រាជធានីភ្នំពេញ៖ដោយសារតែខឹងនឹងម្តាយបន្ទាប់ពីឈ្លោះប្រកែកគ្នាស្ត្រីវ័យក្មេងម្នាក់បានសម្រេចចិត្តលោតចេញពីម៉ូតូប៉ុនប៉ងសម្លាប់ខ្លួនតែសំណាងល្អគ្រាន់តែរាជធានីភ្នំពេញ ៖ ដោយសារតែខឹងនឹងម្តាយ បន្ទាប់ពីឈ្លោះប្រកែកគ្នា ស្ត្រីវ័យក្មេងម្នាក់ បានសម្រេចចិត្តលោតចេញពីម៉ូតូ ប៉ុនប៉ងសម្លាប់ខ្លួន តែសំណាងល្អគ្រាន់តែ របួសរលាត់ដៃជើងប៉ុណ្ណោះ កាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី១៥ខែធ្នូ នៅខាងមុខសាលារាជធានីភ្នំពេញ តាមបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ស្ត្រីជាម្តាយឲ្យបានឲ្យដឹងថា កូនស្រីរបស់គាត់មានឈ្មោះ អាម៉ី អាយុ ១៨ឆ្នាំ។ គាត់រួមជាមួយនឹងកូនស្រី ទើបនឹងមកពីខេត្តរតនគិរី ហើយពេលមកដល់បេនឡាន ក៏ហៅក្មួយប្រុសឲ្យមកដឹក ខណៈកំពុងតែជិះម៉ូតូនោះ គាត់និងកូនស្រី បានឈ្លោះប្រកែកគ្នា លុះមកដល់ខាងមុខ សាលារាជធានីភ្នំពេញ ស្រាប់តែកូនរបស់គាត់ លោតចេញពីម៉ូតូតែម្តង ដោយស្រែកថាចង់ស្លាប់។ ក្រោយកើតហេតុ ក្មេងស្រីចិត្តខ្លាំង បានយល់ព្រម ត្រឡប់ទៅផ្ទះ ជាមួយម្តាយវិញហើយ៕
Source from: watphnom-news.com























Loading...




Post a Comment