រាជធានីភ្នំពេញ៖រថយន្តដឹកឥដ្ឋមួយគ្រឿងបានដាច់ហ្វ្រាំងពេលចុះពីលើស្ពានលីយ៉ុងផាត់ក្នុងទិសដៅពីកើតទៅលិចហើយបានបុករថយន្តធុនធំមួយគ្រឿងទៀតរាជធានីភ្នំពេញ ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង បានដាច់ហ្វ្រាំង ពេលចុះពីលើស្ពានលីយ៉ុងផាត់ ក្នុងទិសដៅពីកើតទៅលិច ហើយបានបុករថយន្ត ធុនធំមួយគ្រឿងទៀត ដែលកំពុងឈប់បង់ប្រាក់ យ៉ាងពេញទំហឹងបណ្តាលឲ្យ បុរសជាតៃកុងរថយន្តដឹកឥដ្ឋម្នាក់ កៀបស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ។
តៃកុងរថយន្តដែលបានស្លាប់មានឈ្មោះ ជូ កុសល អាយុ ២៧ឆ្នាំ មានទីកំណើត នៅស្រុកពាមជ័រ ខេត្តព្រៃវែង។ មុនពេលកើតហេតុ គេឃើញរថយន្តរងគ្រោះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3A-5873 ដឹកឥដ្ឋពីស្រុកមុខកំពូល មកភ្នំពេញ ដោយធ្វើដំណើរពីកើតទៅលិច លុះដល់ចំណុចចុះចំណោត ស្ពានលីយ៉ុងផាត់ ស្រាប់តែរថយន្តបានដាច់ហ្វ្រាំង រួចជ្រុលទៅបុករថយន្ត មួយគ្រឿងទៀតដែលកំពុង ឈប់បង់ប្រាក់ នៅបញ្ជរបង់ប្រាក់ខាងលិច បណ្តាលឱ្យកៀបស្លាប់តៃកុងម្នាក់ ហើយរថយន្តទាំង ២គ្រឿងបានខូចខាត ស្ទើរទាំងស្រុង៕
Source from: watphnom-news.com























Loading...




Post a Comment