Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉ោយប៉ែត៖រថ​យន្ត​​ស៊េ​រី​​ទំ​នើប​​ឆ្នាំ​​២០​១៤ម៉ាក​​ឡង់​​គ្រី​​ស័​រ​​៥​៧០ពណ៌​​ខ្មៅមួយ​គ្រឿង​​ដែល​​ត្រូវ​​បង់​ពន្ធ​​នាំ​ចូលមិន​តិច​ជាង៥​​ម៉ឺន​​ដុ​ល្លារ

ក្រុង​ប៉ោយប៉ែត ៖ រថ​យន្ត​​ស៊េ​រី​​ទំ​នើប​​ឆ្នាំ​​២០​១៤ ម៉ាក​​ឡង់​​គ្រី​​ស័​រ​​៥​៧០ ពណ៌​​ខ្មៅ មួយ​គ្រឿង​​ដែល​​ត្រូវ​​បង់​ពន្ធ​​នាំ​ចូល មិន​តិច​ជាង ៥​​ម៉ឺន​​ដុ​ល្លារ ដែល​​ឈ្មួ​ញ​មាន​អំ​ណា​ច លួច​​នាំ​ចូល​​ពី​​ប្រ​ទេស​​ថៃ តាម​​ច្រក​ទ្វារ​​អ​ន្តរ​ជាតិ​​ប៉ោយ​ប៉ែត ត្រូវ​បាន​​សមត្ថកិច្ច នគរបាល​អន្តោប្រវេសន៍ សហការ​ជាមួយ​មន្ត្រី​គយ ឃាត់​ចាប់បាន កាលពី​រសៀល​ថ្ងៃទី​១២ ខែ​ឆ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​គល់ស្ពាន ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

មន្ត្រី​គយ​បានអោយដឹងថា ការឃាត់​រថយន្ត​ខាងលើនេះ គឺ​ជនសង្ស័យ​បាន​លួច​បើកបរ​បរ​ដោយ​ត្រង់ ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយ​បន្លំ​ពាក់​ស្លាក​លេខ ភ្នំពេញ 2D-3558 ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច ប៉ុន្តែ​ដោយ​គេច​មិន​រួច ពីព្រោះ​រថយន្ត​ស៊េរី​ទំនើប​នោះ គ្មាន​វិកយបត្រ​បង់ពន្ធ​នាំចូល​ត្រឹមត្រូវ ទើប​សមត្ថកិច្ច​ប៉ូលិស កាក់​សួរនាំ​ទើប​ដឹងថា ជា​រថយន្ត​ដែល​លោតឆ័ត្រ នាំចូល​មកពី​ប្រទេស​ថៃ​។ អ្នកបើករថយន្ត​គេចពន្ធ​នោះ ទំនង​ជាមាន​មន្ត្រី​ធំ​នៅ​ពីក្រោយ​ខ្នង ព្រោះថា ក្រោយពេល​ពី​ប៉ូលិស​ឃាត់​រថយន្ត ក៏​បុរស​ជា​តៃកុង បានគេច​ខ្លួន​បាត់ស្រមោល ចំណែក​រថយន្ត​ស៊េរី​ទំនើប​ខាងលើ​ត្រូវបញ្ជូន​មកអោយ  ជំនាញ​គយ​ច្រក​ប៉ោយប៉ែត ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ។​

​ប្រភពពី​មន្ត្រី​គយ​មួយរូប បាន​បង្ហើប​អោយដឹងថា រថយន្ត​ស៊េរី​ទំនើប​គេចពន្ធ​ខាងលើនេះ ប្រសិនជា​បង់ពន្ធ​នាំចូល​ត្រឹមត្រូវ​នោះ គិត​ជា​ទឹកប្រាក់​មិនតិចជាង ៥​ម៉ឺន​ដុល្លារ​ឡើយ ។ សូមបញ្ជាក់​ផងដែរ​ថា ករណី​រត់ពន្ធ​រថយន្ត​ស៊េរី​ទំនើបៗ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺ​កើតមាន​ជា​យូរយា​មកហើយ គេ​សង្ស័យថា ឈ្មួញ​ដែល​រត់ពន្ធ រថយន្ត​ទំនើប​ទាំងនោះ ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុមមន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហើយ​បន្ទាប់ពី​មានការ កែទម្រង់​ស៊ីជម្រៅ​ថ្មី របស់​រាជរដ្ឋា​ភិបាល ពួក​ឈ្មួញ​អស់​ផ្លូវ​រត់ពន្ធ ក៏​ជាប់អន្ទាក់​សមត្ថកិច្ច​តែម្តង​៕

Wat 13122

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item