Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​ខេត្តរតនគិរី៖ក្នុង​​មួយ​ខែ​ៗ​​មិន​ដឹង​​ជា​​លោកវង្សសុក​​សិ​រីនាយ​​ខ​ណ្ឌ​​រដ្ឋ​បាលព្រៃ​ឈើ​​ខេត្ត​រត​ន​គិរីប្រ​មូល​​លុយ​​បាន​​ប៉ុ​ន្មាន​​នោះ​ទេ

​ខេត្តរតនគិរី ៖ ក្នុង​​មួយ​ខែ​ៗ​​មិន​ដឹង​​ជា​​លោក វង្ស សុក​​សិ​រី នាយ​​ខ​ណ្ឌ​​រដ្ឋ​បាល ព្រៃ​ឈើ​​ខេត្ត​រត​ន​គិរី ប្រ​មូល​​លុយ​​បាន​​ប៉ុ​ន្មាន​​នោះ​ទេ ហើយ​​គាត់​​ធ្លាប់​មាន​រឿង​អា​ស្រូវ ពុក​រលួយ​​នៅ​លើ​​ទឹក​ដី ខេត្ត​ស្ទឹង​ត្រែង យក​ទៅ​​រត់​​ការ​ឡើង​​តំ​ណែង​​កាន់​តែ​ធំ ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ តាមរយៈ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ រកស៊ី​ប្រមូល​ទិញ​ឈើ និង​ស្តុក​ឈើ​ខុសច្បាប់ ដោយ​គ្មាន​ក្រែង​ញញើត ពី​ច្បាប់ទម្លាប់​អ្វី​ឡើយ ដូចជា បច្ចុប្បន្ននេះ​លោក វង្ស សុក​សិរី បាន​ឃុបឃិត​បើកដៃ ឲ្យ​ឈ្មួញ​ធំៗ​ចំនួន ៣​ក្រុម​ចាំ​ឈរជើង​ប្រមូល​ទិញ​ឈើ យ៉ាង​អនាធិបតេយ្យ​នៅលើ ទឹកដី​ខេត្តរតនគិរី គ្មាន​វិធាន​ការបង្ការ​បង្ក្រាប និង​ទប់ស្កាត់​ឲ្យ​ស្របតាម បទបញ្ជា​លេខ​០០២ ម្តងណា​ឡើយ​។​

​មន្ត្រី​សាលាខេត្ត​រតនគិរី​ថ្នាក់​ធំ​ម្នាក់ ដែល​មិន​ពេញចិត្ត​ចំពោះ ភាពអនាធិបតេយ្យ​នៃ​ការ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ផ្ទុយ​ពីបទ​បញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល បាន​បង្ហើប​ឲ្យ​ដឹងថា មាន​ឈ្មួញ​ចំនួន ៣​ក្រុម ទទួលបាន​បុព្វសិទ្ធិ ឈរជើង​បោះទីតាំង ចាំ​ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ កាប់បំផ្លាញ​នៅតាម​តំបន់​អភិរក្ស តំបន់​ការពារ គ្មាន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់​នោះទេ ហើយ​ការបង្កើត​ទីតាំង ប្រមូល​ទិញ​ឈើ​ខុសច្បាប់​បែបនេះ ហាក់ដូចជា​កំពុង​លើកទឹកចិត្ត ឲ្យ​ប្រជាពលរដ្ឋ​ទៅ​កាប់បំផ្លាញ​ព្រៃឈើ កាន់តែ​អនាធិបតេយ្យ​។ ការឃុបឃិត​បិទ​ភ្នែក​ឲ្យ​ឈ្មួញ​ធំៗ​ទាំង ៣​ក្រុម​នេះ​ឈរជើង​ចាំ​ប្រមូល ទិញ​ឈើ​ប្រណីត​យ៉ាង​អានាធិបតេយ្យ គឺជា​ការរួម​ដៃ​បង្កើត​ឲ្យ​មាន បទឧក្រិដ្ឋ​កម្ម​ព្រៃឈើ​ផ្ទុយ​ពី បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត បញ្ហា​នេះ​ឡើងវិញ​ជាបន្ទាន់​។​

​មានការ​រៀបរាប់​យ៉ាង​លម្អិត​ថា ក្រុមទី​១ បាន​បោះទីតាំង ប្រមូល​ទិញ​ឈើ​ប្រណីតៗ យកទៅ​ស្តុក​ទុក​នៅក្នុង ស្រុក​អណ្តូង​មាស ស្រុក​វ៉ឺ​ន​សៃ និង​ស្រុក​អូរ​ជុំ ជា​របស់​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ហើយ​នៅ​ទីនោះ មេការ​សំខាន់ៗ​ដែល​ឈរជើង ចាំ​ប្រមូល​ទិញ​ឈើ​ឲ្យ​លោក ឧកញ៉ា ទ្រី ភាព សុទ្ធសឹង​ជា​មន្ត្រីរាជការ ដែលមាន​មុខ​មាន​មាត់​ក្នុង​ខេត្តរតនគិរី ហើយ​មេការ​របស់លោក​ឧកញ៉ា ទ្រី ភាព មាន​សិទ្ធិអំណាច​គ្រប់គ្រង ការប្រមូលទិញ​ឈើ​ខុសច្បាប់ និង​ស្តុក​ឈើ​យ៉ាង​អនាធិបតេយ្យ មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ សូម្បីតែ​ដើរ​ក្បែរ​ក៏​មិន​ហ៊ាន​ផង​។ ក្រុមទី​២ គឺជា​របស់​ឈ្មោះ ឆាយ ហេង និង​ឈ្មោះ​សិទ្ធ បាន​បោះទីតាំង ចាំ​ប្រមូល​ទិញ​ឈើ នៅក្នុង​ស្រុក​វ៉ឺ​ន​សៃ យកទៅ​ស្តុក​ទុក​ក្នុង តំបន់​ដី​សម្បទាន របស់​ក្រុមហ៊ុន ម៉ាង​យ៉ាង​ខេ គ្មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ​។​

​ចំណែក​ក្រុមទី​៣ គឺជា​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ដែល​បាន​បោះទីតាំង ឈរជើង​ប្រមូល​ទិញ​ឈើ និង​ស្តុក​ឈើ​ប្រណីត នៅ​ចំណុច​ស្រុក​តា​វែង និង​មួយផ្នែក​ទៀត នៅក្នុង​ស្រុក​វ៉ឺ​ន​សៃ ដោយ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា បាន​ចាត់តាំង​មេការ ដ៏​មាន​ឥទ្ធិពល ២​នាក់ គឺ​ឈ្មោះ ឃុន និង​ឈ្មោះ សាន ច​យ  ឲ្យ​មើល​ការខុសត្រូវ​នៅ​ទីនោះ ហើយ​ឈ្មោះ សាន ច​យ នេះ​គឺជា​មនុស្ស សម្បូរ​រឿងអាស្រូវ ធ្លាប់​បើករថយន្ត បុក​ប្រជា​ពល​ដ្ឋ​ស្លាប់​តាម​ដងផ្លូវ និង​បំផ្លាញ​ផ្លូវ​ស្ពាន រាប់សិប​កន្លែង ក៏​អាជ្ញាធរ​ខេត្តរតនគិរី​មិនដែល ហ៊ាន​ហើបមាត់​ទាល់តែសោះ​។ ក្រុមហ៊ុន​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ក៏មាន​ការពាក់ព័ន្ធ​យ៉ាង​ស៊ីជម្រៅ ជាមួយ​សកម្មភាព កាប់បំផ្លាញ​ព្រៃឈើ នៅក្នុង​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ដោយ​ជ្រក​ក្រោម​ស្លាក​ស្តារ​បាត​អាង ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២​ផងដែរ ហើយ​រហូតមក​ដល់ពេលនេះ សកម្មភាព​បំផ្លាញ​ព្រៃឈើ របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា នៅក្នុង​ស្រុក​សេសា​ន កំពុងស្ថិត​ក្រោម​ការ​ស៊ើប​សង្កេត​។​

​ឈ្មួញ​ទាំង ៣​ក្រុម​ដែល​ទទួលបាន បុព្វសិទ្ធិ​ពិសេស​ពី​លោក វង្ស សុក​សិរី ក្នុងការ​បោះទីតាំង ឈរជើង​ចាំ​ប្រមូល​ទិញ ឈើ​ខុសច្បាប់​នៅតាម​បណ្តា​ស្រុក​នានា លើ​ទឹកដី​ខេត្តរតនគិរី​នោះ បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ចូល​ព្រៃ​កាប់​ឈើ​ប្រណីត ពី​ក្នុង​តំបន់​ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​យកទៅលក់ ឲ្យ​ក្រុមហ៊ុន​ទាំង ៣​នេះ ក្នុង​តម្លៃថោកៗ​ដូចជា​ក្នុង ១​ម៉ែត្រគូប​លក់បាន តម្លៃ​ត្រឹមតែ ២៥០​ដុល្លារ ទៅ​៣៥០​ដុល្លារ​ប៉ុណ្ណោះ​។ តម្លៃ​នេះ​សម្រាប់តែ​ប្រភេទ ឈើ​ប្រណីតៗ​ដូចជា​ធ្នង់ បេង នាងនួន ហើយ​ក្រុម​ឈ្មួញ​តូចតាច​មួយចំនួន បាន​ដឹកឈើ​តាម​រថយន្ត​កាមរី​ហើម ឬ​រថយន្ត​សាំ​យ៉ុង យកទៅលក់​ដល់ទី​តាំង របស់​ក្រុមហ៊ុន​ទាំង​៣​នេះ មិនដែល​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​សួរនាំ​នោះទេ​។​

​មិន​ថា​យប់​ឬ​ថ្ងៃ ភ្លៀង​រអិល​ពិបាកធ្វើ​ដំណើរ ឬ​យ៉ាងណា​នោះទេ ឲ្យ​តែ​ប្រជាពលរដ្ឋ​មាន​ឈើ អាច​ដឹក​យកទៅលក់ ឲ្យ​ក្រុមហ៊ុន​ទាំង ៣​នេះ គឺ​គេ​ទទួល​ទិញ​គ្រប់ពេលវេលា​ទាំងអស់ ដើម្បី​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប យកទៅលក់​នៅ​ស្រុក​យួន ចេញ​តាម​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ច្រក​ត្រពាំង​ស្រែ នៃ​ខេត្តក្រចេះ ច្រក​ត្រពាំង​ផ្លុ​ង នៃ​ខេត្តកំពង់ចាម ហើយ​ម្តងម្កាល ក៏មាន​ការចេញ តាម​ច្រក​ដូង ៧​ដើម​ផងដែរ​។ ការប្រមូលទិញ​ឈើ ប្រណីត​របស់​ក្រុមហ៊ុន​ទាំង ៣​នេះ ពី​បណ្តា​ស្រុក​នានា​យកទៅ​ស្តុក​ទុក លើ​ទីតាំង​របស់​ពួកគេ ដែល​មួយកន្លែងៗ​មាន​ទំហំ​ជិត ២​ហិកតា ដោយ​ជ្រក​ក្រោម អាជ្ញាប័ណ្ណ​នៃ​ការប្រមូលទិញ​ឈើ ដែល​ជំនាញ​មេព្រៃ ឬ​សមត្ថកិច្ច​មិនអាច ចាត់វិធានការ​បង្ក្រាប​បាន​។

​កន្លងមក​លោក វង្ស សុក​សិរី ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តរតនគិរី រក្សា​ភាព​ស្ងៀមស្ងាត់​ចាំ​អង្គុយតែ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​រកស៊ី​ទិញ​ឈើ​ខុសច្បាប់ គ្មាន​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​ម្តងណា​ឡើយ គឺ​លោក វង្ស សុក​សិរី បាន​អនុវត្តន៍​តាម​រូបមន្ត​ចាស់ ដែល​គាត់​ធ្លាប់​បានធ្វើ​អំឡុងពេល កាន់តំណែង​ជា​នាយ​សង្កាត់​នៅ​ខេត្តស្ទឹងត្រែង ដែល​សម្បូរ​ដោយ​រឿងអាស្រូវ​ពុករលួយ តែ​គាត់​មាន​លុយ​រត់​ការឡើង​តំណែង​ជា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ក៏​យក​តួនាទី​របស់ខ្លួន ទៅ​ប្រមូល​លុយ​ស្រង់ដើម ដដែល​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែមាន​វិធានការ​ឲ្យ​បានច្បាស់លាស់ ទៅលើ​លោក វង្ស សុក​សិរី ដែល​កំពុងតែ​ឃុបឃិត ឲ្យ​មាន​បទ​ឧក្រិដ្ឋកម្ម​ព្រៃឈើ នៅលើ​ទឹកដី​ខេត្តរតនគិរី ផ្ទុយ​ពីបទ​បញ្ជា​លេខ​០០២ ដើម្បី​ប្រមូល​លុយ​ច្រក​ហោប៉ៅ សម្រាប់​អភិវឌ្ឍន៍​មុខតំណែង ព្រោះ​លោក វង្ស សុក​សិរី មាន​មហិច្ឆតា​ធំ​ណាស់​៕

Wat 06128 Wat 06129 Wat 061210


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item