Looking for Cambodia News: or Khmer News: ,
or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
http://bekhmer.blogspot.com/2014/01/chelsea.html
ក្រោយបំបាក់បិសាចក្រហម Manchester United 3-1 នៅយប់មិញមក ក្លិបអ្នកមាននៅអង់គ្លេសតោខៀវ Chelsea នៅតែជាក្រុមដែលដេញតាមប្រមាញ់យកពានរដូវកាលនេះយ៉ាងប្រកៀក ដោយតាមពីក្រោយក្រុមលេខមួយ Arsenal ២ពិន្ទុ និងលេខ២ Manchester City ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។United ចាប់ផ្ដើមតង់មកបានយ៉ាងល្អ ប៉ុន្តែឱកាសល្អបំផុតរបស់ពួកគេដែលអាចធ្វើបានគឺការស៊ុតរបស់ Ashly Young ពីរមុំមួយដ៏ចង្អៀត។ ពួកគេបោះបាល់ចូលយ៉ាងច្រើន ប៉ុន្តែអាចនិយាយបានថា ស្ថិតនៅក្នុងគុណភាពទាបដើម្បីរកគ្រាប់។
Samuel Eto’o រកគ្រាប់បានដោយការស៊ុតឆិតនឹងកជើងរបស់ Michael Carrick ហើយរំលង David Gea។ បន្តិក្រោយមកបិសាចក្រហមគួរតែបានបាល់ពិន័យ១១ម៉ែត្រមួយគ្រាប់នៅពេល Cesar Azpilicueta រត់ទៅបុកខ្នងរបស់ Danny Welbeck។
ជិតចប់តង់ទីមួយទៅហើយ Eto’o រកបានគ្រាប់ទីពីរ ពេលគេទទួលបានការបោះបាល់កាត់ទាបរបស់ Gary Cahill ខណៈបិសាចក្រហមមិនអាចស្កាត់ទាត់បាល់ឱ្យឆ្ងាយពីតំបន់គ្រោះថ្នាក់បាន។
ចូលដល់តង់ទីពីរមិនបានប៉ុន្មាននាទី Eto’o អាចរកគ្រាប់បាល់ហ៊ែតទ្រីករបស់ខ្លួនបាន ដែលជាគ្រាប់បាល់ធ្វើឱ្យក្រុមរបស់លោក ម៉ូរីញ៉ូកាន់តែមានសង្ឃឹមខ្ពស់ក្នុងការតាមប្រដេញ Arsenal និង Manchester City យកជើងឯករដូវកាលនេះ៕
ប្រភភពីៈ NOB70

























Loading...




Post a Comment