Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកណ្តាល៖បន្ទាប់​ពី​​ប៉ុន​ប៉ង​​ស​ម្លាប់​ខ្លួនជា​ច្រើន​លើក​​មិន​បាន​​ស​ម្រេចដោយ​សារ​​ប្រ​ពន្ធ​​ឃើញជួយ​​ឃាត់​​ទាន់​ពេល​វេ​លាតែ​​លើក​ចុង​ក្រោយជន​រង​គ្រោះ​​បាន​ចង

​ខេត្តកណ្តាល ៖ បន្ទាប់​ពី​​ប៉ុន​ប៉ង​​ស​ម្លាប់​ខ្លួន ជា​ច្រើន​លើក​​មិន​បាន​​ស​ម្រេច ដោយ​សារ​​ប្រ​ពន្ធ​​ឃើញ ជួយ​​ឃាត់​​ទាន់​ពេល​វេ​លា តែ​​លើក​ចុង​ក្រោយ ជន​រង​គ្រោះ​​បាន​ចង .​ក ប​ញ្ចប់​ជីវិត​​ស្លាប់​​ដូច​​បំ​ណង ខណៈ​ដែល​​ប្រ​ពន្ធ​​មិន​​នៅ​​ផ្ទះ បង្ក​​ឲ្យ​​មាន​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ២​រសៀល ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៣ នៅផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ពុក​ឫស្សី ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។  

​ជនរងគ្រោះ​មានឈ្មោះ អេង សំ​អូន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ស៊ុន សា​រួន អាយុ ៣៥​ឆ្នាំ បាន​ប្រើប្រាស់​ខ្សែ​គោ​ចង ចង​.​ក​ជាមួយ​រ៉​ត​ផ្ទះ​សម្លាប់ខ្លួន ខណៈដែល​ប្រពន្ធ​មិន​នៅផ្ទះ​។ ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់ថា  គាត់​បាន​រៀបការ​ជាមួយ ជនរងគ្រោះ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក ហើយ​ក្រោយមក ប្តី​របស់គាត់​ចាប់ផ្តើម​ធ្លាក់ខ្លួន មាន​ជំងឺ​ស្ពឹក​ជើង ធ្វើ​ការងារ​ធ្ងន់​មិនកើត បើទោះបីជា​ខិតខំ​ព្យាបាល​យ៉ាងណា ក៏​មិនជា​សះស្បើយ ។

​ចាប់តាំងពី​ពេលនោះ​មក ប្តី​របស់គាត់​មានការ​តូចចិត្ត​យ៉ាងខ្លាំង ចេះតែ​ដើរ​ផឹកស្រា ស្រវឹង​ជា​ញឹកញាប់ ហើយ​ចេះតែ រអ៊ូរទាំ ប៉ុនប៉ង​ចង​.​ក​សម្លាប់ខ្លួន ឲ្យ​រួចផុត​ទុក្ខវេទនា ហើយ​នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៣ ប្តី​របស់គាត់ បាន​ព្យាយាម​ចង​.​ក សម្លាប់ខ្លួន​នៅលើផ្ទះ តែ​ត្រូវបាន​ប្រពន្ធ និង​អ្នកជិតខាង​ឃើញ​ទាន់ ជួយ​ឃាត់​និង​អប់រំ​ណែនាំ​កុំ​គិត​ខ្លី ។ រហូតមកដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៣ វេលា​ម៉ោង ៩​ព្រឹក ស្ត្រី​ជា​ប្រពន្ធ បាន​ទៅលេង​ផ្ទះ​បងប្អូន នៅ​រាជធានី​ភ្នំពេញ ស្រាប់តែ​អ្នកជិតខាង​ទូរស័ព្ទ​ប្រាប់ថា ប្តី​របស់គាត់​បាន​ចង​.​ក ស្លាប់​បាត់ទៅហើយ​៕

Wat 3121

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item