Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​វ៉ា​ស៊ិន​តោន៖តាម​​ប្រ​ភព​ព័ត៌​មាន​​អា​មេ​រិកកាល​ពី​​ថ្ងៃ​ទី​​១០ខែ​ធ្នូបាន​​ប្រាប់​​ឲ្យ​​ដឹង​ថានាងJen​nifer

​ក្រុង​វ៉ា​ស៊ិន​តោន ៖ តាម​​ប្រ​ភព​ព័ត៌​មាន​​អា​មេ​រិក កាល​ពី​​ថ្ងៃ​ទី​​១០ ខែ​ធ្នូ បាន​​ប្រាប់​​ឲ្យ​​ដឹង​ថា នាង Jen​nifer Anis​ton ជា​​តា​រា​​ស​ម្តែង​​អា​មេ​រិក បាន​​ជាប់​​ឈ្មោះ​​ក្នុង​​ប​ញ្ជី «​តា​រា​ភាព​យន្ត ដែល​​ចំ​ណាយ​​ច្រើន​​បំ​ផុត​​» របស់​​ទ​ស្ស​នា​​វ​ដ្តី Fordes ប្រ​ចាំ​ឆ្នាំ​២០១៣​។ ទស្សនា​វ​ដ្តី Forbes បាន​ចុះផ្សាយ​ថា «​តារាភាពយន្ត​ដែល ចំណាយ​ច្រើន​បំផុត​» ទាំង ១០​នាក់​ដោយ​ពិចារណា លើ​ខ្សែភាពយន្ត​ចុងក្រោយ ២​ឬ​៣ រឿង ដែល​តារា​ទាំងនេះ បាន​សម្តែង​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ ដោយ​គិត​ត្រឹម​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៣​។

​ការទទួលបាន​ចំណូល ជា​មធ្យម​របស់​ពួកគេ ត្រូវ​បានគិត​នឹង​ការចំណាយ​ថវិកា ផលិត​ខ្សែភាពយន្ត និង​ទិន្នន័យ ចំណាយ​ផ្សេងៗ​ទៀត​។ តារា​សម្តែង​លោក Adam Sandler បាន​នៅ​ចំណាត់ថ្នាក់​លេខ ១ ក្នុង​បញ្ជី​អ្នក​ជាប់​ឈ្មោះ លើ​គេ​ទាំង ១០​នាក់​។ ខ្សែភាពយន្ត​ល្បី របស់លោក​មានរឿង "Jack & Jill" និង​រឿង "That's My Boy" ដែល​លោក អាច​រកបាន ១៥​លាន​ដុល្លារ ប៉ុន្តែ​លោក​ចំណាយ​អស់ ១​ដុល្លារ សម្រាប់​ការទទួលបាន ជា​មធ្យម ៣,៤០​ដុល្លារ​។​

ដោយឡែក​ម្ចាស់ ពានរង្វាន់​អូ​ស្ការ នាង Reese Witherspoon បាន​ស្ថិតនៅ​លេង​រៀង​ទី ៣​ដោយ​នាង​ចំណាយ​អស់ ១​ដុល្លារ​សម្រាប់ ការទទួល​បានជា​មធ្យ​ម ៣,៩០​ដុល្លារ​។ ចំណែក​កំពូល​តារាចម្រៀង​ស្រី អតីត​ប្រពន្ធ​របស់ ប្រែ​ដ​ភិត នាង Aniston ស្ថិតនៅ​លេខ ៨ ដោយ​រាល់​ការចំណាយ ១​ដុល្លារ​សម្រាប់ ការចូល​មកវិញ ១០,៦០​ដុល្លារ​។ ទស្សនា​វ​ដ្តី Forbes នាង Jennifer Aniston ទទួលបាន​ជោគជ័យ​ខ្លាំង សម្រាប់​ការសម្តែង ជា​តួរង​ខ្លាំង​ជាការ​សម្តែង ជា​តួឯក​ទៅវិញ​ក្នុង​រយៈពេល​ថ្មីៗ​នេះ​។​

បើតាម​សារព័ត៌មាន Hollywood Reporter​ដែល​បាន​ចុះផ្សាយ កាលពី​ខែវិច្ឆិកា​បាន​ឲ្យ​ដឹងថា តារាភាពយន្ត​វ័យ ៤៤​ឆ្នាំ​រូបនេះ អាច​រកប្រាក់​បាន ៥​លាន​ដុល្លារ​សម្រាប់ ការសម្តែង​បែប​កំប្លែង​ម្តង​។ ខ្សែភាពយន្ត​ដែល​នាង ទទួលបាន​ជោគជ័យ ដូចជា​រឿង "We're theMillers," "Marly & Me" និង​រឿង "Just Go With It." ជាដើម ហើយ​តារាភាពយន្ត​ស្រី​រូបនេះ ជា​តារា​សម្តែង​លំដាប់​ជួរមុខ និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​៕

Wat 111214 Wat 111219 Wat Jennifer Aniston Hot 2013_1

 


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item