Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖នារី​​​វ័យ​ក្មេង​​​ស្រស់​ស្អាត​ម្នាក់​​បើក​រថ​យន្ដស៊េ​រី​​ទំ​នើប​​មួយ​គ្រឿងបាន​​បើក​​ក​ញ្ចក់​​រថ​យន្ដដក​​កាំ​ភ្លើង​​បាញ់​​ឡើង​លើ​​ចំ​នួន​​មួយ​​គ្រាប់

​រាជធានី​ភ្នំពេញ ៖ នារី​​​វ័យ​ក្មេង​​​ស្រស់​ស្អាត​ម្នាក់​​ បើក​រថ​យន្ដ ស៊េ​រី​​ទំ​នើប​​មួយ​គ្រឿង បាន​​បើក​​ក​ញ្ចក់​​រថ​យន្ដ ដក​​កាំ​ភ្លើង​​បាញ់​​ឡើង​លើ​​ ចំ​នួន​​មួយ​​គ្រាប់ នៅ​ពេល​ដែល​នាង​​ខឹង យុវ​ជន​​មួយ​ក្រុម មាន​​គ្នា​​បួន​​នាក់​​ជិះ​​ម៉ូ​តូ ២​​គ្រឿង មក​​កៀរ​​រថ​យន្ដ​​របស់​​នាង ហើយ​ស្រែក​ឡូឡា​លែប​ខាយ ឱ្យ​នាង​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង  ១១​និង​៣០ យប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅ​ចំណុច​ស្ដុ​ប​សន្ធរម៉ុក មុខ​ស​ណ្ឋា​រី​ហ្គែ​ល តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។​

​សាក្សី​នៅបាន​ឱ្យដឹងថា អ្នក​ដែល​បាញ់កាំភ្លើង​មួយ​គ្រាប់ ឡើង​ទៅលើ​នោះ ជា​នារី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់ បាន​ជិះ​រថយន្ដ​មួយគ្រឿង ម៉ាក​កាមរី ហាយ​ប្រ៊ី​ដ ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​យុវជន​មួយក្រុម មាន​គ្នា ៤​នាក់ ជិះ​ម៉ូតូ ២​គ្រឿង​បាន បើ​វ៉ា​នឹង​កៀរ​រថយន្ដ​របស់​នាង ថែមទាំង​ស្រែកជេរ​ប្រមាថ​។​

​ទង្វើ​បែបនេះ​បានធ្វើឱ្យ​នាង​ខឹងសម្បារ ហើយ​ចុច​កញ្ចក់​រថយន្ដ​ចុះ និង​ទាញ​កាំភ្លើង​បាញ់​ឡើងលើ​មួយ​គ្រាប់ ធ្វើឱ្យ​ក្រុមយុវជន​ទាំងនោះ​ភ័យ​ស្លន់ស្លោ បើក​ម៉ូតូ​រត់​គេចខ្លួនបាត់​តែម្ដង​។ បន្ទាប់ពី​បាញ់បោះ​រួចហើយនោះ ស្រី​ស្រស់​វ័យក្មេង​ម្នាក់​នោះ បាន​បើករថយន្ដ គេចខ្លួន​បាត់ស្រមោល ។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ខណ្ឌទួលគោក បានត្រឹមតែ​ចុះទៅ​ស្វែងរក សំបក​កា​ទូ​ស​តែប៉ុណ្ណោះ​៕

Wat 16121


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item