ខេត្តបាត់ដំបង៖បុរសម្នាក់បានគំរាមចាប់រំលោភក្មួយស្រីសាច់ថ្លៃរស់នៅផ្ទះក្បែរគ្នាបានសម្រេច២ដងញ៉ាមស្រាប់តែនៅយប់ថ្ងៃមួយពេលនាងខេត្តបាត់ដំបង ៖ បុរសម្នាក់បានគំរាម ចាប់រំលោភក្មួយស្រី សាច់ថ្លៃរស់នៅផ្ទះក្បែរគ្នា បានសម្រេច ២ដងញ៉ាមស្រាប់តែ នៅយប់ថ្ងៃមួយពេលនាង កំពុងដេកលក់នៅលើផ្ទះ បានឡើងបើកមុង ចូលចាប់លូកស្ទាប ប៉ងរំលោភជាលើកទី៣ត្រូវនាងស្រែកផ្អើល ពូមីងដេករស់នៅផ្ទះជាមួយគ្នា ហើយបុរសសង្ស័យរត់ចុះគេចខ្លួនបាត់។ ក្រោយមកពូនិងម្តាយមីង បានប្តឹងអាវុធហត្ថឃាត់ខ្លួន នៅម៉ោង ១៥និង៤៥ នាទីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ទោះបីជាបុរសសង្ស័យ បានបដិសេធថា មិនបានរំលោភក្មួយស្រី បានសម្រេចក៏ដោយ។
បុរសសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនឈ្មោះ ដុក តឿ អាយុ ៣៧ឆ្នាំត្រូវជាឪពុកមាសាច់ថ្លៃ របស់ក្មេងស្រីរងគ្រោះ រស់នៅភូមិវាលវង់ ឃុំតាស្ដារ ស្រុកសំពៅលូន ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ យព អាយុ ១៥ឆ្នាំ។ ក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ពេលម្តាយនាង ទៅធ្វើការស៊ីឈ្នួលនៅប្រទេសថៃ នាងស្នាក់នៅផ្ទះ ជាមួយម្តាយមីងឈ្មោះ ញ៉ែម វី និងប្តីរបស់គាត់ ហើយអ្នកទាំង ២នាក់ពេលថ្ងៃទៅចំការបាត់។ លុះវេលាម៉ោង ១៣រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ បុរសសង្ស័យឈ្មោះ ដុក តឿ ជាពូសាច់ថ្លៃ រស់នៅផ្ទះក្បែរគ្នា បានចាប់រំលោភនាង នៅគុម្ពចេកខាងលិចផ្ទះម្តង។
ក្រោយមកនៅម៉ោង ១២ថ្ងៃត្រង់ទី២៣ ខែតុលា ឆ្នាំ២០១៣ ឈ្មោះ ដុក តឿ បានមកចាប់រំលោភ នៅលើផ្ទះនាងម្តងទៀត។ ពេលចាប់រំលោភរួច ជនសង្ស័យបានកាន់កាំបិតប៉័ងតោ គំរាមមិនអោយស្រែកនិងប្រាប់អ្នកដ៏ទៃ បើមិនស្តាប់តាមទេ គាត់នឹងកាប់សម្លាប់ចោល ដោយខ្លួនភ័យខ្លាច មិនហ៊ានប្រាប់ពូមីង ដែលរស់នៅផ្ទះជាមួយគ្នាទេ គឺលួចទូរស័ព្ទ ទៅប្រាប់ម្តាយ រស់នៅប្រទេសថៃ។ នៅចុងខែតុលាឈ្មោះ ដុក តឿ បានចាប់រំលោភនាងងម្តងទៀត នៅក្រោមដើមអំពិល តែមិនបានសម្រេច ដោយខ្លួនយកដំបងវាយត្រូវស្មងជើង ទើបគាត់ព្រលែង ហើយក៏គេចខ្លួនតែម្តង។
នៅវេលាម៉ោង ១១យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ពេលនាងកំពុងដេកលក់ នៅលើផ្ទះឈ្មោះ ដុក តឿ បានឡើងបើកមុង ចូលចាប់លូកស្ទាប ប៉ងរំលោភជាលើកទី៣ ត្រូវនាងស្រែកផ្អើលពូមីង ដេកនៅផ្ទះជាមួយគ្នា ហើយបុរសសង្ស័យ បានរត់ចុះគេចខ្លួនបាត់។ ឈ្មោះ ញ៉ែម វី អាយុ ៣៣ឆ្នាំជាម្តាយមីងថ្លៃជនរងគ្រោះ មិននឹកស្មានថា បុរសសង្ស័យក៏ជាពូសាច់ថ្លែ ដាច់ចិត្តធ្វើអំពើអាក្រក់ មកលើក្មួយឯងសោះ។ យ៉ាងណាក៏ដោយ បុរសសង្ស័យឈ្មោះ ដុក តឿ បានបដិសេធថា មិនបានចាប់រំលោភក្មេងស្រីរងគ្រោះ ដូចការចោទប្រកាន់ម្តងណាឡើយ គ្រាន់តែចាប់កៀកក្បាល ប្រឡែងលេងទុកជា សាច់ឈាមកូនក្មួយ ប៉ុណ្ណោះ៕
Source from: watphnom-news.com























Loading...




Post a Comment