Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖យុវ​ជន​​ម្នាក់​​ជិះ​​ម៉ូ​តូ​​មួយ​គ្រឿងក្នុង​​ល្បឿន​​លឿន​​បាន​​ជ្រុល​​ទៅ​បុករថ​យន្ដ​​មួយ​គ្រឿង​​ដែល​​កំ​ពុង​បើកច្រាស​ទិស​​គ្នា​​យ៉ាង​​ពេញ​ទំ​ហឹងប​ណ្ដា​ល​ឱ្យ​ដួល​​បោក​​ក្បាល

​រាជធានី​ភ្នំពេញ ៖ យុវ​ជន​​ម្នាក់​​ជិះ​​ម៉ូ​តូ​​មួយ​គ្រឿង ក្នុង​​ល្បឿន​​លឿន​ ​បាន​​ជ្រុល​​ទៅ​បុក រថ​យន្ដ​​មួយ​គ្រឿង​​ដែល​​កំ​ពុង​បើក ច្រាស​ទិស​​គ្នា​​យ៉ាង​​ពេញ​ទំ​ហឹង ប​ណ្ដា​ល​ឱ្យ​ដួល​​បោក​​ក្បាល សន្លប់​​ស្ដូក​ស្ដឹង​​នៅ​នឹង​ក​ន្លែង​​ជិត​ ​១ ម៉ោង ប៉ុន្ដែ​​ពុំ​មាន​​រថ​យន្ដ សង្គ្រោះ​ណាមួយ ចេញមក​ដឹក​នោះទេ កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវ ជាតិ​លេខ​៣ ខាងមុខ​ឃ្លាំង​ឱសថ​ក្រសួង សុខាភិបាល ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​មានឈ្មោះ អូន ណា​លីន អាយុ ២០​ឆ្នាំ មានមុខរ​បរជា​កង​សន្ដិសុខ​នៅ ក្រុមហ៊ុន​ឯកជន រស់នៅ​ភូមិ​-​សង្កាត់ កើតហេតុ​ខាងលើ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក លេខ គ​-២៣៤៦ ភព​១  តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​បើក​ជែង​រថយន្ដ​មួយគ្រឿង ស្រប​ទិស​គ្នា​ក៏​វាក់​នឹង រថយន្ដ​មួយគ្រឿង​ទៀត បើក​ច្រាសទិស​គ្នា ធ្វើឱ្យ​ជ្រុល​ចង្កូត​ទៅបុក​រថយន្ដ យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​ដួល​បោក​ទៅនឹង​ថ្នល់ ផ្កាប់មុខ​សន្លប់​ហូរឈាម ជោក​ខ្លួន​តែម្ដង​។​

​ជនរងគ្រោះ​បាន​ដួលសន្លប់​ជាង​មួយ​ម៉ោង ទើប​ដឹងខ្លួន​មកវិញ ហើយ​ក្រោយមក​ក៏​ឃើញ រថយន្ដ​សង្គ្រោះ របស់​មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង មក​ដឹក​យកទៅ​សង្គ្រោះ​។ ក្រោយពេល​កើតហេតុ នគរបាល បាន​ចុះទៅ​ជួយ​ធ្វើ​អន្ដរាគមន៍ ប៉ុន្ដែ​ដោយសារ​ក្រុមគ្រួសារ​ជនរងគ្រោះ ពុំមាន​ការប្ដឹង​ផ្ដល់​នោះ សមត្ថកិច្ច​ក៏បាន​ប្រគល់​ម៉ូតូ ទៅឱ្យ​ក្រុមគ្រួសារ​នៅ នឹង​កន្លែងកើតហេតុ​យកទៅ​រក្សាទុក ព្រោះ​រថយន្ត​បង្ក​បាន​បើក​រត់គេច បាត់ស្រមោល​ទៅហើយ​៕

Wat 141215


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item