ខេត្ដរតនគិរី៖អាជីវករនៅផ្សារកណ្ដាលក្រុងបានលុងត្រូវបានក្រុមចោរគាស់ផ្ទះនិងបង្អួចលួចយកទ្រព្យសម្បត្ដិអស់ប្រមាណខេត្ដរតនគិរី ៖ អាជីវករនៅផ្សារកណ្ដាល ក្រុងបានលុង ត្រូវបានក្រុមចោរ គាស់ផ្ទះនិងបង្អួច លួចយកទ្រព្យសម្បត្ដិ អស់ប្រមាណ ៧ពាន់ដុល្លារ ហើយបានគេចខ្លួន បាត់ស្រមោល កាលពីម៉ោង ៤រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ ដោយមិនរំខាន ដល់សមត្ថកិច្ចនោះឡើយ ។
កញ្ញា ណៃ ម៉ាឡែន អាយុជាង ២០ឆ្នាំ ជាម្ចាស់ផ្ទះកើតហេតុ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ម្ដាយឪពុករបស់នាង មានធុរៈនៅឯខេត្ដក្រចេះ ហើយនាងបានចេញពីផ្ទះ តាំងពីព្រឹកព្រលឹមម្ល៉េះ ដោយបានចាក់សោ ទ្វារផ្ទះយ៉ាងត្រឹមត្រូវ ទើបចេញទៅលក់ដូរ នៅផ្សារបានលុង។
ជារៀងរាល់ថ្ងៃនាងបានចេញពីផ្ទះ ទៅលក់ខោអាវ ក្នុងផ្សារបានលុង ជាមួយម្ដាយ ដោយមានឪពុកនៅចាំផ្ទះ ហើយនៅថ្ងៃកើតហេតុ ផ្ទះរបស់នាងបិទទ្វារ ចាក់សោទុកចោល រួចនាងក៏ចេញទៅលក់ដូរ ដូចសព្វដង ។ លុះដល់ម៉ោង ៤រសៀល នាងបានត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញ ទ្វារផ្ទះរបូតគន្លឹះសោ ហើយបង្អួចបែកកញ្ចក់ មានស្នាមកាត់ចម្រឹងដែក ហើយសម្លៀកបំពាក់ ត្រូវបានរើកកាយ ពេញបន្ទប់ ។
ឃើញសភាពដូច្នេះ នាងបានសន្និដ្ឋានថា ពិតជាមានចោរលួច យកទ្រព្យសម្បត្ដិក្នុងផ្ទះ ហើយក៏ទៅប្តឹងសមត្ថកិច្ចតែម្តង។ ទ្រព្យសម្បត្ដិមានតម្លៃដូចជា ចិញ្ចៀនមាស ២ជី ១វង់ ខ្សែដៃបា្លទីន ១វង់ ខ្សែ.ក ១វង់ ក្រវិល ១គូទម្ងន់៣ជី និងប្រាក់ ២៦០០ដុល្លារ លុយ ខ្មែរ ១.៣០.០០០រៀល សរុបប្រមាណ ៧ពាន់ដុល្លារឯណោះ៕
Source from: watphnom-news.com























Loading...




Post a Comment