ខេត្ដព្រះសីហនុ៖មន្ដ្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុបានចុះទៅផ្សព្វផ្សាយនិងអប់រំពីគ្រោះថ្នាក់ដែលបង្កឡើងខេត្ដព្រះសីហនុ ៖ មន្ដ្រីនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្ដព្រះសីហនុ បានចុះទៅផ្សព្វផ្សាយនិងអប់រំ ពីគ្រោះថ្នាក់ដែលបង្កឡើង ដោយការប្រើគ្រឿងញៀន ដល់សិស្សវិទ្យាល័យព្រៃនប់ ក្នុងឃុំវាល រេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ ហើយក៏មានការចែក អំណោយជូន ដល់សិស្សក្រីក្រ ៣៥នាក់ផងដែរ។
លោក សាន់ ប៊ុនថន ប្រធានការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគបាលខេត្ដព្រះសីហនុ បានឱ្យដឹងថា អនុវត្ដតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងដោយមានការណែនាំ ពីលោកស្នងការ ដើម្បីចូលរួមទប់ស្កាត់ បញ្ហាគ្រឿងញៀន យើងបានឱ្យក្រុមការងារ ប្រឆាំងគ្រឿងញៀន ចុះមកផ្សព្វផ្សាយ អំពីគ្រោះថ្នាក់ដែលបង្កឡើង ដោយថ្នាំញៀន ជូនដល់សិស្សានុសិស្ស ឱ្យបានជ្រាប និងឱ្យប្អូនៗមានការចូលរួមទប់ស្កាត់ បទល្មើសដែលសង្គម ស្អប់ខ្ពើមនេះផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment