រាជធានីភ្នំពេញ៖តាមការគ្រោងទុកនៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣ចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោងរាជធានីភ្នំពេញ ៖ តាមការគ្រោងទុក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ៦ល្ងាច គណបក្សសង្គ្រោះជាតិ នឹងប្រមូលផ្តុំធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហើយតំណាងគណបក្ស សង្គ្រោះជាតិ នៅតែមានចេតនាដង្ហែក្បួន ទៅតាមដងផ្លូវមួយចំនួនទោះបីជាមានគោលការណ៍ណែនាំ របស់ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ រួចហើយក៏ដោយ។
គណបក្សសង្គ្រោះជាតិ អាចនឹងដង្ហែក្បួនចាប់ពីម៉ោង ២ រសៀល តាមផ្លូវលេខ១០៨ មហាវិថីព្រះមុនីវង្ស មហាវិថីកម្ពុជាក្រោម ផ្លូវនេរុហ៍ ផ្លូវទេពផន ផ្លូវហ្សាលដឺហ្គោល ផ្លូវក្រមួនស និងផ្លូវលេខ៥៣។ អាជ្ញាធរក៏បានអំពាវនាវ ឲ្យមានការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសម្រួលការកកស្ទះចរាចរណ៍ ដោយសាធារណជនទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ អត់ធ្មត់ និងគួរបានបញ្ចៀស ការធ្វើចរាចរឆ្លងកាត់ តាមកំណាត់ផ្លូវ ដែលបានរៀបរាប់ខាងលើ។
សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់លំនៅដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុន និងអាជីវកម្មផ្សេងៗ ដែលស្ថិតនៅអមសងខាងផ្លូវ ដែលក្បួនឆ្លងកាត់ ត្រូវប្រុងប្រយ័ត្ន និងម្ចាស់ការរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឲ្យបានល្អចៀសវាង ការខាតបង់ដោយ ឧបទ្ទវហេតុណាមួយ កើតឡើងជាយថាហេតុ ដែលបង្កឡើងដោយ ជនឱកាសនិយមខិលខូចមួយចំនួន។ សាលារាជធានីភ្នំពេញ ក៏បានដាក់បទបញ្ជា ឲ្យអាជ្ញាធរ និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងអនុវត្ត ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឹងម៉ាត់សំដៅ ធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជូនប្រជាពលរដ្ឋផងដែរ៕
Source from: watphnom-news.com

























Loading...




Post a Comment