រាជធានីភ្នំពេញ៖យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងនិងក្លិបយីហោសាំត្រូប៉េដែលមានទីតាំងស្ថិតនៅតាមផ្លូវលេខ១៧៤ក្រុម៨៧រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ផ្ទះ ប្រជាពលរដ្ឋមួយកន្លែង និងក្លិបយីហោសាំត្រូប៉េ ដែលមានទីតាំង ស្ថិតនៅតាមផ្លូវលេខ១៧៤ ក្រុម៨៧ ភូមិ១៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានម៉ាស៊ីនបុកគ្រឹះ របស់ក្រុមហ៊ុនអ៊ុយហេង ដួលរលំសង្កត់ពីលើ កាលពីវេលាម៉ោង ១៧និង៣០ នាទីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ បណ្តាលឲ្យខូចខាតបាក់បែក ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យ នរណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ផ្ទះដែលរងនូវការខូចខាតម្ចាស់មាន ឈ្មោះ ខៀវ រ៉េ ភេទប្រុស អាយុ ៧៤ឆ្នាំ និងក្លិបសាំត្រូប៉េ មានម្ចាស់ឈ្មោះ រីសាឌី ភេទស្រី អាយុ ៥៧ឆ្នាំ ។ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញអ្នកបើកបរម៉ាស៊ីនបុកគ្រឹះនោះ បានបើករំកិលបន្តិចម្តងៗ ចូលទៅខាងក្នុងការដ្ឋាន ដែលកំពុងបុកគ្រឹះ ស្រាប់តែបាក់ស្រុតដី បណ្តាលឲ្យម៉ាស៊ីនដងស្ទូច ដួលរលំសង្កត់លើផ្ទះ ប្រជាពលរដ្ឋនិងក្លឹប នៅក្បែរនោះបណ្តាលឲ្យខូចខាត បាក់បែកដំបូល និងជញ្ជាំងតែម្តង។ ម្ចាស់ផ្ទះនិងម្ចាស់ក្លិប បានស្វែងរកការអន្តរាគមន៍ ពី សមត្ថកិច្ច ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយសងថ្លៃ ខូចខាតដោយសារ ការធ្វេសប្រហែសរបស់ក្រុមហ៊ុន អ៊ុយហេង ផងដែរ៕
Source from: watphnom-news.com
























Loading...




Post a Comment