ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាតារាចម្រៀងម្នាក់កាលពីវេលាម៉ោង១៩និង៤០នាទីយប់ថ្ងៃទី១៣ខេត្តសៀមរាប ៖ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យជាតារាចម្រៀងម្នាក់ កាលពីវេលាម៉ោង ១៩និង៤០ នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ នៅទល់មុខផ្សារសាមគ្គី ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយយោងទៅតាមបណ្ដឹង របស់ម្ដាយក្មេងស្រីរងគ្រោះ ដោយសារករណីយកដៃ ទៅលូកស្ទាបប្រដាប់ភេទ ក្មេងស្រីចំនួនពីរនាក់ ខណៈដែលក្មេងស្រីរងគ្រោះ កំពុងតែជិះកង់លេងនៅមុខផ្ទះ។
ជនសង្ស័យឈ្មោះ ព្រំ សុខុម ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាងដេរស្បែកជើង និងជាអ្នកចម្រៀងនៅភោជនីយដ្ឋាន អាប៉ូឡូផ្លាហ្សា។ បន្ទាប់ពីមានបណ្ដឹង របស់ម្ដាយក្មេងស្រីរងគ្រោះ ដែលចោទប្រកាន់ថា ឈ្មោះ ព្រំ សុខុន បានធ្វើសកម្មភាព មិនគប្បីទៅលើកូនស្រី និងក្មួយស្រីរបស់ខ្លួន គាត់បានមកប្ដឹងសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដៃ ទៅលូកប្រដាប់ភេទក្មេងស្រី ទាំងនេះមែន ព្រោះគាត់អផ្សុកពេក ហើយគាត់បានឲ្យលុយ ក្មេងស្រីរងគ្រោះផង។
ជនសង្ស័យបានឲ្យដឹងទៀតថា ខ្លួនបានជ្រុលដៃប៉ះឈឺពេក ទើបក្មេងៗទាំងនោះយំ រត់ទៅប្រាប់ឪពុកម្ដាយ ក៏កើតរឿងប្តឹងប្តល់តែម្ដងទៅ។ ម្ដាយក្មេងស្រីរងគ្រោះមានឈ្មោះ ឡូវ យិកខំ បានប្រាប់ថា ជនសង្ស័យ បានធ្វើសកម្មភាពលូកប្រដាប់ភេទ ក្មេងស្រីចំនួន ២ទៅ៣ នាក់ហើយ ទើបតែពេលនេះ គាត់ឃើញទាន់ ហើយកូនស្រីរបស់គាត់ មានអាយុ ៨ឆ្នាំ ក្មួយស្រីអាយុ ៦ឆ្នាំប៉ុណ្ណោះ មិនគួរជនសង្ស័យ ធ្វើរឿងមិនគប្បីមកលើ កូនស្រីនិងក្មួយ របស់គាត់ឡើយ៕
Source from: watphnom-news.com























Loading...




Post a Comment