Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
ខេត្តបាត់ដំបង៖ក្មេង​ប្រុស​​អា​យុ២​​ឆ្នាំ​​ម្នាក់បាន​​ដើរ​​តាម​​ក្រោយស្ត្រី​​ជា​​ម្តាយ​​ទៅ​​ងូត​ទឹក​​ស្រះច​ម្ងា​យ១៥​​ម៉ែ​ត្រ​នៅ​ក្រោយ​​ផ្ទះ

ខេត្តបាត់ដំបង ៖ ក្មេង​ប្រុស​​អា​យុ ២​​ឆ្នាំ​​ម្នាក់ បាន​​ដើរ​​តាម​​ក្រោយ ស្ត្រី​​ជា​​ម្តាយ​​ទៅ​​ងូត​ទឹក​​ស្រះ ច​ម្ងា​យ ១៥​​ម៉ែ​ត្រ​នៅ​ក្រោយ​​ផ្ទះ បាន​​ធ្លាក់​ទឹក​លង់​​​​ស្លាប់ យ៉ា​ង​អា​ណោ​ច​អា​ធ័ម​​បំ​ផុត កាល​ពី​​វេ​លា​​ម៉ោង ៥​​រសៀ​ល​​ថ្ងៃ​ទី​​១២ ខែ​ធ្នូ ឆ្នាំ​​២០​១៣នៅ​ភូមិ​ឆ្កែ​កូន ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ខណៈដែល​ស្ត្រី​ជា​ម្តាយ អត់​បានដឹងថា កូន​ដើរមក​តាម​ក្រោយ​។​

​កុមារា​ដែល​លង់ទឹក​ស្លាប់​មានឈ្មោះ ស៊ាន រ៉ា​វីន អាយុ ២​ឆ្នាំមាន​ឪពុក​ឈ្មោះ ស៊ាន ភាព អាយុ ២៨​ឆ្នាំ​ជា​កម្មករ​នៅ​ថៃ និង​ម្តាយ​ឈ្មោះ ជា ម៉ា​រ៉ាត់ អាយុ ២៦​ឆ្នាំ​ជា​កម្មករ​ទើប​មក ពី​ប្រទេស​ថៃ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ បាន​លង់​ទឹកស្រះ​ស្ថិតនៅ ក្រោយ​ផ្ទះ​ចម្ងាយ ១៥​ម៉ែត្រ មាន​ទំហំ ៤​គុណ​នឹង​១២ ម៉ែត្រ​ជម្រៅ ៣​ម៉ែត្រ ហើយ​សមត្ថកិច្ច​រកឃើញ ប្រអប់​ទឹកដោះគោ ឡាក់​តា​សយ​ចំនួន ១​នៅក្នុង​ស្រះ​ទឹក​។​

​ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​វេលា​ម៉ោង ៤​និង​២០ នាទី​កុមារា​រងគ្រោះ នៅ​លេង​ជាមួយ​ក្មេងៗ​ចំនួន ៥​នាក់​នៅក្រោម​ផ្ទះ ហើយ​គាត់​បានរៀបចំ ទៅ​ងូត​ទឹកស្រះ​នៅក្រោយ​ផ្ទះ​។ ក្រោយពី​ងូតទឹក​រួច ត្រឡប់មកវិញ មិនឃើញ​កូន​នៅក្រោម​ផ្ទះ ក៏​សួរនាំ​អ្នកជិតខាង គ្មាន​នរណា​ដឹង ក៏​ដើរទៅ​មើល​ស្រះ​ទឹក ឃើញ​ប្រអប់​ទឹកដោះគោ ឡាក់​តា​សយ ដែល​កូន​ធ្លាប់​បៅ អណ្តែត​ក្នុង​ស្រះ​ទឹក​ពេលនោះ​ក៏​មិន​ចាប់អារម្មណ៍​ថា កូន​លង់ទឹក​ដែរ​។​

​លុះដល់​ម៉ោង ៥​រសៀល​ទើប​សព​កូន អណ្តែត​ចេញពី​ទឹកស្រះ ហើយ​ជីដូន​ស្រង់​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ តែ​គ្រូពេទ្យ​ប្រាប់ថា ហួសពេល​សង្គ្រោះ​ហើយ​។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា កុមារា​លង់ទឹក​ស្លាប់​នេះ ដោយសារ​ការធ្វេសប្រហែស របស់​អាណាព្យាបាល ដែល​អត់​ដឹងថា កូន​ដើរ​តាម​ក្រោយ  ហើយ​គាប់​ជួន​ធ្លា​ក់ដប ទឹកដោះគោ​ចូល​ស្រះ​ទឹក ក៏​ចុះ​តាម​រើស​ប៉ះចំ​ទឹក​ជ្រៅ បណ្តាលអោយ​លង់​ស្លាប់​តែម្តង​៕

Wat 1312

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item