Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
http://bekhmer.blogspot.com/2014/01/blog-post_20.html
យុវវ័យមួយចំនួនបានលើកឡើងថា ការរិះគន់ដើម្បីស្ថាបនា ជាការរិះគន់ឱ្យមានការអភិវឌ្ឍជឿនលឿនឈានទៅមុខ ប៉ុន្តែបើនិយាយពីសង្គមសិល្បៈជាពិសេសអ្នកនិពន្ធបទចម្រៀងខ្មែរ ទោះបីជាមានការរិះគន់ចំៗយ៉ាងណា ក៏អ្នកនិពន្ធមួយចំនួននៅតែព្រងើយកន្តើយ។ ផ្ទុយទៅវិញមានតែកើនឡើងការចម្លងពីបរទេស ឬបើមិនដូច្នេះយកបទចាស់ៗមកច្រៀងដដែលៗ។ក្នុងនោះអ្នកដែលផ្ដល់បទសម្ភាសន៍ជាមួយ nob70 នាពេលថ្មីៗបានធ្វើការរិះគន់លើបទ “ទន្លេឯកា” (និពន្ធទំនុកច្រៀងដោយ សុខ ចាន់ផល ) ច្រៀងដោយលោក ព្រាប សុវត្ថិ ថាគ្មានអ្វីប្លែក ហើយដូចគ្នាស្ទើរទាំងស្រុងនឹងបទ “ជលសាដួងចិត្ត” (និពន្ធទំនុកច្រៀងដោយលោក ជុំ ប៊ុនធឿន) ដោយគ្រាន់តែកែភ្លេងនិងកាយវិការបន្តិចប៉ុណ្ណោះ ។
ដោយមានការហួសចិត្តចំពោះ “ទន្លេឯកា”យុវជន សី បានប្រាប់ ReadKhmer ថា “ហេតុអីការនិពន្ធចម្រៀងស្រុកខ្មែរគ្មានការអភិវឌ្ឍន៍សោះ បើមិនចម្លងពីគេ គឺយកបទចាស់ដដែលៗមកឱ្យច្រៀង។ ម្ចាស់ផលិតកម្មនិងអ្នកនិពន្ធគួរគិតត្រង់ចំណុចនេះ វាគ្មានតម្លៃទេដែលអង្គុយដកខ្យល់ចាំចម្លងពីគេ”។កញ្ញា Emi បានបន្តទៀតថា ប្អូនមានអារម្មណ៍ខ្មាសគេ ពេលឮសារព័ត៌មានក្នុងស្រុកនិងបរទេសថា ខ្មែរចូលចិត្តចម្លងស្នាដៃអ្នកដទៃ គ្មានគំនិតក្នុងការផលិត និងយកបទចម្រៀងច្រៀងម្ដងហើយ មកឱ្យតារាចម្រៀងច្រៀងឡើងវិញ ដោយគ្រាន់តែកែភ្លេង ឬអ្វីផ្សេងបន្តិចបន្តូចប៉ុណ្ណោះ។ Emi ថាប្អូនចង់ឃើញអ្នកនិពន្ធខ្មែរ មានអ្វីជារបស់ខ្លួនឯង ដើម្បីលើកមុខមាត់ប្រទេស ហើយប្អូនស្រីជឿជាក់ថា កូនខ្មែរមិនមែនអន់ទេ គឺអាចធ្វើអ្វីៗបានខ្លួនឯងមិនចាញ់អ្នកនិពន្ធប្រទេសជិតខាងឡើយ។
ទន្លេឯកា
សម្រាប់ប្រិយមិត្ត តើហេតុអ្វីបានជាអ្នកនិពន្ធខ្មែរភាគច្រើនមិននិពន្ធទំនុកភ្លេង និងទំនុកច្រៀងដោយខ្លួនឯង?
ប្រភពពីៈ NOB70























Loading...




Post a Comment