Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មាន​រឿង​​អាថ៌​កំ​បាំង​​​​ដែល​​អ​​ភិ​​បាល​​ខេត្ត​​ប៉ៃ​លិន ស្វែង​រក​មុខ​​មន្ត្រី​​ដែល​​ទ​ម្លាយ រឿង​​ពុក​រលួយ​របស់​​លោក អ៊ុក វណ្ណ​​ច័ន្ទ និង​​លោក លឹម ស​ម្បត្តិ

​រាជធានី​ភ្នំពេញ៖ជា​​រឿង​​មួយ​​គួរ​​ឲ្យ​​ចាប់​អា​រម្មណ៍​​បំ​ផុតនៅ​ពេល​ដែល​​លោកអ៊ីឈានអ​ភិ​បាល​ខេត្ត​​ប៉ៃ​លិនបាន​ដាក់​​ប​ញ្ជា​​

​រាជធានី​ភ្នំពេញ ៖ ជា​​រឿង​​មួយ​​គួរ​​ឲ្យ​​ចាប់​អា​រម្មណ៍​​បំ​ផុត នៅ​ពេល​ដែល​​លោក អ៊ី ឈាន អ​ភិ​បាល​ខេត្ត​​ប៉ៃ​លិន បាន​ដាក់​​ប​ញ្ជា​​ អោយ​​​មន្ត្រី​ក្រោម​ឱ​វាទ តាម​​វែក​មុខ​មន្ត្រី​​គយ ដែល​​រាយ​ការណ៍​​ប្រាប់ អ្នក​សារ​ព័ត៌​មាន ទាក់​ទិន​​រឿង​​ដែល មន្ត្រី​​គយ​តូចតាច ប្តឹង​លោក អ៊ុក វណ្ណ​ច័ន្ទ ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន និង​លោក លឹម សម្បត្តិ ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រំ ពីបទ​ពុករលួយ អស់​រយៈពេល ២​សប្តាហ៍ មកហើយ​នៅតែ​រក​មិនឃើញ ហើយ​គេ​ឆ្ងល់​ថា តើ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​លោក អ៊ី ឈាន ទើប​​លោក​អ​ភិ​បាល​ខេត្ត​ឆេះ​ដុំ តាម​​វែក​មុខ​​អ្នក​​ផ្តល់​ព័ត៌​មាន ឲ្យ​​អ្នក​កា​សែត​។​

​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា កាលពី​ខែធ្នូ ឆ្នាំ​២០១៣ មាន​ដំណឹង​ពាក់ព័ន្ធ មន្ត្រី​គយ​តូចតាច ប្តឹង​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ទៅកាន់​អគ្គនា​យកដ្ឋាន​គយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាក់ទិន​ករណី ឃុបឃិត​ឲ្យ​មានការ ហូរ​ចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ និង​ការដឹក​ជញ្ជូន​ឈើ​គ្រញូង មកពី​ស្រុកថៃ យ៉ាង​គគ្រឹកគគ្រេង​។ ក្រោយ​មក​​លោក អ៊ី ឈាន អ​ភិ​បាល​ខេត្ត​​ប៉ៃ​លិន បាន​​កោះ​ហៅ​មន្ត្រី​គយ​ទាំងអស់ មក​ប្រជុំ​ជាសំងាត់ តែ​ដោយសារ​មិន​អស់ចិត្ត លោក​​អ​ភិ​បាល​ខេត្ត បាន​​ចាត់​​អោយ​​មន្ត្រី​ក្រោម​ឱ​វាទ តាម​​​​ស៊ើប​សួរ ស្វែងរក​ឈ្មោះ​និង​មុខ មន្ត្រី​គយ​ពិតប្រាកដ ដែល​បាន​លួច​ទម្លាយ រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ។​

​តាម​ប្រភព​មន្ត្រី​គយ​ច្រក​ព្រំ​ម្នាក់ បានអោយដឹងថា លោក អ៊ី ឈាន បាន​ចាត់ចែង​អោយ​ស៊ើប រកមុខ​អ្នក​ទម្លាយ​រឿង​ពុករលួយ អស់​រយៈពេល ២​សប្តាហ៍​មកហើយ ដោយ​ប្រកាសជូន​រង្វាន់ ចំពោះ​អ្នក​ដែល​ផ្តល់​សាវតា​គយ ដែល​បាន​រាយការណ៍ ជូន​អ្នកសារព័ត៌មាន​ទៀតផង​។ ក្នុងនោះ​លោក អ៊ី ឈាន បានដាក់​ការសង្ស័យ លើ​មន្ត្រី​គយ​ចំនួន ៥​នាក់​ក្នុងចំណោម ៣៧​នាក់ ថា​បាន​ចូលរួម ជាមួយ​បក្សប្រឆាំង តែ​លោក​អភិបាល នៅតែ​ចង់ឃើញ​មុខ និង​សាវតា​ពិត តើ​មានឈ្មោះ​អ្វី ចំនួន​ប៉ុន្មាន​នាក់ ហើយ​មិន​យកទោស​ពៃរ៍​អ្វី​ឡើយ គ្រាន់តែ​ចង់​ស្គាល់ និង​ហៅ​មក​អប់រំ ស្ងាត់ៗ​ប៉ុណ្ណោះ​។​

​មន្ត្រី​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា សមត្ថកិច្ច​មិន​បន្ទោស ការចុះផ្សាយ​របស់ សារព័ត៌មាន​ឡើយ តែ​ខឹង​អ្នក​ដែល​រាយការណ៍​ថា នៅ​ច្រក​ព្រំ​មាន​លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រ​និង​ឧ​ញ៉ា សៅ សុខ ចេញ​ឈើ​គ្រញូង​នោះ វា​មិន​ត្រឹមត្រូវ​ទេ រីឯ​ពាក្យ​ថា ស្ថិតក្នុង​គំនាប​លោក អ៊ី ឈាន នោះ​វា​ជា​រឿង​ធម្មតា​ទេ ព្រោះ​យើង​ជា​សមត្ថកិច្ច​ក្រោម​ឱវាទ គឺ​​ត្រូវ​​ស្ថិត​ក្រោម​​ប​ញ្ជា របស់​​ថ្នាក់​ដឹក​នាំ​​ខេត្ត បែប​​នេះ​ឯង​។ យ៉ាង​ណា​ក៏​ដោយ​​មន្ត្រី​​ជា​ច្រើន បាន​​រិះ​គន់​ថា ការ​ស្វែង​រក​​ប្រភព អ្នក​ផ្តល់ព័ត៌មាន គឺ​ធ្វើអោយ​មនុស្ស​បាក់ស្បាត មិន​ហ៊ាន​ចេញមុខ មិនដឹងរ​កមក​អប់រំ ឬ​ស្គាល់មុខ លប​ធ្វើឃាត​ចោល​ក៏​មិនដឹង ហើយ​គេ​យល់ថា វិធានការ​បែបនេះ មិនអាច​លាក់បាំង រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ បានទេ ព្រោះ​ការពិត នៅតែ​ជាការ​ពិត​។​

​មានការ​បញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ការប្រកាស​កែទម្រង់ គេ​​ស​ង្កេត​ឃើញ​​លោក អ៊ុក វណ្ណ​​ច័ន្ទ ហាក់​ដូច​ជា​​ព្រ​ងើយ​ក​ន្តើយ មិន​​យក​ចិត្ត​ទុក​ដាក់ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល​ខ្លួនឯង ឲ្យ​ស្របតាម​គោលការណ៍​ណែនាំ របស់​សម្តេច ហ៊ុន សែន នោះទេ គឺ​លោក អ៊ុក វណ្ណ​ច័ន្ទ បាន​ឃុបឃិត​ជាមួយ​លោក លឹម សម្បត្តិ ក្នុង​ការកេង​បន្លំ​ចំណូល​ពន្ធ យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។ ពេលខ្លះ​លោក អ៊ុក វណ្ណ​ច័ន្ទ បានលើកឡើង​ក្នុង​អង្គប្រជុំ ដោយ​សុំ​ឲ្យ​ជំនាញ​គយ ក្រោម​ឱវាទ​ទាំងអស់ រឹតបន្តឹង​ការប្រមូល​ពន្ធ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ ដែលមាន​ភាព​ជិតដិត និង​ទំនាក់ទំនង​ល្អ ត្រូវបាន​លោក អ៊ុក វណ្ណ​ច័ន្ទ ខ្សឹបខ្សៀវ​ជាមួយ​លោក លឹម សម្បត្តិ ឲ្យ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ តាមរបៀប​ក្លែងភេទ​ទំនិញ ឬ​បំបាត់​ចំណូល​ពន្ធ​ទៅតាម​បច្ចេកទេស យ៉ាង​ស្ងៀមស្ងាត់​បំផុត​។​

​មានការ​ពន្យល់​អំពី​​ការ​បំ​បាត់​​ចំ​ណូល​​ពន្ធ ដែល​ប្រព្រឹត្ត​ដោយ​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ដូចជា​ករណី​បើកភ្លើង​ខៀវ ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ មាន​អំណាច​ដឹកឈើ​គ្រញូង មកពី​ស្រុក​សៀម ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រំ និង​ច្រករបៀង ២​កន្លែង​ទៀត ដែល​នៅ​អម​សងខាងច្រក​ព្រំ ហើយ​​បើ​ទោះ​បី​ជា ឈើ​គ្រ​ញូង​​មិន​​ស្ថិត​ក្នុង ប្រ​ភេទ​ទំនិញ​បង់ពន្ធ​ក៏ដោយ ប៉ុន្តែ​ក្រុម​ឈ្មួញ​ត្រូវតែ​បង់លុយ​​ចូល​​ហោ​ប៉ៅ រប​ស់​​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ បើ​មិន​ដូច្នេះ​ទេ កុំ​សង្ឃឹមថា​អាច​ដឹកជញ្ជូន​ឈើ​គ្រញូង ចូល​តាម​ច្រក​ព្រំ​ឲ្យ​សោះ​។ ជាធម្មតា ឈើ​គ្រញូង​រាប់សិប​តោន ក្នុង​មួយថ្ងៃៗ ត្រូវបាន​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ចូល​តាម​ច្រក​ព្រំ ឡើង​តាម​ផ្លូវជាតិ​លេខ​៥ មកកាន់​ភ្នំពេញ ឬ​ឆ្លងស្ពាន​ព្រែក​ក្តាម ទៅ​ស្រុក​យួន​តាម​ខេត្តកំពង់ចាម យ៉ាង​រលូន​ល្អ ហើយ​ជា​ប្រភព​ចំណូល ធំ​បំផុត​របស់លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ​។​

​មានការ​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា សម្រាប់​ទំនិញ​គ្រប់​ប្រភេទ ដែល​ត្រូវបាន​ដឹកជញ្ជូន តាម​ច្រក​​អន្តរ​ជាតិ​​ព្រំ លោក លឹម ស​ម្បត្តិ បាន​​ប្រើ​ប្រាស់ សិទ្ធិ​អំ​ណាច​​របស់​ខ្លួន រៀបចំ​ឯកសារ​បំបាត់​​ចំ​ណូ​ល​​ពន្ធ តាម​​ប​ច្ចេក​ទេស តាម​រយៈ​ការ​​ក្លែង​ភេទ​​ទំនិញ និង​បំបាត់​បរិមាណ​ទំនិញ​ជាដើម ហើយ​ទង្វើ​របស់លោក លឹម សម្បត្តិ ក៏មាន​ការ​គាំទ្រ​ពី​លោក អ៊ុក វណ្ណ​ច័ន្ទ ដែលជា​ប្រធាន សាខាគយ ខេត្ត​ប៉ៃលិន​ផងដែរ​។ រឿងហេតុ​ដែល​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ សមគំនិត​គ្នា​កិបកេង បំបាត់​ចំណូល​ពន្ធ តាម​បច្ចេកទេស នឹង​ក្លាយជា​ប្រធានបទ ដ៏​សំខាន់​មួយ​ដើម្បី​សាកល្បង ការប្តេជ្ញាចិត្ត​របស់​​ស​ម្តេច ហ៊ុន សែន អំ​ពី​​ចំ​ណា​ត់​ការ​​កែ​ទ​ម្រង់ លើ​ការ​ប្រមូល​ពន្ធគយ ហើយ​គេ​ចង់ឃើញ អង្គភាព​ប្រឆាំង​អំពើពុករលួយ ចូល​រួម​​ស៊ើប​អ​ង្កេត​​ស្រាវ​ជ្រាវ ពី​​ភាព​មានបាន​របស់ លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ឡើងវិញ​ផង​៕

Wat Y Chhean Wat-Simon12


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item