ឡានក្រឡុងស៊ីម៉ងត៍ក្រុមហ៊ុនហុងគន្ធា បើកកិនស្ត្រីម្នាក់ ស្ទើរតែដាច់ជើងគួរឲ្យរន្ធត់
រាជធានីភ្នំពេញ៖រថយន្ដក្រឡុងស៊ីម៉ងត៍របស់ក្រុមហ៊ុនហុងគន្ធាដែលអ្នកបើកបរជាក្មេងស្ទាវបានបើកបុកនិងកិនស្ដ្រីម្នាក់រាជធានីភ្នំពេញ ៖ រថយន្ដក្រឡុងស៊ីម៉ងត៍ របស់ក្រុមហ៊ុនហុង គន្ធា ដែលអ្នកបើកបរ ជាក្មេងស្ទាវបានបើក បុកនិងកិនស្ដ្រីម្នាក់ ពេលកំពុងជិះកង់ អូសជាច្រើនម៉ែត្រ បណ្ដាលឱ្យជើងទាំងពីរ របស់ស្ដ្រីរងគ្រោះស្ទើរដាច់ មើលទៅគួរឲ្យរន្ធត់ខ្លាំងណាស់ កាលពីវេលាម៉ោង ៩និង៣០ នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវមុន្នីរ៉េត ទល់មុខវត្ដននមុន្នី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុស្ដ្រីរងគ្រោះ ឈ្មោះ ស្វាន ស្រី អាយុ ៤២ឆ្នាំ មុខរបរ ជាអ្នកលាងចាន នៅហាងផឹកស៊ីមួយកន្លែង ក្បែរគល់ស្ពានស្ទឹងមានជ័យ បានជិះកង់តាមផ្លូវមុន្នីរ៉េត ក្នុងទិសដៅស្របគ្នា ជាមួយរថយន្ដក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ ៥A ០៤៩៥ ពេលមកដល់មុខវត្ដននមុន្នី រថយន្ដបានបត់ចូលក្រុមហ៊ុន នៅខាងស្ដាំដៃ ស្រាប់តែបុក និងកិនស្ដ្រីរងគ្រោះ អូសជាច្រើនម៉ែត្រទម្រាំឈប់ ។
ជើងទាំងពីររបស់ស្ដ្រីរងគ្រោះ បានរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរដាច់ ហើយអ្នកបើករថយន្ដ ដែលគេ មិនស្គាល់អត្ដសញ្ញាណ បានរត់ចូលទៅក្នុង ក្រុមហ៊ុនរបស់ខ្លួន រីឯកង់និងរថយន្ដត្រូវបាន សមត្ថកិច្ច យកទៅរក្សាទុក ដើម្បីដោះស្រាយបន្ដទៀត ។ ក្រោយកើតហេតុ ស្ដ្រីរងគ្រោះត្រូវបាន ប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយហៅ រថយន្ដសង្គ្រោះបន្ទាន់ ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ៕
Source from: watphnom-news.com























Loading...




Post a Comment