LG នៅ​តែ​បន្ត​តាម​ជាប់​ជានិច្ច​នូវ​បច្ចេកវិទ្យា​អេក្រង់​ទំនើប។ ថ្ងៃ​នេះ​​​វិញ​ ក្រុមហ៊ុន​បាន​​ចេញ Android Smartphone ថ្មី​សន្លាង​មួយ​ម៉ូដែល​ទៀត​​ជា​មួយ​អេក្រង់​ទំហំ ៥,៥អ៊ីញ ប្រភេទ IPS display ដោយ​មាន resolution 1080p។ ពិសេស​អស្ចារ្យ​នោះ Smartphone ថ្មី​នេះ​បាន​បំពាក់​មុខងារ បញ្ជា​ទូរទស្សន៍ ព្រម​ទាំង​បើក​ទូរសព្ទ (awake) ដោយ​ចុច​ប៉ះ​លើ​អេក្រង់ ២ដង​ប៉ុណ្ណោះ ងាយស្រួល​ពុំ​ចាំបាច់​ចុច​លើ​ប៊ូតុង​ក៏​បាន។

អត្ថបទ៖ LG G2 ទើប​សម្ពោធ​បាន​ប៉ុន្មាន​ថ្ងៃ​សោះ មាន​លក់​មួយ​ទឹក​បាត់

GX គឺ​ត្រូវ​បាន​អភិវឌ្ឍ​បន្ត​ពី​ស៊េរី Optimus G Pro។ លក្ខណៈ​សម្បត្តិ​របស់​ទូរសព្ទ LG ម៉ូដែល​ថ្មី​នេះ​រួម​មាន៖

- កាមេរ៉ា​ក្រោយ​ទំហំ 13MP និង​ខាង​មុខ​ទំហំ 2.1MP
- CPU quad-core Qualcomm Snapdragon 600
- RAM ទំហំ 2GB
- Memory ម៉ាស៊ីន​ទំហំ 32GB
- កម្រិត​ថាមពល​ថ្មី 3140mAh
- ប្រព័ន្ធ​ប្រតិបត្តិការ Android Jelly Bean
- វិមាត្រ (ប xទទ xកម្រាស់)៖ (១៥០មម x៧៦មម x៩,២មម)
- ទម្ងន់ ១៦៧ក្រាម
- មាន ២ពណ៌ គឺ​ខ្មៅ និង​ស
- មាន​មុខងារ QRemote ដូច​នៅ​លើ LG G2 ដែល​ប្រើ​សម្រាប់​បញ្ជា​លើ​ឧបករណ៍​បច្ចេកវិទ្យា​ផ្សេងៗ​ដូច​ជា LG smart TV ជាដើម ហើយ​មុខងារ KnowOn អាច​បើក​ទូរសព្ទ (awake) ដោយ​ចុច​ប៉ះ​អេក្រង់​ពីរ​ដង​របស់ GX

ក្រុមហ៊ុន​ពុំ​ទាន់​ឱ្យ​ដឹង​ពី​កាលបរិច្ឆេទ​នឹង​ចេញ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​នោះ​ទេ តែ​បង្ហើប​​ថា អាច​នឹង​មាន​នៅ​លើ​ទីផ្សារ​កូរ៉េ​ខាង​ត្បូង​អំឡុង​ដើម​ខែ​មករា​ខាង​មុខ ក្នុង​តម្លៃ​ចន្លោះ​ពី ៨០៨ដុល្លារ ទៅ ៨៤៦ដុល្លារ​អាមេរិក

ប្រិយមិត្ត​យល់​យ៉ាង​ណាដែរ ចំពោះ​លក្ខណៈសម្បត្តិ LG GX ព្រម​ជា​មួយ​តម្លៃខាង​លើ​នេះ​?

សូម​ចុច​អាន៖ Nexus 5 មក​ដល់​ស្រុក​ខ្មែរ​តម្លៃ​​ខ្ទង់​៥០០​ដុល្លារ

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ phonearena

http://www.gsmarena.com/lg_gx_goes_official_in_korea_with_55_screen_and_snapdragon_600-news-7375.php