដៃ​របស់​រាជរដ្ឋាភិបាល​ទៅ​ក្នុង​ការ​ប្រកប​មុខ​ជំនួញ​របស់​ក្រុមហ៊ុនទូរស័ព្ទ​ ដែល​ប៉ះពាល់​ដល់​ទីផ្សារសេរី​ និង​ជីវភាព​របស់​ប្រជារាស្ត្រ​ ហើយ​ពួក​គេ​បាន​សម្តែង​នូវ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ ចាប់តាំងពី​មានការ​សម្រេច​របស់​រាជរដ្ឋាភិបាល​នោះ​រួច​មក​ ។​

​ទោះ​យ៉ាងណា​ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​មក​ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​បញ្ជាក់​ថា​ ក្រសួង​ត្រូវ​អនុវត្តន៍​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​ដាច់ខាត​នូវ​ប្រកាស​អន្តរក្រសួង​លេខ​២៣២​សហ​វ​.​បទ​ ចុះ​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០០៩​ ស្តី​ពី​ការ​កំណត់​ថ្លៃ​អប្បបរមា​នៃ​សេវា​ទូរស័ព្ទ​ចល័ត​ អ​ចល័ត​ និង​ថ្លៃ​ត​ភ្ជាប់​បណ្តាញ​ ដើម្បី​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ទូរគមនាគមន៍​ និង​បង្កើន​ចំណូល​ថវិការដ្ឋ​ ៕​

Smart


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item