រាជធានីភ្នំពេញ៖បើគេនិយាយពីការកែព្រហ្មចារីគឺបានន័យថាជាការធ្វើអោយសន្ទះព្រហ្មចារីដែលជាសន្ទះស្បែកស្ដើងរាជធានីភ្នំពេញ ៖ បើគេនិយាយពីការ កែព្រហ្មចារី គឺបានន័យថា ជាការធ្វើអោយ សន្ទះព្រហ្មចារី ដែលជាសន្ទះស្បែកស្ដើង ដែលដាច់រហែក ដោយបញ្ហាផ្សេងៗ មកជិតដូចដើមវិញ ហើយបច្ចុប្បន្ននេះ អ្នកដែលមានប្រាក់កាសច្រើន តែងគិតដល់ការកែឡើងវិញ នូវព្រហ្មចារីរបស់ខ្លួន។
អត្ថន័យនៃព្រហ្មចារី មានពីរយ៉ាង ទី១ គឺសំដៅទៅលើ ភាពបរិសុទ្ធរបស់នារី ដែលមិនធ្លាប់បានរួមភេទ ជាមួយបុរសណាម្នាក់ និង២ គឺសំដៅទៅលើសន្ទះ ស្បែកដ៏ស្ដើងមួយ ដែលស្ថិតនៅខាងក្នុងប្រដាប់ភេទរបស់ស្ដ្រី ហើយមានរន្ធមួយតូច សម្រាប់ការមករដូវ។ ការដាច់រហែកសន្ទះ ព្រហ្មចារីគឺមិនមែនបណ្ដាល មកពីកត្ដារួមភេទមួយមុខនោះទេ វាក៏អាចកើតឡើងដោយសារ សកម្មភាពប្រចាំថ្ងៃ ដូចជាដើរ ដេក ឈរ អង្គុយកន្ធែកជើង ការធ្វើការងារធ្ងន់ និងហាត់កីឡាជាដើម។
ចំពោះក្មេងស្រី ដែលទើបនឹងពេញវ័យ ងាយនឹងទទួលរងនូវ ការដាច់រហែកសន្ទះ ព្រហ្មចារីណាស់ ជាក់ស្ដែងដូចជា ការប្រើប្រាស់ថ្នាំសុល ចូលទៅដល់ទ្វារមាសជាដើម។ រីឯស្ដ្រី ដែលធ្លាប់បានឆ្លងកាត់ ការរួមភេទ គឺសុទ្ធតែដាច់ រហែកសន្ទះព្រហ្មចារីសុទ្ធ។
បច្ចុប្បន្ន អ្នកដែលមាន ប្រាក់កាសច្រើន ពួកគេតែងគិត ដល់ការកែឡើងវិញ នូវព្រហ្មចារីរបស់ខ្លួន អោយដូចនៅក្រមុំ។ យ៉ាងណាក៏ដោយ ព្រហ្មចារីមិនអាចកែបានទាំងអស់ ឬទាំងស្រុងនោះទេ អាចកែបានតែ ចំពោះស្ដ្រីដែលមាន សល់បំណែកខ្លះៗ របស់សន្ទះ ក្រដាសព្រហ្មចារីតែប៉ុណ្ណោះ ដើម្បីងាយស្រួល ក្នុងការដេរសន្ទះ ស្បែកស្ដើងទាំងនោះ អោយភ្ជាប់គ្នាដូចដើមវិញ៕
Source from: watphnom-news.com























Loading...




Post a Comment