Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ក្រុង​ប៉ោយប៉ែត៖ប្រ​ជា​ព​ល​រដ្ឋ​​ចំ​នួន៥០​​គ្រួ​សាររស់​នៅ​ក្នុង​​ភូមិ​​ស្ទឹង​​បត់ស​ង្កាត់​​ផ្សារ​ក​ណ្តាលក្រុង​​ប៉ោយ​ប៉ែតខេត្ត​ប​ន្ទា​យ​មាន​ជ័យ

​ក្រុង​ប៉ោយប៉ែត ៖ ប្រ​ជា​ព​ល​រដ្ឋ​​ចំ​នួន ៥០​​គ្រួ​សារ រស់​នៅ​ក្នុង​​ភូមិ​​ស្ទឹង​​បត់ ស​ង្កាត់​​ផ្សារ​ក​ណ្តាល ក្រុង​​ប៉ោយ​ប៉ែត ខេត្ត​ប​ន្ទា​យ​មាន​ជ័យ បាន​​ស​ម្តែង​​ភាព​ក្តៅ​ក្រ​ហា​យ ចំ​ពោះ​​លោ​ក​​ស័ក្តិ​​៥ ហ​ង្ស ម៉ៅ ដែល​មាន​​តួ​នា​ទី​​ជា ម​ន្ត្រី​​យោ​ធា​​អង្គ​រក្សបាន​​រំលោភបំពាន​ដីធ្លី របស់​ពួកគាត់​តាមរបៀប​ឆៅៗ បង្ក​ទៅជា​ទំនាស់​ដ៏​រ៉ាំរ៉ៃ គ្មាន​នរណា​អើពើ​ជួយ​រក​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​នោះទេ ព្រោះ​លោក ហង្ស ម៉ៅ មាន​លុយ​មានអំណាច អាច​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុងការ​ទន្ទ្រាន​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយ​អំពើអាក្រក់​របស់លោក ហង្ស ម៉ៅ ក៏​ជាដើម​ហេតុ​មួយ​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ខាតបង់​សំឡេងឆ្នោត យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅ​ខេត្តបន្ទាយមានជ័យ​ផងដែរ​។​

​តំណាង​ប្រជាពលរដ្ឋ​បាន​អះអាងថា ពួកគាត់​ទាំង ៥០​គ្រួសារ រស់នៅ​លើដី​ទំហំ ៦,៧៥ ហិកតា បាននាំគ្នា​ឈូសឆាយ​ធ្វើ​ផ្លូវ គ្រប់​ច្រកល្ហក​សម្រាប់​ធ្វើដំណើរ ចេញចូល​ភូមិដ្ឋាន ដោយមាន​អាជ្ញាធរ​ទទួលស្គាល់ ការរស់នៅ​របស់​ពួកគាត់ ទៅតាម​គោលការណ៍​ច្បាប់​ផងដែរ ប៉ុន្តែ​ក្រោយមក​លោក ហង្ស ម៉ៅ បានមក​ធ្វើ​សកម្មភាព ទន្ទ្រាន​ដីធ្លី​របស់​ពួកគាត់ នៅ​ចំណុច​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បង្ក​ទៅជា​ជម្លោះ ប្តឹងផ្តល់​ឡើងដល់​តុលាការ​។ ប្រជាពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ គ្មាន​លុយ​ដើម្បី​បន្ត​រឿងក្តី យកឈ្នះ​លើ​លោក ហង្ស ម៉ៅ បានទេ​ទើប​ពួកគាត់ កំពុង​ប្រឈម​នឹង​ការ​រឹបអូស​ដីធ្លី តាមរបៀប​ឆៅៗ ផ្តើមចេញពី​មហិច្ឆតា​លោភលន់ របស់លោក ហង្ស ម៉ៅ ដែល​ចាត់ទុក​ប្រជាពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ ជា​អ្នក​មក​រំលោភបំពាន​ដី​របស់គាត់​ទៅវិញ​។​

​ប្រជាពលរដ្ឋ​ទាំង​៥០​គ្រួសារ បាន​ចោទប្រកាន់​លោក ហង្ស ម៉ៅ ពី​ការគំរាមកំហែង ការបំភិតបំភ័យ​តាម​គ្រប់​រូបភាព ហើយ​កន្លងមក​លោក ហង្ស ម៉ៅ បាន​ឃុបឃិត​ជាមួយ ជំនាញ​សុរិយោដី ស្ថាប័ន​តុលាការ បង្កបញ្ហា​ដល់​ប្រជាពលរដ្ឋ រស់នៅ​ក្រុង​ប៉ោយប៉ែត ស្ទើរ​គ្រប់​ទីកន្លែង​ធ្វើ​ឲ្យ ប្រជាពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ​ជួប​រឿងរ៉ាវ​អយុត្តិធម៌ គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត ពេល​ពួកគាត់​ទៅសុំ​កិច្ច​អន្តរាគមន៍ ឬ​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិនដែល​មាន​នរណា អើពើ​ជួយ​ដល់​ពួកគាត់​ទេ​។ លោក ហង្ស ម៉ៅ បាន​ប្រើ​ស្បែក ជា​មន្ត្រី​យោធា​អង្គរក្ស​ក្នុង​ក្របខ័ណ្ឌ កងពលតូច​លេខ​៧០ តែងតែ​ប្រើ​សិទ្ធិអំណាច របស់ខ្លួន​ទាំង​ទទឹងទិស ក្នុងការ​ទន្ទ្រាន​យក​ដីធ្លី របស់​ប្រជារាស្ត្រ​ក្រីក្រ​ទន់ខ្សោយ តាម​គ្រប់​មធ្យោបាយ គ្មាន​ក្រែង​ញញើត ពី​ច្បាប់ទម្លាប់​អ្វី​ឡើយ​។​

​ជាក់ស្តែង​កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៣ គេ​សង្កេតឃើញ​មន្ត្រី​ជំនាញ សមត្ថកិច្ច អាជ្ញាធរ​ដែនដី រួមទាំង​ព្រះរាជអាជ្ញា​ផងដែរ ចុះមក​ត្រួត​ពិនិត្យមើល ដី​ទំនាស់​ជាមួយ ប្រជាពលរដ្ឋ​ទាំង ៥០​គ្រួសារ​នោះ ដែល​បង្ហាញ​ពី​បំណង​មិនល្អ​របស់លោក ហង្ស ម៉ៅ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​កន្លងមក​ឲ្យ​តែ​លោក ហង្ស ម៉ៅ នាំ​សមត្ថកិច្ច​ចម្រុះ ចុះទៅ​មើល​ដី​នៅ​កន្លែង​ណា ក្រោយមក​ប្រជាពលរដ្ឋ​ត្រូវ​រងគ្រោះ បាត់បង់​ដីធ្លី​យ៉ាង​អយុត្តិធម៌​បំផុត​។ ប្រជាពលរដ្ឋ​នៅ​ទូទាំង​ក្រុង​ប៉ោយប៉ែត បានដឹង​ពី​ស្ទីល​របស់លោក ហង្ស ម៉ៅ យ៉ាងច្បាស់ ទើប​ប្រជាពលរដ្ឋ​ទាំង ៥០​គ្រួសារ​នោះ បាន​សម្តែង​ក្តី​ព្រួយបារម្ភ ខ្លាច​បាត់បង់​ដីធ្លី​ផ្ទះសម្បែង ក្រោយ​ពេលដែល​លោក ហង្ស ម៉ៅ នាំ​កម្លាំងចម្រុះ​មក​ពិនិត្យមើល​ព្រំដី ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ពួកគាត់​។​

​តំណាង​ប្រជាពលរដ្ឋ​បាន​អះអាង​ទៀតថា ពួកគាត់​ទាំង ៥០​គ្រួសារ បាន​កាន់កាប់​អាស្រ័យ​ផល​លើដី​ទំហំ ៦,៧៥​ហិកតា ដោយមាន​ការធ្វើ​ផ្លូវ​គ្រប់​ច្រកល្ហក ហើយ​ក៏មាន​អាជ្ញាធរ ទទួលស្គាល់​គ្រប់លំដាប់​ថ្នាក់ ហើយ​ឥឡូវនេះ​បែរជា​លោក ហង្ស ម៉ៅ ប្រើ​សិទ្ធិអំណាច​រឹបអូស យក​ដីធ្លី​ពួកគាត់​ទាំង ៥០​គ្រួសារ​នោះ​យ៉ាង​អយុត្តិធម៌ អំឡុង​ពេលដែល​ដីធ្លី របស់​ពួកគាត់​កំពុង​ឡើងថ្លៃ​។ ប្រជាពលរដ្ឋ​បាននាំគ្នា​មក​ដាក់​ពាក្យបណ្តឹង ទៅកាន់​ស្ថាប័ន​តុលាការ ឲ្យ​ជួយ​រក​ខុសត្រូវ និង​ធ្លាប់បាន​ឡើងមក​ប្តឹង ដល់​ភ្នំពេញ ប៉ុន្តែ​ពួកគាត់​ហាក់ដូចជា គ្មាន​ក្តីសង្ឃឹម​នោះទេ ដោយសារតែ​អំណាច​របស់លោក ហង្ស ម៉ៅ ដែលមាន​ទាំង​លុយ មាន​ទាំង​ខ្សែ​ទុយោ​បក្ខពួក​ធំៗ អាចធ្វើ​អ្វីៗ​បានតែ​ទំនើងចិត្ត​។​

​លោក ឡុង ជាប ព្រះរាជអាជ្ញារង បាន​ប្រាប់​អ្នកកាសែត​ថា លោក​ដឹកនាំ​កម្លាំង​ស្ថាប័ន​ពាក់ព័ន្ធ ចុះមក​ត្រួតពិនិត្យ​នៅពេលនេះ ក្នុងករណី​សំណុំរឿង​បណ្តឹង​ព្រហ្មទណ្ឌ រវាង​ប្រជាពលរដ្ឋ ៥០​គ្រួសារ និង​លោក ហង្ស ម៉ៅ ។ លោក​ព្រះរាជអាជ្ញារង​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ការចុះ​អង្កេត​នៅពេលនេះ ក្នុង​គោលបំណង​ពិនិត្យ ទីតាំង​លើ​ទំហំ​ដី​ទំនាស់ និង​ព្រំប្រទល់​ឲ្យ​បាន​ច្បាស់​លា​ល់ រួចហើយ​និង​កោះអញ្ជើញ ឲ្យ​ភាគី​ទាំងសងខាង ឡើងទៅ​តុលាការខេត្ត ដើម្បី​រក​ដំណោះស្រាយ​គ្នា នាពេល​ក្រោយ​ផងដែរ​។ ចំណែក​លោក ហង្ស ម៉ៅ នាយទាហាន​ពាក់​ស័​ក្កិ​៥ ផ្នែក​អង្គរក្ស​កងពល​តូ​ចលេ​ខ​៧០ បាន​ឲ្យ​ដឹងថា លោក​មិន​បានមក​រំលោភបំពាន យក​ដី​ពលរដ្ឋ​ទាំងអស់​នោះទេ គឺ​គាត់​ទទួលបាន​ដី​នេះ ដោយសារតែ​គាត់ មាន​ឯកសារ​ស្របច្បាប់​ពី​តុលាការ ខេត្តបន្ទាយមានជ័យ​តែប៉ុណ្ណោះ ។​

​ប្រជាពលរដ្ឋ​ហាក់ដូចជា​បាក់ស្បាត ដោយសារតែ​កន្លងមក​លោក ហង្ស ម៉ៅ បាន​​គំ​រាម​កំ​ហែ​ង​​បំ​បាក់​ស្មា​រតី ច្រើន​លើក​ច្រើ​ន​សា​​រួច​មក​ហើយ ទាក់ទិន​នឹង​បញ្ហា​ជម្លោះដីធ្លី ហើយ​ឲ្យ​តែ​លោក ហង្ស ម៉ៅ ប្រើ​​រូប​មន្ត​​នាំ​​ស​ម​ត្ថ​​កិច្ច ចុះទៅពិនិត្យ​មើល​ដី​នៅ​តំបន់​ណា​ហើយ ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មាន​ការ​​ភ័យ​ខ្លាច​​យ៉ាង​ខ្លាំង​។ តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង ៥០​គ្រួសារ បាន​ទទូច​សុំ​ឲ្យ​លោក គោ ស៊ុំ​សារឿ​ត ជា​អភិបាលខេត្ត​បន្ទាយមានជ័យ មេត្តាជួយ​រក​ដំណោះស្រាយ ជូន​ពួកគាត់​ផង ព្រោះ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដីធ្លី​របស់​ពួកគាត់​នឹងត្រូវ​ធ្លាក់ ចូល​កណ្តាប់ដៃ​របស់លោក ហង្ស ម៉ៅ ​ជាក់​ជាមិនខាន​ឡើយ ហើយ​រឿង​សំខាន់ គឺ​ពួកគាត់​ជា​ជនក្រីក្រ​ គ្មាន​ឱកាស​អាច​យកឈ្នះ​លោក ហង្ស ម៉ៅ បានទេ​៕

Wat 0712 Wat 07121 Wat 07122


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item