រាជធានីភ្នំពេញ៖បុរសម្នាក់បានបើករថយន្តជូនស្រីស្នេហ៍ដើរកម្សាន្តមើលភ្លើងពណ៌នៅពេលយប់រវល់តែប្រឡែងលូកលាន់គ្នាបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងថ្មបាក់អស់មួយដើមរាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត ជូនស្រីស្នេហ៍ដើរកម្សាន្ត មើលភ្លើងពណ៌នៅពេលយប់ រវល់តែប្រឡែងលូកលាន់គ្នា បានជ្រុលចង្កូតទៅបុក បង្គោលភ្លើងថ្មបាក់អស់មួយដើម នៅខាងក្រោយសាលាពេទ្យ តាមបណ្តោយផ្លូវ៤៣០ កែងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ១និង៥០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៣។
រថយន្តបង្កហេតុខាងលើនេះ ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-5459 រងការខូចខាតផ្នែកខាងមុខទាំងស្រុង បើកបរដោយបុរសម្នាក់ វ័យជាង២០ ឆ្នាំ និងរួមដំណើរដោយនារីវ័យក្មេងម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៤៣០ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ រថយន្តបង្កបានទាញចង្កូត បត់ស្តាំបួងឡើងចំណោទ ឆ្ពោះទៅផ្លូវលេខ២៧១ ក៏ជ្រុលទៅបុកបង្គោលថ្មមួយដើម ដាច់ត្រឹមគល់កៀបជាប់នឹងដើមឈើ មិនអាចបន្តដំណើរទៅមុខបាន។
យ៉ាងណាក៏ដោយក្នុងហេតុការណ៍នេះ ពុំបណ្តាលឲ្យនរណាម្នាក់ រងរបួសធ្ងន់នោះទេ ហើយក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានបើកទ្វារ ដឹកដៃស្រីស្នេហ៍ ហៅម៉ូតូឌុបជិះគេចខ្លួនបាត់ស្រមោលភ្លាមៗ។ សមត្ថកិច្ចបានសន្និដ្ឋានថា គ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីអ្នកបើកបររថយន្ត ស្រវឹង ស្រា ហើយបើកបរលឿនពេក ដល់ចំណុចផ្លូវកែងមិនបន្ថយល្បឿន ទើបទាញចង្កូតមិនទាន់ ជ្រុលទៅបុកបង្គោលភ្លើង ទាំងកំរោលតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment