ខេត្ដតាកែវ៖ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់បានក្លាយជាអ្នកទោសស្នេហាដោយសារតែចង់ស្គាល់រសជាតិនៃការរួមរ័កនិងមានអារម្មណ៍រោលរាលខេត្ដតាកែវ ៖ ក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ បានក្លាយជាអ្នកទោសស្នេហា ដោយសារតែចង់ស្គាល់ រសជាតិនៃការរួមរ័ក និងមានអារម្មណ៍រោលរាល ទប់មិនឈ្នះបានដាច់ចិត្ដ ទាញដៃស្ត្រីមិនគ្រប់ទឹកម្នាក់ យកទៅរំលោភ នៅក្រោយផ្ទះ រហូតបានសម្រេច កាលពីវេលាម៉ោង ១និង១៥នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្ដតាកែវ ។
ជនសង្ស័យជាអនីតិជនមានឈ្មោះ ជុង សេងលី ហៅអ៊ួញ អាយុ ១៦ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ ចំណែកនារីរងគ្រោះឈ្មោះ ជ.ដ.ន ហៅ ល.ដ អាយុ ១៨ឆ្នាំ រស់នៅផ្ទះជិតគ្នា ។ នារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុខ្លួន បានអង្គុយលេងបាយឡុកបាយឡ ជាមួយប្អូនប្រុស នៅផ្ទះអ្នកជិតខាង ពេលនោះជនសង្ស័យ បានដើរចូលហើយចាប់ទាញដៃនាង ចូលទៅក្រោយផ្ទះ ដោយដៃម្ខាងខ្ទប់មាត់នាង រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច។
ស្ត្រីរងគ្រោះមានការភិតភ័យយ៉ាងខ្លាំង នៅពេលឃើញឈាមប្រឡាក់ ពេញភ្លៅទៀតផង បន្ទាប់ពីត្រូវ ជនសង្ស័យរំលោភ ហើយនាងបានទៅ រៀបរាប់ប្រាប់ម្ដាយ តាមដំណើររឿងហេតុ ទើបនាំគ្នាទៅដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យតែម្ដង ។ យ៉ាងណាក៏ដោយសង្ស័យ បានសារភាពថា ខ្លួនពិតជាបានទាញដៃនារីរងគ្រោះ ទៅរំលោភមែន តែពុំបានរំលោភស៊ីជម្រៅឡើយ៕
Source from: watphnom-news.com























Loading...




Post a Comment