ខេត្តកណ្តាល៖បុរសម្នាក់រួមជាមួយកូនប្រុសអាយុ២០ខែបានលង់ទឹកស្លាប់យ៉ាងអណោចអាធ័មខណៈដែលពួកគេចុះខេត្តកណ្តាល ៖ បុរសម្នាក់រួមជាមួយកូនប្រុស អាយុ ២០ខែ បានលង់ទឹកស្លាប់ យ៉ាងអណោចអាធ័ម ខណៈដែលពួកគេចុះ ទៅងូតទឹកទន្លេមេគង្គ កាលពីវេលាម៉ោង ១៥និង១០ នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតក្នុងភូមិត្បូង ឃុំកោះចូរ៉ាមស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ ពេជ្រ ស៊ីណា ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរជាមន្ត្រីយោធា មានទីលំនៅភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល និងកូនប្រុសមានឈ្មោះ ស៊ីណា អម្រឹត អាយុ ២០ខែ ។
នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ពេជ្រ ស៊ីណា បានបីកូនប្រុស ចុះងូតទឹកជាធម្មតា នៅក្នុងទន្លេមេគង្គ ។ លុះមួយសន្ទុះក្រោយមក ក៏បាត់ជនរងគ្រោះ និងកូនប្រុស ពុំឃើញត្រឡប់ទៅផ្ទះវិញនោះទេ ហើយស្ត្រីជាប្រពន្ធ បាននាំបងប្អូនមករកជនរងគ្រោះ នៅចំណុចកើតហេតុ តែរកពុំឃើញ ក៏សម្រេចចិត្តចុះមុជទឹករាវរក ស្រាប់តែឃើញជនរងគ្រោះ លង់ទឹកទន្លេស្លាប់បាត់ទៅហើយ ។
ប្រជាពលរដ្ឋដែលចុះមុជទឹក រាវរកជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នៅក្នុងទន្លេក្បែរចំណុច រកឃើញសពជនរងគ្រោះនោះ មានជង្ហុកដែលមាន ជម្រៅយ៉ាងជ្រៅមួយកន្លែង ដែលជនរងគ្រោះ លង់ទឹកស្លាប់ ខណៈដើររអិលចូល ។ ក្រោយពេលពិនិត្យរួច នគរបាលបានបញ្ជាក់ថា ជនរងគ្រោះពិតជា បានលង់ទឹកទន្លេស្លាប់ប្រាកដមែន ហើយបានប្រគល់ សពជនរងគ្រោះ ឲ្យក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕
Source from: watphnom-news.com























Loading...




Post a Comment