Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តរតនគិរី៖ក្រុម​​ឈ្មួញ​​កំ​ពុង​​សុខ​​ស្រួលក្នុង​​ការ​រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ផ្ទុយ​​ពី​បទ​​បញ្ជា​​របស់​​រាជ​រ​ដ្ឋា​​ភិ​​បាលនៅ​លើ​​ទឹក​ដី​​ខេត្ត​រត​ន​គិរីគេ​​មិន​ដែល​​ឃើញមន្រ្តី​ជំ​នាញ​​រដ្ឋ​បាល​​ព្រៃ​ឈើ

​ខេត្តរតនគិរី ៖ ក្រុម​​ឈ្មួញ​​កំ​ពុង​​សុខ​​ស្រួល ក្នុង​​ការ​រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ ផ្ទុយ​​ពី​បទ​​បញ្ជា​​របស់​​រាជ​រ​ដ្ឋា​​ភិ​​បាល នៅ​លើ​​ទឹក​ដី​​ខេត្ត​រត​ន​គិរី គេ​​មិន​ដែល​​ឃើញ មន្រ្តី​ជំ​នាញ​​រដ្ឋ​បាល​​ព្រៃ​ឈើ របស់​លោក វង្ស សុក​​សិ​រី និង​​ស​មត្ថ​កិច្ច​​ពាក់​ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់ ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ​។ ថ្មីៗ​នេះ​មាន​សេចក្តីរាយការណ៍​មក​ថា ក្នុង​បរិវេណ​សាខាគយ នៅក្នុង​ភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​ឡុង ខេត្តរតនគិរី បាន​ក្លាយជា​កន្លែង​លួចលាក់ ស្តុក​ឈើ​ប្រណីត​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បំផុត តែ​គេ​មិន​ច្បាស់​ទេ​ថា តើ​លោក ជួប ចំរើន ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តរតនគិរី បាន​លួចលាក់​រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត ឬ​ឈើ​ទាំងនោះ​ត្រូវបាន ក្រុម​ឈ្មួញ​យកមក​ផ្ញើទុក ឬក៏​យ៉ាងណា​នោះទេ ដូច្នេះ​សូម​លោក​អភិបាលខេត្ត​រតនគិរី មេត្តា​ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង​។​

​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាន​ឡុង បាន​បង្ហើប​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ មាន​រ៉ឺម៉ក និង​រថយន្ត​ទំនើបៗ ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញចូល ទីតាំង​សាខាគយ​ខេត្តរតនគិរី យ៉ាង​គគ្រឹកគគ្រេង មិនដែល​មាន​នរណា​ហ៊ាន​សួរនាំ​ទេ ហើយ​គេ​មិនដឹងថា​ឈើ​ទាំងនោះ ដឹកជញ្ជូន​មកពីណា​ប្រភព​ណា​នោះទេ គ្រាន់តែ​ដឹងថា​វា​ជា​ឈើ​ខុសច្បាប់ គ្មាន​លិខិតស្នាម​សម្រាប់ ដឹកជញ្ជូន​ឡើយ​។ ទន្ទឹម​ពេលដែល​ខេត្តរតនគិរី ក្លាយជា​ទីផ្សារ​ដឹកជញ្ជូន​ឈើ ឆ្លងកាត់​យ៉ាង​អនាធិបតេយ្យ ចេញទៅ​ស្រុក​យួន តាម​ច្រក​អូ​រយ៉ា​ដាវ និង​ច្រករបៀង​មួយចំនួនទៀត គេ​សង្កេតឃើញ​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ​របស់លោក វង្ស សុក​សិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត កំពុងតែ​សុខ​ស្រួល ក្នុងការ​ប្រមូល​លុយ​ពី ជំនួញ​ឈើ​ខុសច្បាប់​យកទៅ ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

​រឿង​ដែល​ក្រុម​ឈ្មួញ បាន​ដឹកជញ្ជូន​ឈើ​យកទៅ​ស្តុក​ទុក នៅក្នុង​បរិវេណ សាខាគយ​និង​រដ្ឋាករ​ប្រចាំខេត្ត​រតនគិរី ក្រោម​ការគ្រប់គ្រង​រប​ស់លោក ជួប ចំរើន ហើយ​ប្រភេទ​ឈើ​ប្រណីត ដែល​ដឹក​តាម​រ៉ឺម៉ក និង​តាម​រថយន្ត​ទំនើបៗ សុទ្ធសឹង​ជា​ប្រភេទ​ឈើ ត្រូវប៉ាន់​មានតម្លៃ​ខ្ពស់ នៅ​ស្រុក​យួន​។ ការដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ ចេញចូល​បរិវេណ​ស្នាក់ការ សាខាគយ​នៅក្នុង​ខេត្តរតនគិរី នាំ​ឲ្យ​មន្ត្រី​មួយចំនួន​គិត​ឃើញថា លោក ជួប ចំរើន បាន​លួចលាក់​ប្រកប ជំនួញ​ឈើ​ខុសច្បាប់ ឬ​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ ប្រើប្រាស់​បរិវេណ​សាខាគយ​ខេត្តរតនគិរី សម្រាប់​ការ​ស្តុក​ឈើ​ខុសច្បាប់ ព្រោះ​ទីតាំង​នោះ​ជា​កន្លែង​ដ៏​មាន​សុវត្ថិភាព គ្មាន​នរណា​ហ៊ាន​ចូល ទៅ​ឆែកឆេរ​ឬ​សួរនាំ​អ្វី​ទាំងអស់ ហើយ​លោក វង្ស សុក​សិរី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តរតនគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់ ទំនងជា​ទទួលបាន ផលប្រយោជន៍​ច្រើន​ក្រាស់ក្រែល ផងដែរ​ហើយ​មើលទៅ​។​

​នៅ​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ ដែល​កំពុងមាន​សកម្ម​ភាព ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​ស្រុក​យួន​ទាំង​តាម​រថយន្ត​តូច​និង​រថយន្ត​ធំ គេ​សង្កេតឃើញ​លោក ជួប ចំរើន គឺជា​អ្នក​បោះ​មេ​ដ៏​ធំ​មួយ ហើយ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ គ្រប់​ប្រភេទ​ត្រូវតែ​ទំនាក់ទំនង យកចិត្តយកថ្លើម​លោក ជួប ចំរើន ទើប​ការដឹកជញ្ជូន​ឈើ​របស់​ពួកគេ អាច​ដំណើរការ​ដោយ​រលូន​ល្អ​។ ពេលខ្លះ​គេ​ឃើញ​រថយន្ត របស់​ជំនាញ​គយ​ក៏មាន​លួចលាក់ ដឹកឈើ​ខុសច្បាប់​ផងដែរ ធ្លាប់​ត្រូវបាន​ក្រុមអ្នកកាសែត តាម​ប្រមាញ់​សឹង​រាប់​ភ្លេច​ទៅហើយ ប៉ុន្តែ​លោក ជួប ចំរើន មិនដែល​ហ៊ាន​ឮមាត់ឮក ព្រមាន​មន្ត្រី​គយ​ទាំងនោះ​ម្តងណា​ឡើយ ធ្វើ​ឲ្យ​គេ​សង្ស័យថា ជំនួញ​ឈើ​ខុសច្បាប់​ទាំងនោះ មាន​ពាក់ព័ន្ធ​យ៉ាង​ស៊ីជម្រៅ ជាមួយ​លោក ជួប ចំរើន តែម្តង​។​
 
​យ៉ាងណាក៏ដោយ​គេ​ចង់ឃើញ អគ្គនាយក​គយ​និង​រដ្ឋាករ ជាពិសេស​អង្គភាព ប្រឆាំង​អំពើពុករលួយ​មេត្តា​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ ពី​តួនាទី​របស់លោក ជួប ចំរើន ដែល​ល្បី​ក្នុង​រឿង ប្រព្រឹត្ត​អំពើពុករលួយ​យកលុយ ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឆ្លងកាត់​ច្រកព្រំដែន​អូ​រយ៉ា​ដាវ និង​ច្រករបៀង​នៅក្បែរៗ​នោះ ហើយ​ការ​បែកធ្លាយ​រឿងអាស្រូវ ដែល​រ៉ឺម៉ក និង​រថយន្ត​ទំនើបៗ ដឹកឈើ​ប្រណីត​ចេញចូល បរិវេណ​សាខាគយ និង​រដ្ឋាករ​ខេត្តរតនគិរី បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មើលឃើញ​កាន់តែច្បាស់​ថា លោក​មេ​គយ​ខេត្តរតនគិរី មាន​ទំនាក់ទំនង​យ៉ាង​អាថ៌កំបាំង ជាមួយ​ការរកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់​។ ប្រសិនបើ​អ្វីដែល​ប្រជាពលរដ្ឋ សង្ស័យ​ជា​រឿង​ពិត អាច​បញ្ជាក់បាន​ថា លោក ជួប ចំរើន មិន​ត្រឹម​តែមាន​តួនាទី ជា​ប្រធាន​សាខាគយ​ខេត្តរតនគិរី និង​ជា​ប្រធាន ការិយាល័យ​គយ​ប្រចាំ ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ ប៉ុណ្ណោះ​ទេ គាត់​ក៏មាន​តួនាទី​ខាង​ដឹកជញ្ជូន ឈើ​ប្រណីត​យ៉ាងសកម្ម គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ផងដែរ​៕

choub-chamren-1681 Wat 131216


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item