Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​វៀតណាម៖នាងHuyenបាន​​ថត​រូប​​ភាព​​ខ្លួន​ឯងនិង​​អ្នក​ធ្វើការ​​ជា​មួយដាក់​​នៅ​លើ​​ហ្វេ​ស​​ប៊ុ​កដើ​ម្បី​​លេង​​ជា​មួយ

​វៀតណាម ៖ នាង Huyen បាន​​ថត​រូប​​ភាព​​ខ្លួន​ឯង និង​​អ្នក​ធ្វើការ​​ជា​មួយ ដាក់​​នៅ​លើ​​ហ្វេ​ស​​ប៊ុ​ក ដើ​ម្បី​​លេង​​ជា​មួយ អតិ​ថិ​ជន​​របស់​ខ្លួន ដើ​ម្បី​​ធ្វើ​​ឲ្យ​​ពួក​គេ​ស​ប្បាយ​រីក​រាយ ហើយ​​រូប​ភាព​​ទាំង​នោះ បាន​​ថ​ត​​នៅ​​ស​ណ្ឋា​គារ​​ផ្កាយ ៣ មួយ​កន្លែង​​។ ប៉ូលិស BA Trung Hai នាទី​ក្រុង​ហា​ណួ​យ បាន​ឲ្យ​ដឹងថា រូបភាព​ដែល​បាន​បង្ហោះ​នេះ ជា​រូបភាព​បង្ហាញ​ពី ជីវ​កម្ម​ផ្លូវភេទ នៅលើ​អន​ឡាញ និង​ស្ថិតនៅក្នុង​ការកាត់ទោស ចំណែក​ឈ្មួញកណ្តាល​ក៏​ជាប់គុក ។

​ស្រី​ពេ​ស​ពេស្យា Do Thi Huyen កើត​នៅ​ឆ្នាំ ១៩៩៣ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុ​តំបន់ Truong Dinh សង្កាត់ Hai Ba Trung ទីក្រុង​ហាណូយ​។ នាង Huyen មិន​ត្រឹមតែ​បង្ហោះ រូបថត​របស់​ខ្លួនឯង ប៉ុណ្ណោះ​ទេ ថែមទាំង​យក​រូបភាព អ្នកធ្វើការ​ជាមួយ​បង្ហាញ លើ​អ៊ី​ន​ធឺ​ណេ​ត​ផងដែរ ដើម្បី​ផ្តល់​សេវាកម្ម ដល់​អតិថិជន​របស់​ខ្លួន​។ បន្ទាប់ពី​អតិថិជន ដែលជា​ភ្ញៀវ​នៅលើ​អន​ឡាញ ហ្វេ​ស​ប៊ុ​ក​នេះ ជ្រើស​រើសយក ទើប​នាង​ប្រកាស​ពី​តម្លៃ ហើយ​តម្រូវ​ឲ្យ​មក​រួមភេទ នៅ​សណ្ឋាគារ​ផ្កាយ ៣ ខាងលើ​។​

​បន្ទាប់ពី​រុករក​របស់​ប៉ូលិស អស់​រយៈពេល​ជិត​មួយខែ ពោលគឺ​ខែ​ក្នុង​មេសា ឆ្នាំ​២០១៣ ប៉ូលិស​បាន​ក្តាប់បាន​ដើមទង ឈានដល់​ចាប់ខ្លួន មេ​ឈ្មួញ​និង​សហការី ២ កន្លែង ដែល​លក់​សេវាកម្ម​ផ្លូវភេទ​នេះ គឺ​នៅ Huong Giang ផ្លូវ Mai Hac De សង្កាត់ Hai Ba Trung ។ នាង Huyen បាន​សារភាពថា កាលពីមុន​នាង​ធ្លាប់បាន ទទួល​ទូរស័ព្ទ ពី​ភ្ញៀវ​ដែលជា​បុរស បាន​សួរ​បុគ្គលិក​សណ្ឋាគារ Huong Giang Hotel ហើយ​នាង Huyen ក៏បាន​យល់ព្រម ចំនួន​ទឹកប្រាក់ ៤ លាន​ដុង ឲ្យ​ឈ្មួញកណ្តាល ៣ លាន និង​ឲ្យ​អ្នកការពារ ១​លាន ។​

​ប្រធាន​នាយកដ្ឋាន ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស ក្រុង​ហាណូយ បាន​បញ្ជាក់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត ជាពិសេស​ហ្វេ​ស​ប៊ុ​ក សម្បូរ​អាជីវកម្ម​ផ្លូវភេទ នេះ​ណាស់ និង​មាន​ទាំង​ទូរស័ព្ទ ទំនាក់ទំនង​តថ្លៃ សម្រាប់​ការរួម​ភេទ នៅលើ​ហ្វេ​ស​ប៊ុ​ក​ទៀតផង ដែល​បញ្ហា​ទាំងនេះ​ស្ថិតនៅក្នុង​បទល្មើស​ព្រហ្មទណ្ឌ​៕

Wat 141212 Wat 141214 Wat 141211 Wat 14128


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item