រាជធានីភ្នំពេញ៖រថយន្ដដឹកដីធុនធំមួយគ្រឿងបានបើកបុកនិងកិននិស្សិតម្នាក់ចំពាក់កណ្ដាលខ្លួនស្លាប់យ៉ាងអាណោចអាធ័មទាំងព្រឹកនៅជិតរង្វង់មូលកាំកូស៊ីធីរាជធានីភ្នំពេញ ៖ រថយន្ដដឹកដីធុនធំមួយគ្រឿង បានបើកបុកនិង កិននិស្សិតម្នាក់ ចំពាក់កណ្ដាលខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម ទាំងព្រឹកនៅជិតរង្វង់មូលកាំកូស៊ីធី ខណៈដែលជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣នៅ ផ្លូវម៉ុងឫទ្ធី ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយរថយន្តដែល មិនទាន់អស់ល្បឿន បានជ្រុលទៅបុកស្លាក ប៉ាណូគណបក្សប្រជាជនកម្ពុជា។
ជនរងគ្រោះមានឈ្មោះ សោម រ៉ាម៉េត អាយុ ២៥ឆ្នាំ មុខរបរជាងភ្លើង និងជានិស្សិត ឆ្នាំទី៣ នៅសាកលវិទ្យាល័យព្រះកុសុមៈ ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BN- 4284 ។ ចំណែករថយន្ដបង្កជាប្រភេទ រថយន្ដហ៊ីយ៉ាន់ដាយដឹកដី ពាក់ស្លាកលេខ បាត់ដំបង 3A-1876 ហើយអ្នកបើកបរ បានរត់គេចខ្លួនបាត់ បន្ទាប់ពីបុកនិងកិន ជនរងគ្រោះរួចមក ។
មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងតាមបណ្ដោយផ្លូវ ម៉ុងឫទ្ធី ក្នុងទិសដៅពីលិចមកកើត ហើយរថយន្ដបង្ក ធ្វើដំណើរស្របទិសគ្នា ជាមួយជនរងគ្រោះ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែប៉ះដៃចង្កូតម៉ូតូជនរងគ្រោះ បណ្ដាលឱ្យដួលចូល ទៅក្រោមរថយន្ដកិនស្លាប់តែម្ដង។ ភ្លាមនោះអ្នកបើករថយន្ដបង្ក បានបើកទ្វារលោតចុះ ហើយរថយន្ដដែលនៅមានល្បឿន បានបន្ដទៅបុក ផ្ទាំងប៉ាណូ ស្លាកគណបក្សប្រជាជន ទើបអ្នកជិតខាងស្ទុះឡើងទៅជាន់ហ្វ្រាំង កុំឲ្យជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋទៀត៕
Source from: watphnom-news.com























Loading...




Post a Comment