Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តកំពង់ឆ្នាំង៖ដោយ​សារ​​ឈឺ​ចាប់​​ចំ​ពោះ​​ប្តី​​កំ​ហូចដែល​​បាន​​ព​ង្រត់​​ស្រី​ក្មេងទៅ​​រួម​រស់​​សោយ​សុខចុះ​ចោល​​ប្រ​ពន្ធ​​កូន​​ជា​ច្រើន​​ខែមិន​​ទ​ទួល​ខុស​ត្រូវស្ត្រី​​ម្នាក់​បាន​​បី​កូន​​តូច​​អាយុ

ខេត្តកំពង់ឆ្នាំង ៖ ដោយ​សារ​​ឈឺ​ចាប់​​ចំ​ពោះ​​ប្តី​​កំ​ហូច ដែល​​បាន​​ព​ង្រត់​​ស្រី​ក្មេង ទៅ​​រួម​រស់​​សោយ​សុខ ចុះ​ចោល​​ប្រ​ពន្ធ​​កូន​​ជា​ច្រើន​​ខែ មិន​​ទ​ទួល​ខុស​ត្រូវ ស្ត្រី​​ម្នាក់​បាន​​បី​កូន​​តូច​​អាយុ ៧​​ខែ គ្មាន​​ទី​ពឹង​​បាន​​សុំ​​ឲ្យ​​អ្នក​កា​សែត ជួយ​​ចុះ​ផ្សាយ​​រក​​ប្តីឲ្យ​មក​ទទួលខុសត្រូវ ចំពោះ​ប្រពន្ធ​និង​កូន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៣ នៅក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

​ស្ត្រី​ដ៏​អភ័ព្វ​មានឈ្មោះ វ៉ា នាង អាយុ ៣៣​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ប្រ​ម៉ា ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង បាន​រៀបរាប់​អោយដឹងថា ប្តី​របស់​នាង​ឈ្មោះ យ៉ង យ៉ុ​ន អាយុ ៤៨​ឆ្នាំ រស់នៅ​ជាមួយ​ម្តាយ ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។ នាង​បាន​រៀបការ ត្រឹមត្រូវ​តាមច្បាប់ នៅឯ ស្រុកកំណើត នៅ​ខេត្តស្វាយរៀង កាលពី​ជាង ១​ឆ្នាំមុន និង​បានកូន​ប្រុស​ម្នាក់ មាន​អាយុ​ជាង ៧​ខែ ពេលនេះ​កំពុង​រស់នៅ ជាមួយ​នាង​ជា​ម្តាយ យ៉ាង​លំបាក​វេទនា គ្មាន​ទីពឹង​និង​គ្មាន ផ្ទះសំបែង​ជ្រកកោន​។​

​កាលពី​ដំបូង​នាង​ជា កម្ម​ការ​នី​រោងចក្រ​មួយ នៅ​រាជធានី​ភ្នំពេញ ចំណែក​ប្តី​របស់​នាង ជា​បុគ្គលិក​សន្តិសុខ ប្រចាំ​រោងចក្រ​នោះ ហើយ​ក្រោយពេល​រៀបការ នាង​មាន​ផ្ទៃពោះ បុរស​ជា​ប្តី​បាន​នាំ​នាង មក​រស់នៅ​ជាមួយ​ម្តាយ​ខាង​ប្តី ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ​។ ពេលនោះ​ទើប​នាង​ដឹងថា ប្តី​នាង​មាន​ប្រពន្ធដើម និង​មានកូន​ចំនួន ៥​នាក់ ពេល​លែងលះ​ប្រពន្ធដើម បាន​មួយឆ្នាំ ទើប​មក​រៀបការ​ជាមួយ​នាង ហើយ​ឈប់​ធ្វើ​សន្តិសុខ ទៅ​ប្រកបមុខរបរ​លេងភ្លេង អក​កា​ដង់ និង​មាន​ស្រី​លួចលាក់ មិនអោយ​នាង​ដឹង​។​

​ពេល​នាង​ឈឺពោះ​និង​វះ​សម្រាលកូន ប្តី​នាង​មិនបាន​នៅ ជួយ​ថែទាំ​នាង​ឡើយ គឺ​គេ​នៅ​រួមរស់​ជាមួយ​ស្រី​លួចលាក់​។ ពេល​កូន​នាង​អាយុ​បាន ៣​ខែ ប្តី​នាង​បាន​ពង្រត់​ស្រី​ឈ្មោះ ម៉ៅ នៅ​ខេត្តកំពង់ស្ពឺ ចេញ​បាត់​ពី​ផ្ទះ​រហូតមក ហើយ​ដោយសារ​តែមាន ជីវភាព​ខ្វះខាត និង​គ្មាន​អ្នក​ទីពឹង នាង​ក៏​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​បងប្អូន ឯ​ខេត្តស្វាយរៀង​វិញ​។ រហូតដល់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ ពេល​ដឹងថា ប្តី​យក​ស្រី​នោះមក​រស់នៅ ជាមួយ​ផ្ទះ​ម្តាយក្មេក​វិញ នាង​ក៏បាន​ធ្វើដំណើរ មកជួប​ប្តី​ដើម្បី​ដោះស្រាយ អោយ​ប្តី​ជួយ​លុយ ចិញ្ចឹម​កូន ដោយ​នាង​បាន​សំណូមពរ​ថា យកប្រពន្ធ​ចុង​ទៀត​ក៏​យក​ចុះ តែ​សូមអោយ​ឡើង​ជួបគ្នា នៅ​សាលាសង្កាត់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ដើម្បី​ដោះស្រាយ​គ្នា សុំ​ប្រាក់​ចិញ្ចឹម​កូន ព្រោះតែ​នាង​នៅ​សរសៃ​ខ្ចី មិនទាន់មាន​លទ្ធភាព រកស៊ី​ចិញ្ចឹម​កូន​បាន​។

​ចំណែក​ប្តី​កំហូច ដោយសារតែ​ទាល់​តម្រិះ ក៏បាន​យល់ព្រម​ថា នឹង​ដោះស្រាយ​គ្នា នៅ​សាលាសង្កាត់​។​ប៉ុន្តែ​មិនទាន់បាន​ជួប ដោះស្រាយ​គ្នា​ផង នៅ​យប់​ថ្ងៃទី​១៣ ខែធ្នូ​នេះ ប្តី​របស់​នាង​និង​ស្រី​កំណាន់ បាននាំគ្នារ​ត់ទៅ​បាត់ ទាំង​កណ្តាលយប់ ធ្វើ​ឲ្យ​នាង​ខកចិត្ត​យ៉ាងខ្លាំង​។ យ៉ាងណាក៏ដោយ ស្ត្រី​ដ៏​អភ័ព្វ​ម្នាក់នេះ បាន​សំណូ​មពរ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន និង​អ្នកកាសែត​ជួយ​ផ្សាយ និង​ជួយ​កោះហៅ​ប្តី​របស់​នាង មក​ដោះស្រាយ​គ្នា ដើម្បី​ឲ្យ​ប្តី​ទទួលខុសត្រូវ ចំពោះ​កូន​និង​ប្រពន្ធ តាមផ្លូវ​ច្បាប់​មិនគួរ​ទុក​ឲ្យ​នាង​និង​កូន រងទុក្ខវេទនា​បែបនេះ​ទេ​៕

Wat 14129


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item